ចៅអធិការ​វត្ដ​ស្លា​រម ត្រូវ​គណៈកម្មការ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ចោទប្រកាន់ថា​កេងប្រវ័ញ្ច​បច្ច័យ​កឋិន​រយៈពេល​២​ឆ្នាំ​

, , Leave a comment

​ខេត្ដ​តាកែវ ៖ ព្រះចៅអធិការ​វត្ដ​ស្លា​រម ព្រះនាម ឈុន គឹម​ហោ ត្រូវ​ពុទ្ធបរិស័ទ អាចារ្យ រួម​និង​គណៈកម្មការ​ចំណុះ​ជើង​វត្ដ​វត្ដ​ស្លា​រម​ចោទប្រកាន់ថា កិ​បកេង​បច្ច័យ​កឋិនទាន​២​ឆ្នាំ សរុប​១៥.០០០ដុល្លារ​ដោយ​មិនបាន​កសាង​អ្វី​ទាំងអស់ ។​

 

​តាម​សេចក្តីរាយការណ៍​ពី​ពុទ្ធបរិស័ទ​បានឱ្យដឹង​ថា ព្រះ​តេជគុណ អង្គ​នេះ​បាន​ធ្វើជា ព្រះចៅអធិការ​វត្ដ​អស់​រយៈពេល​៤​វស្សា​មកហើយ តែ​មិនមាន​ការរីកចម្រើន​អ្វី​នោះទេ ។ ពិសេស​បច្ច័យ​កឋិនទាន​២ ឆ្នាំ​គឺ​ឆ្នាំ​២០១២​មាន​បច្ច័យ​ចំនួន​៣០០០​ដុល្លារ និង​៧៣​ម៉ឺន​រៀល ដែល​ប្រគល់ ឱ្យ​ព្រះ​តេ​ជ​គុ​ណ​​ទុក​កសាង​សមិទ្ធផល ផ្សេងៗ​នៅក្នុង​វត្ដ​តែ​មិនឃើញ​សាងសង់​អ្វី​នោះទេ ។ លុះ​នៅ​ឆ្នាំ​២០១៣ សល់​បច្ច័យ​ពី​បុណ្យ​កឋិនទាន​ចំនួន​៤៥.០០​ដុ​ល្លារ និង​២០​លាន​រៀល សម្រាប់​ទុក​កសាង​វត្ដ​តែ​មកទល់ពេលនេះ​បច្ច័យ​ទាំងនោះ​មិនត្រូវ​បាន​ព្រះ​តេជគុណ ឈុន គឹម​ហោ យក​បច្ច័យ​ទាំង​នោះ​ម​ក​​កសាង​វត្ដ​អារាម​នោះឡើយ ។​

 

​ប្រភព​ដដែល​បាន​បន្ដទៀតថា ព្រះចៅអធិការ​អង្គ​នេះ​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នករស់នៅ​ជិត​វត្ដ ហើយ​ត្រូវបាន​គេ​បោក​អស់​លុយ​២​៥.​០​០០​​ដុល្លារ ។ ជុំវិញ​ករណី​ខាងលើនេះ​ព្រះចៅអធិការ ព្រះនាម​ឈុន គឹម​ហោ បានឱ្យដឹងថា ដោយមាន​ការមិនពេញចិត្ដ ពេញ​ថ្លើម​ទើប​ពុទ្ធ​ប​រិ​ស័​ទ​​ចោទ​អាត្មា​បែបនេះ ។​

 

​បច្ចុប្បន្ន​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ដ​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក ជាពិសេស​ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក​សំរោង មេ​ត្ដា​មាន​វិធានការ​ជា​ប​ន្ទា​ន់ ចំពោះ​ព្រះចៅអធិការ​អង្គ​នេះ ដើម្បី​កុំឱ្យ​ខូច​ដល់​សាសនា​របស់​រដ្ឋ បើ​ពុំមាន​វិធាន​ទេ​ពួកគាត់​នឹង​ផ្ដិតមេដៃ​តវ៉ា​នៅ សាលាស្រុក​ជាមិនខាន ៕

5-2-2014

 

Leave a Reply

(*) Required, Your email will not be published