ស្ត្រី​ទំនើង ទាញ​កាំភ្លើង​ភ្ជង់​គំរាម​សម្លាប់ និង​ជេរប្រមាថ​វាយដំ​ជនរងគ្រោះ ដោយ​ពឹង​អាង​មន្ដ្រី​យោធា​ពាក់​ស័ក្ដិ ៤ ជា​និ​ទណ្ឌ​ភាព​ក្នុងសង្គម​ខ្មែរ​

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ ដោយ​សារភាព​ទំនើង និង​មាន​ខ្នងបង្អែក​ពី​មន្ដ្រី​យោធា​ពាក់​ស័ក្ដិ ៤ បានធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​បាន​បំពាន​ទាំង​កំរោល​ដោយ​យក​កាំភ្លើង​មក​ភ្ជង់ បម្រុង​បាញ់សម្លាប់​ជនរងគ្រោះក្នុងចំណោម​ហ្វូងមនុស្ស និង​ជេរប្រមាថ​ថែមទាំង​វាយដំ​ទៀត ។ ហេតុការណ៍​អយុត្តិធម៌​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ដើម​ពុទ្រា​ប្លុក​កាស៊ីណូ ហ្គោ​ឌិន​ក្រោ​ន ស្ថិតនៅ​ក្នុងភូមិ​ក្បាល ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

 

​ប្រភពពី​សមត្ថកិច្ច​ឲ្យ​ដឹងថា ស្ដ្រី​រងគ្រោះ​ឈ្មោះ អេង ឡឹង អាយុ​៣៤​ឆ្នាំ ជា​អាជីវ​ករលក់​ខោអាវ​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ស្ត្រី​ទំនើង​ជើង​ខ្លាំង ឈ្មោះ សាយ សំ​ភ​ស្ស័ មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ជា​ម្ចាស់​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​RX330​ពណ៌​ស អត់​ស្លាក​លេខ ។

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុន​ពេលវេលា​កើតហេតុ​ខាងលើ មាន​ស្រី​ស្អាត​ម្នា​ក់បាន​ជិះ​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​RX330​ពណ៌​ស អត់​ស្លាក លេខ​មួយគ្រឿង​មក​ចត​នៅ​ពីមុខ​តូប​របស់​ស្ត្រី​រងគ្រោះ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ធ្វើ ឱ្យ​ចង្អៀត​នៅមុខ​តូប​រក​កន្លែង​លក់ដូរ​ខោអាវ បណ្តាល​ឲ្យ​ស្ទះ​ច​ង្អែ​តរក​កន្លែង​លក់ដូរ​មិនបាន ។ ពេលនោះ​ស្ដ្រី​រងគ្រោះ​បានឱ្យ​កូន​ដើររក​ហៅ​ម្ចាស់​រថយន្ដ​នោះ​ឱ្យ​បើក​ចេញពី​មុខ​តូប ស្រាប់តែ​ស្រី​ទំនើង​ម្នាក់​នោះ បានមក​ស្រែក​ឡូឡា​ជេរប្រមាថ​ដល់​រូបគាត់​ហើយ និង​ទាញ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​មួយ​ដើម​មក​ភ្ជង់​គំរាម​បាញ់​សម្លាប់ចោល​តែម្ដង ហើយ​ប្រ​តា​យ​ប្រតប់​វាយ​ជនរងគ្រោះ​យ៉ាងដំណំ​គ្នា​រហូតដល់​អ្នកជិតខាង​មកជួយ​អន្ដរាគមន៍​យក​កាំភ្លើង​ចេញ ។ ស្ដ្រី​រងគ្រោះ​រងរបួស​យ៉ាងដំណំ និង​ស្នាម​ខាំ​ចំ​កំ​ពួន​ដៃ​ខាង​ធ្វេ​ង ម្ខាង​បណ្ដាលឱ្យ​ជាំ​រងរបួស​យ៉ាងដំណំ ។​

 

​ក្រោយពេល​កើតហេតុ​ស្ត្រី​ទំនើង​ដៃដល់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ហៅ​ទៅ​សាកសួរ ។ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ផង​ស្រាប់តែ​លេចមុខ​មន្ដ្រី​យោធា​ទំ​នា​ក់​ទំ​នង​ព្រំដែន​កម្ពុជា​-​ថៃ​ម្នាក់ ឈ្មោះ ហួត ពាក់​ស័ក្ដិ​៤ ទៅ​អន្តរាគមន៍ ធា​នាយក​ចេញមកក្រៅ​ឃុំ​ទាំងយប់​ឱ្យ​រួច​ផុតពី​ទោសទណ្ឌ ។ ចំពោះ​ស្ត្រី​រង​គ្រោះ​​បាន​ព្យាយាម​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​ឱ្យជួយ​អន្ដរាគមន៍​រក​យុត្ដិធម៌​ជូន​រូបគាត់ ៕

5-2-2014 (2)

ជនដៃដល់                                        ជន​រងគ្រោះ

5-2-2014 (1) 

 

Leave a Reply

(*) Required, Your email will not be published