អាង​ស្បែក​ជា​សមត្ថកិច្ច ក្រុមមន្ត្រី​នគរបាល​ទំនើង ទាញ​កាំភ្លើង​បាញ់បោះ​សេរី បណ្តាល​ឲ្យ​របួស​ជនរងគ្រោះ​៦​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស​៦​នាក់​បាន​រងរបួស ក្រោយ​ស្នូរ​កាំភ្លើង​បាន​បន្លឺឡើង  គ្រាន់តែ​រឿង​ប៉ះ​ពាក្យសម្ដី​បន្ដិចបន្ដួច​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ល្ងាច ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៤ ស្ថិត នៅក្នុង​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

 

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ​ទី​១-​ឃួន សុ​ភ័​ក្រក​ក្កដា អាយុ​២៤ ឆ្នាំ ជា​តម្រួត​បទបញ្ជា​ររ​បស់​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ ស្នាក់នៅ ភូមិ​-​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​, ទី​២-​ឈ្មោះ​មួង សម្បត្ដិ អាយុ​២០​ឆ្នាំ ជា និស្សិត ស្នាក់ នៅក្នុង​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​, ទី​៣-​ឈ្មោះ​ឃួន ឈុន លាង អាយុ​២៥​ឆ្នាំ ជា​មន្ដ្រីនគរបាល​រាជធានី​ភ្នំពេញ និង ទី​៤-​ឈ្មោះ​ភួង បូ​ណា អាយុ​២៤​ឆ្នាំ ស្នាក់​ភូមិ​សែន​សុខ​ទី​៧ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ជា​មន្ដ្រីនគរបាល​រាជធានី​ភ្នំពេញ ។ ចំណែក​ជនរងគ្រោះ​ដែល​ត្រូវ​ក្រុមនគរបាល​ទំនើង​ដក​កាំភ្លើង​វាយ​និង​បាញ់ ឱ្យ​របួស​មានឈ្មោះ​ទី​១-​ចាន់ រតនា ភេទ ប្រុស អាយុ​២១​ឆ្នាំ ជា​ជាងផ្សារដែក ហើយ​ជា ជនពិការ​ទៀត ស្នាក់នៅ​ភូមិ​-​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ រងរបួស ថ្ពាល់​ខាងស្ដាំ​និង​ក្បាល​, ទី​២-​ឈ្មោះ​ចាន់ សុ​វិ​ចិ​ត្រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា និស្សិត រងរបួស​បែកក្បាល​និង​មាត់​, ទី​៣-​ឈ្មោះ​យស់ វ៉ាន់​ដេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាជាង​សំណង់ រងរបួស​ធ្ងន់ ដោយ​ក្រុមនគរបាល​វាយ​ឱ្យ​សន្លប់​, ទី​៤-​ឈ្មោះ​ស ចាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ជាងផ្សារដែក រងរបួស​ភ្នែក​ខាង ឆ្វេង​និង​ក្បាល​, ទី​៥-​ឈ្មោះ​សាម ចាន់​វី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាជាង​ជួស ជុល​ទូរស័ព្ទ រងរបួស​ក្បាល​និង​មុខ ដោយ សារ​តែ​ក្រុមនគរបាល​វាយ​នឹង​ស្នាប់់ កាំភ្លើង និង​ទី​៦-​ឈ្មោះ​យស់ តិ​លា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តេ​លា រងរបួស ស្មា​ខាងស្ដាំ ។ អ្នក​ទាំង​៥​នាក់​រស់នៅ ភូមិ​-​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ។​

 

