ល្បែងស៊ីសង កន្ទុយលេខ រីក​ដុះដា​ល​​ដូច​​ផ្សិ​ត នៅ​ក្នុ​ង​​ខេត្ត​សៀម​រាប ជា​​ប្រ​ភ​ព​​ចំណូ​ល​មួយ​ផ្នែក​​រ​ប​ស់​​​អាជ្ញាធរ​ ទោះ​​វា​​បង្កើត​ឲ្យ​មាន​ភាពអសន្តិសុខ និង​ជា​ដើមចម​ច្រាស​ចាក​ទៅនឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ក៏ដោយ​

, , Leave a comment

​ខេត្តសៀមរាប ៖ ល្បែង​កន្ទុយលេខ​កំពុង​ទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ផ្សារ​ដើម​ក្រឡាញ់ និង​ផ្សារលើ​ធំថ្មី ។ ចំណែកឯ​ផ្សារ​ផ្សេងៗ​ទៀត លក់​ទិញ​ក្នុង​ស​ភាព​លាក់លាម ។ នៅ​ផ្សារ​ដើម​ក្រឡាញ់​គេ​លក់​ទិញ​នៅតាម​ផ្ទះល្វែង​ដែលមាន​បើក​លក់​ទូរ​សព្ទ័​ដៃ និង​ប្តូរប្រាក់​។ ដោយនៅ​ទីនោះ​មានការ​អះអាងថា មេ​ធំជាងគេ​ឈ្មោះ សុខ ខេង មា​ន​​ស្លាក​យីហោ សុខ ខេង ប្តូរប្រាក់​។ ចំណែក​នៅឯ​ផ្សារលើ​ធំថ្មី​វិញ ផ្នែក​ខាងលិច​និង​ខាងត្បូង លក់​នៅតាម​ផ្ទះល្វែង រីឯ​ខាងកើត​និង​ក្នុង​ផ្សារ គឺ​ដាក់​តំរៀប​ទូរ​លក់​ជា​របៀប​ប្តូរប្រាក់​។ ក​រ​ណី​នេះ​កើតមាន​ជិត​១​ឆ្នាំ​មកហើយ​ចាប់តាំងពី​អធិការ​ប៉ូលិស​ថ្មីឡើង មកកាន់​តំណែង​។​

 

​កាលពី​ថ្ងៃទី​១​ខែកុម្ភៈ ត្រូវ​នឹង​ថ្ងៃ​ចេញ​ឆ្នោត​សៀម នៅ​ផ្សារ​ដើម​ក្រឡាញ់ និង​នៅ​ផ្សារលើ​ធំថ្មី គេ​ឃើញ​មនុស្ស​ច្រើន​កកកុញ​សម្រុះ​ទៅ​ចាក់​កន្ទុយលេខ មើលទៅ​ហាក់បីដូចជា​រោម​ទិញ​ត្រី​អី​ចឹង តែ​សមត្ថកិច្ច​ស្ងាត់​ឲ្យ ឈឹង​។ បើទោះបី​មិនមែន​ថ្ងៃ​ចេញ​ឆ្នោត​សៀម ក៏​នៅ​សៀមរាប​អ៊ូរ​អ​ទៅដោយ​ល្បែង​កន្ទុយលេខ​យ៉ាងខ្លាំង ដោយ​ពួកគេ​លេង​ចាញ់ឈ្នះ​រហូតដល់​ម៉ឺន​ដុល្លារ​។ ថ្មី​ៗ​​នេះ​ធ្លាយ​រឿង​មេ​កន្ទុយលេខ នៅក្នុង​ផ្សា​រេ​លើ​ធំថ្មី​បោក​លុយ​គ្នា​បន្ត រហូត​ចំនួន​ទឹកប្រាក់ ជាង​៤១ លាន​រៀល ហើយ​រឿងនេះ បាន​កំពុង​ប្តឹងផ្តល់​ទៅដល់​អធិការនគរបាល​ក្រុង​សៀ​ម​រា​ប​​។​

 

