ឃើញ​ស្លៀក​ខ្លី​ត្រឹម​គល់ភ្លៅ បញ្ចេញ​គល់​សុដន់ និង​សា​ច់ស ចូលទៅ​ម៉ាស្សា​កោស​ជប់ ត្រូវ​នាងៗ ខ្វេះ​យកលុយ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ដោយសារ​សាច់​សខ្ចី សុដន់​មូលក្លំ និង​ភាព​សិច​ស៊ី បានធ្វើ​ឲ្យ​បុរស​ម្នាក់​ឈ្លក់​វង្វេង​នឹង​ភាព​ត្រេកត្រអាល ។ ជាក់ស្តែង​បុរស​ម្នា​ក់​​ចូលទៅ​ម៉ាស្សា​កោស​ជប់​មួយកន្លែង​ហើយ​ត្រូវ​នារី​ម៉ាស្សា​បន្លំ​លួច​យកលុយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​០​៤​ ខែកុម្ភ​: ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ យីហោ​ម៉ាស្សា​១០០០០​រៀល ស្ថិតក្នុង​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រា​ជធានី​ភ្នំពេញ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​មានឈ្មោះ ស្រ៊ុ​ញ គង់ អាយុ ៣៩​ឆ្នាំ ស្នាក់នៅ​សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ បាន​ឆ្លងកាត់​ទីតាំង​កើតហេតុ​ខាងលើ​ហើយ​ចូលក្នុង​កន្លែង​ម៉ាស្សា ឃើញ​មាន​នារី​ក្មេងៗ​ស្លៀក​ខ្លី​ត្រឹម​គល់ភ្លៅ បញ្ចេញ​សាច់​ស​ល្អ​ស្អាតៗ ដូច្នេះ​រូបគេ​បាន​ចូលទៅ​កោ​ល​ជប់ ហើយ​ក្រុម​នារី​ម៉ាស្សា​បាន​ស្វាគមន៍​យ៉ាង​រ៉ា​ក់ទា​ក់ និង​ជនរងគ្រោះ​ដោះ​ខោអាវ​ព្យួរ​ជាប់​ជញ្ជាំង ហើយ​ឲ្យ​ដេក​ផ្កាប់មុខ ដើម្បី​ជប់​ខ្យល់ និង​ម៉ាស្សា ។  លុះ​បាន​ប្រហែល​ជិត​១​ម៉ោង​នាងៗ ក៏បាន​ឲ្យ​បុរស​រូបនេះ​ក្រោក ព្រោះ​ម៉ាស្សា​រួចរាល់​ហើយ ។ ភ្លា​ម​ៗ​​នោះ​ជនរងគ្រោះ​បាន​ទៅយក​ខោ​មក​ស្លៀក ស្រាប់តែ​ឃើញ​ខោ​ដាក់​ខុស​ប្រក្រតី​មានការ​សង្ស័យ ក៏​ឆែក​កាបូប​មើល​បាត់​លុយ​អស់​ចំនួន​២៦០​ដុល្លារ ។ ដូច្នេះ​បុរស​ខាងលើ​កបាន​ស្រែក​ឆោឡោ​ឲ្យ​នារី​ម៉ាស្សា​យកលុយ​មក​ឲ្យ​វិញ ប៉ុន្តែ​នារី​ក្នុង​ហាង​ប្រកែក​ថា មិនបាន​យក​ទេ ។ ដោយសារ​ភា​គី​​ទាំង​​២​ជជែក​គ្នា​ខ្លាំងៗ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​អន្តរាគមន៍ ។​

 

​ក្រោយមក​សមត្ថកិច្ច​បា​ន​ចុះមក​ដល់ទី​តាំង​ខាងលើ និង​ឃាត់​នារី​ម៉ាស្សា​ចំនួន​២​នាក់ យកទៅ​កាន់​ទី​ស្នាក់​នគរបាល​ប៉ុស្តិ៍​បឹងទំពុន ដើម្បី​ធ្វើការ​សា​ក​សួរ​ជុំវិញ​ហេតុការណ៍​នេះ ។  ជនរងគ្រោះ​ក៏បាន​ទៅតាម ក្រោយ​នារី​ម៉ាស្សា​ដើម្បី​ដាក់ពាក្យ​បណ្តឹង តែ​ត្រូវ​នគរបាល​ប៉ុស្តិ៍​មួយរូប បាន​និយាយ​ពា​ក្យ​​មិន​សមរម្យ​គំរាម​ស្តីបន្ទោស​ឲ្យ​បុរស​ខាងលើ​ថា​គ្មាន​ការប្រុងប្រយ័ត្ន​ខ្លួនឯង ។ មជ្ឈដ្ឋាន​ទូទៅ​ស្នើ​ដល់​ស្ថាប័ន​ពាក់​ព័​ន្ឋ​ទាំងអស់​ចូល​មាន​វិធា​ន​កា​រ​​ផ្នែក​ច្បាប់ ចំពោះ​របរ​រកស៊ី​បែបនេះ ៕

5-2-2014 (2)

5-2-2014 (1) 

 

Leave a Reply

(*) Required, Your email will not be published