ប្រទេសហ្វីលីពីន ៖ នេះមិនមែនជារឿងចម្លែកទេនាសម័យនេះ ពេលដែលកូនតិរច្ឆាន អកតញ្ញូ សម្លាប់អ្នកមានគុណ ដោយយកលេសនេះ លេសនោះ ។ ជាក់ស្តែង បងប្អូន៣នាក់បានរួមគ្នា កាប់សម្លាប់ម្តាយខ្លួនឯង ហើយក្រោយមកបានស៊ីសាច់ថែមទៀងផង ។ យោងតាមប្រភពគេហទំព័រសង្គមកម្សាន្តរបស់ប្រទេសអង់គ្លេសឈ្មោះ ម៉ែលអនឡាញ បានរាយការណ៍មកថា នៅភូមិ Purok Nabadtog ទីក្រុងBarangay Kamasi ខេត្ត Ampatuan នៃប្រទេសហ្វីលីពីន កើតមានឃាតកម្មចម្លែកមួយ ខណៈដែលប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ បានឮសំឡេងចម្លែកចេញពីផ្ទះ កើតហេតុកាលពីប៉ុន្មានថ្ងៃមុន ហើយក្រោយមកទើប គេដឹងថា អ្នកស្រី Musala Amil វ័យ៥៦ឆ្នាំបានស្លាប់បាត់បង់ជីវិត។
ប្រភពពីប៉ូលីសនៃក្រុង Barangay Kamasi បានប្រទះឃើញបំណែកខ្លះៗនៃរាងកាយរបស់អ្នកស្រី Musala បានបាត់ពីរាងកាយ ហើយក្រុមស៊ើបអង្កេតបាន រកឃើញថា ផ្នែកដែលបាត់នោះគឺត្រូវកូនប្រុសទាំង៣ របស់គាត់ស៊ី ។ ប៉ុន្តែជនល្មើសទាំង៣ឈ្មោះ Dante អាយុ៣៥ឆ្នាំ Paroy អាយុ២១ឆ្នាំ និង Lbrahim អាយុ១៨ឆ្នាំ បានបដិសេធថា មិនបានសម្លាប់ម្តាយខ្លួនឯងទេ ដោយពួកគេបានព្យាយាមនិយាយថា ពួកគេ ជួយដេញជំងឺចេញពីរាយកាយម្តាយរបស់ពួកគេ ដែលត្រូវវិញ្ញាណកំណាចចូលសណ្ឋិតខ្លួនគាត់ ។
តែទោះជាយ៉ាងការស៊ើបអង្កេតរបស់ប៉ូលីសបានឲ្យដឹងថា ហេតុការណ៍សម្លាប់ម្តាយខ្លួនឯងនេះបានកើតឡើង ក្រោយពីស៊ើបប្រវត្តិគ្រួសារនេះ ប៉ូលីសបានរកឃើញថា ក្រុមគ្រួសារនេះធ្លាប់មានបញ្ហាសតិអារម្មណ៍ ប៉ុន្តែមិនមានប្រើប្រាស់គ្រឿងញៀនទេ ។ ជនល្មើស៣នាក់បងប្អូននោះត្រូវ ប៉ូលីសចាប់ខ្លួន និងបញ្ចូនទៅកាន់តុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោស ៕