​បុរស​ម្នាក់​ឈ្មោះ សេង បាន​បង្ហើប​ថា ប្រពន្ធ​គាត់​ជា​មេ​លក់​កន្ទុយលេខ​ក្នុង​ផ្សារលើ​ធំថ្មី ឡើង​ឲ្យ​មេ​ធំ​យក​កម្រៃ​ទឹកតែ​។ កាល​ទី​២៤​មករា ក្រុម​កូន​ឆ្នោត​៤​ទៅ​៥​នាក់ បាន​ចាក់​ជាមួយ​ប្រពន្ធ​គា​ត់​ត្រូវ គិត​ជា​ទឹកប្រាក់ ជាង​៤១​លាន​រៀល ដោយ​ប្រពន្ធ​គាត់​បាន​យក​លេខ​ទាំងនោះ ឡើង​បន្ត​ឲ្យ​មេ​ធំ​ឈ្មោះ ត្រា  ស្រី អាយុ​ប្រហែល ជាង​៣០​ឆ្នាំ លក់​ក្នុង​ផ្សារលើ​ម្តុំ​ក្បែរ​លក់​ត្រី​។  លុះ​ពេ​ល​ឆ្នោត​ចេញ​ដឹងថា​ត្រូវ​ជាង​៤១​លាន​រៀល ក៏​ឆ្លើយថា ភ្លេច​ឡើង​លេខ​ទាំងនោះ​បន្ត​ឲ្យ​មេ​ធំ​នៅឯ​ភ្នំពេញ ដូច្នេះ​អត់​មាន​លុយ​សង​ភ្លាម​ទេ ចាំ​២​ឬ​៣​ថ្ងៃ​ទៀត​ចាំ​សង ។ ៣​ថ្ងៃក្រោយ​ពេល​ទារ​ម្តងទៀត មេ​ឈ្មោះ ត្រា ឆ្លើយថា​អត់​សង​ចង់​ប្តឹង​ក៏​ប្តឹង​ចុះ​។ លោក​សេង​បន្តថា ពេលនេះ​អ្នក​ចាក់​ត្រូវ​ទាមទារ​ពី​ប្រពន្ធ​គាត់ ហើយ​ប្រពន្ធ​គាត់​កំពុង​ប្តឹងទៅ​អធិការ ដោយមាន​សាក្សី​៥​ទៅ​៦​នាក់​ទៅ​ផ្តិតមេដៃ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​ទៅ​ដោះស្រាយ​គ្នា ពេលចេញ​មកដល់​មាត់ទ្វារ​បន្ទប់​អធិការ មេ​ឆ្នោត​ឈ្មោះ​ត្រា ឆ្លើយថា គាត់​មិនបាន លក់​ឆ្នោត​ទេ​ហើយក៏​មិនបាន​ធ្វើ​មេ​ឆ្នោត​អី​ដែរ​។  លោក សេង និយាយថា មកទល់ពេលនេះ​នៅ មិនទាន់មាន​ដំណោះស្រាយ​ទេ តែ​ខាង​ប៉ូលិស​ប្រាប់ថា នៅ​ឲ្យ​ស្ងៀម​សិន ចូលឆ្នាំ​ចិន​ហើយ នឹង​ដោះស្រាយ​។​

 

​ទាក់ទង​និង​ល្បែង​កន្ទុយលេខ ដែល​កំពុង​ពេញនិយម សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដោយ​សមត្ថកិច្ច​មិន​បង្ក្រាប រហូត​មានការ​បោក​លុយ​បន្ត​គ្នា អធិការ​ក្រុង​សៀមរាប​លោក​វ​​រ​សេ​នី​យ៍​ទោ ទិ​ត ណា​រ៉ុង បាន និយាយ​ប្រាប់ថា តើ​មាន​កន្លែង​ណា​លេខ​ធំ​ខ្លះ​លោក​នឹង​ឲ្យ​កម្លាំង​ទៅ​ចាប់​។ ផ្សារ​ដើម​ក្រឡាញ់ ឈ្មោះ សុខ ខេង នេះ​ឮ​ប៉ុន្មាន​ដង​ហើយ​តែ​ឲ្យ​ប៉ូលិស​ទៅ​មើ​លវា​មិ​ន​ដែល​ឃើញ​។ លោក​បន្តថា អា​ល្បែង​ឆ្នោត នេះ​ខ្ញុំ​ធ្លាប់​បង្ក្រាប​តើ​មេច​ក៏មាន​ទៀត​។​

 

​លោក​អធិការ​បន្តថា ចំពោះ​ការបោក​លុយ​គ្នា​ដោយសា​ល្បែង​ឆ្នោត​នេះ ខ្ញុំ​មិនបាន​ដឹង​អ្នកណា​មកប្តឹង​អី​ទេ បើ​មកប្តឹង​មានតែ​ចាប់​ទាំងពីរ ។ តែបើ​មកប្តឹង​មែន​មានតែ​កូនចៅ​អត់​រាយការណ៍​។ សូមបញ្ជាក់ថា នៅ​ខេត្តសៀមរាប ក្រៅពី​ល្បែង​កន្ទុយលេខ នៅមាន​ល្បែង​ប្រជល់មាន់​ដ៏​ធំ​ពីរ​កន្លែង ទៀត​១​កន្លែង​នៅក្នុង​សង្កាត់​នគរធំ និង​១​កន្លែង​ទៀត នៅក្នុង​អតីត​ភូមិភាគ​ទី​៤​។ ល្បែ​ង​ប្រជល់មាន់​ដែលមាន​បំពាក់​ផ្លែ​ខ្នាយ​ដែក នេះ គឺ​ប្រៀបបាន​លូក​ហោ​ប៉ាវ​យកលុយ​អីចឹង ត្រឹមតែ​៥​ទៅ​១០​នាទី​អ្នកឈ្នះ​ប្រមូល​លុយ​បាន​រាប់ពាន់​ដុល្លារ ឯ​អ្នកចាញ់​ក៏​អស់​រាប់ពាន់​ដុល្លារ​ដូចគ្នា ។ អា​ល្បែង អា​រក​យកលុយ​ខាងលើនេះ វា​ពិតជា​បង្ខំ​ឲ្យ​មនុស្ស ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើអាក្រក់​គ្រប់បែបយ៉ាង​។​

 

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ជា​បន្តបន្ទាប់ សុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​ល្បែងស៊ីសង​ទាំងនេះ ព្រោះថា អំពើ​លួច ឆក់ ប្លន់ និង​អសន្តិសុខ​សង្គម គឺ​ពិតជា​កើតចេញពី​ល្បែងស៊ីសង់​ជា​ញឹកញាប់ ៕

04-2-2014 (1) 

 

Leave a Reply

(*) Required, Your email will not be published