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជា​ថ្ងៃ​ចូលឆ្នាំ​ចិន​-​វៀតណាម​ពួក គេ​ទាំងអស់គ្នា​និង​អ្នកភូមិ​បាននាំគ្នា​អង្គុយ ផឹកស៊ី​ព្រមទាំង​ចាក់ធុងបាស់​រាំ​កម្សាន្ដ​ផង ។ នៅពេលនោះ​ក៏មាន​ក្មេង​តូចៗ រាំលេង​កម្សាន្ដ​នៅលើ​ផ្លូវ​កន្លែងកើតហេតុ​ស្រាប់តែ​ក្រោយមក​ក្រុមនគរបាល​ខាងលើនេះ​បាន​ជិះ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៥​នាក់​ជិះ​ឆ្លងកាត់​នៅ​កន្លែង​ពួកគេ​រាំលេង​សប្បាយ ហើយ​ជិះ​ម៉ូតូ​លឿន​ទៀត ។ ដោយ​ឃើញ​សកម្មភាព​យ៉ាងនេះ​ក្រុម​ជនរងគ្រោះ​ក៏បាន​និយាយថា ជិះ​ម៉ូតូ​លឿន​បែបនេះ​ប្រយ័ត្ន​ប៉ះ​ក្មេងៗ ដោយ​ឮ​បែបនេះ​ក្រុម​សមត្ថកិច្ច​នោះ​ក៏​ឈប់​រួច​ហើយក៏​ចុះ​ពីលើ​ម៉ូតូ​ទាំង​៥​នាក់មក​វាយ​លើ​ក្រុម​ជនរងគ្រោះ​ព្រមទាំង​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​វាយ និង​ព្យាយាម​បាញ់ ប៉ុន្ដែ​ដោយ​មិ​ត្ដ​ភក្ដិ​របស់​ជនរងគ្រោះ​បាន​ប្រតាយប្រតប់ ដណ្ដើមយក​កាំភ្លើង​ចេញ​បណ្ដាលឱ្យ​ផ្ទុះ​ចំនួន​១​គ្រាប់​ទម្លុះ​ជញ្ជាំង ផ្សារ​ព្រែក​ព្នៅ តែ​សំណាងល្អ​មិនមាន​អ្នករងរបួស ដោយសារ​គ្រាប់កាំភ្លើង​នេះ​ទេ​ក៏មាន ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​កន្លែងកើតហេតុ​ហើយ​នាំគ្នា ព្យាយាម​ដេញចាប់​ក្រុមនគរបាល​ទំនើង​ខាងលើ នេះហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូល ដ្ឋា​ន​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​គឺ​នគរបាល ៣​នាក់​និង​និស្សិត​ម្នាក់​រួម​និង​ម៉ូតូ​អិ​ច អ៊ែរ អត់​ពាក់​ស្លាក​លេខ​មួយគ្រឿង​ផង ។ ចំណែក​បក្ខពួក​នគរ​បាល​ទំនើង​ម្នាក់ទៀត​បាន​យក​កាំភ្លើង​ជិះ​រត់គេចខ្លួន បាត់ស្រមោល ។​

 

​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច កាំភ្លើង​ដែល​ក្រុមនគរបាល​ទំនើង​បាញ់ ទម្លុះ​ជញ្ជាំង​ផ្សារ​ព្រែក​ព្នៅ​ម៉ាក​កា​៥៤ ។ បន្ទាប់ពី​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ឱ្យ​នគរ បាល​ខណ្ឌ​សែន​សុខ​ប្រជាពលរដ្ឋ​បាន ដណ្ដើម​ស្រោម​កាំភ្លើង​និង​ថ្ម​អាយ​ឌី​(​វិទ្យុ ទាក់ទង​)​ទុកជា​ភស្ដុតាង​ដើម្បី​ដាក់ បន្ទុក​ទៅលើ​ក្រុមនគរបាល​ទំនើង ដែល​វាយ​ប្រជាពលរដ្ឋ ។ គេ​ចាំមើល ថា តើ​នគរបាល​ទំនើង​ទាំងនោះ​តុលាការ ចាត់ការ​បែបណា​? ៕

04-2-2014 (2)

04-2-2014 04-2-2014 (1)  04-2-2014 (3)

 

Leave a Reply

(*) Required, Your email will not be published