ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា សុំ​ពេល​គិត​សិន ឲ្យ​ពេលវេលា​ជា​អ្នក​វិនិច្ឆយ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​មុខ​មាន​មន្ត​ស្នេហ៍ ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា ត្រូវគេ​ស្គាល់​ថា នាង​ជា​អ្នកសិល្បៈ​មួយរូប​មាន​ភាព​ស៊ីវីល័យ និង​ចូលចិត្ត​លេ​ង​ខ្លួ​ន​​តាមបែប​យុវវ័យ​សម័យ​ទំនើប​។ភាព​ឡូយឆាយ​រួមជាមួយ​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ពិភព​សិល្បៈ​នេះហើយ មាន​បុរស​ថ្នាក់​កាលី​បៗ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ជា​ច្រើន​តែងមាន​បំណង​ដាក់ឈ្មោះ​ចូលមក​ឱ្យ​តារា​រូបនេះ​ជ្រើស​ជា​គូ​អនាគត​។​

 

​ប្រភពពី​អ្នក​ជិតស្និទ​នឹង ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា បាន​បង្ហើប​ថា មាន​បុរស​អាណិកជន​ខ្មែរ​អាមេរិក​ម្នាក់​បាន​ទាក់ទង​ដល់​ចាស់ទុំ​តារា​រូបនេះ ដោយមាន​បំ​ណ​ង​​ចូល​ស្តីដណ្តឹង​ថែមទៀត​ផង​។ ប៉ុន្តែ​ព័ត៌មាន​នេះ ពេជ្រ សុវណ្ណ​វិ​ជ្ជ​រ៉ា បាន​តប​ថា នាង និង​គ្រួសារ​មិនទាន់​ឆ្លើយតប​ទៅ​បុរស​រូបនោះ​វិញ​ទេ គឺ​សុំ​ពេ​ល​​គិត​មួយរយៈ​សិន ព្រោះ​នាង​ក៏​មិនទាន់បាន​ស្គាល់​បុរស​រូបនេះ​ច្បាស់​ដែរ ណាមួយ​នាង​នៅ​ក្មេង​មិនទាន់​ចង់​គិត​រឿង​គ្រួសារ​ក្នុង​ពេលនេះ​ទេ ពោ​ល​ គឺ​នាង​នៅ​ស្រឡាញ់​សិល្បៈ និង​ចង់​ប្រឡូក​អាជីព​នេះ​ពីរ​បី​ឆ្នាំ​ទៀត​សិន​៕

5-2-2014 (4)

 5-2-2014 (3)  5-2-2014 (5)

 

Leave a Reply

(*) Required, Your email will not be published