តំណែង​សិច​ស៊ី ប៊ុន ផៃ​លីន ត្រូវបាន​តារា​សិច​ស៊ី​ជំនាន់​ក្រោយ សេង សូ​ណា ផ្តួល​យ៉ាង​អាម៉ាស​នា​ដើម​ឆ្នាំនេះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កាលពី​ប៉ុន្មាន​ឆ្នាំមុន​តារា​សម្ដែង​ស្រី​ស្រស់ស្អាត​ជាច្រើនរូប​មាន​នាង វ៉ាង ស្រីណូ នាង​ស្រី​ម៉ុ​ច នាង​កុល ដាវី នាង​ឆ​យី និង​នាង​សាន សុ​ម៉ាលី សុទ្ធសឹងតែ​ជាប់​ឈ្មោះ​ជា ​កំពូល​តារា​សិច​ស៊ី​មាន​ដើមទ្រូង​ស្រស់ស្អាត ប៉ុន្ដែ​ក្រោយពី​រង​ការរិះគន់​ខ្លាំង​ពី​មហាជន​មក តារា​ទាំងនោះ​ហាក់​លែង​សូវ​ហ៊ាន​បញ្ចេញ​ដើមទ្រូង​ខ្លាំង​ដូច​មុន​ខ្លាច​ប៉ះពាល់​អាជីព ។ ទោះជា​យ៉ាងណាក្ដី មាន​តារា​ថ្មី​មួយចំនួន​មាន​ភាពក្លាហាន​ហ៊ាន បង្អួត​សា​ច់​ទ្រូង​យ៉ាង​ព្រឺព្រួច មិន​ខ្លាច​ការរិះគន់​ពី​មហាជន ជាក់ស្ដែង​ដូចជា​តារាចម្រៀង និង​សម្ដែង​នាង​ប៊ុន ផៃ​លីន ជាដើម ។​

 

​នៅក្នុង​កម្មវិធី​ថត​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​រៃ​មាស តោ​មាស កាលពីពេល​ថ្មីៗ​កន្លងទៅ តារា​ដែល​អ្នក​នៅក្នុង​សង្គម​សិ​ល្បៈ​ឱ្យ​ឈ្មោះថា ជាតា​រា​សិច​ស៊ី​ជំនាន់​ថ្មី​” នាង​ប៊ុន ផៃ​លីន បាន​គ្រង​រ៉ូ​ប​វែង ពណ៌​ខ្មៅ​ឆែក​ត្រឹម​គល់ភ្លៅ បញ្ចេញ​សាច់​សខ្ចី និង​ល្វែង​ខាងលើ នាង​បញ្ចេញ​គល់​ទ្រូង ធ្វើឱ្យ​តារា​ប្រុស​មួយចំនួន​ងាកមើល​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ខ្លះ​ដើរ​ចង់​ប៉ះ​គេឯង ។ ក្នុង​ពិធី​ថត​នោះ តារា​ទាំងអស់​ស្លៀកពាក់​សិច​ស៊ី​ល្មមៗ តែ​សម្រាប់​ស្រី​ស្រស់​ផៃ​លីន​វិញ​មើលទៅ​សម្លៀកបំពាក់​របស់​នាង គឺ​សុទ្ធតែ​បែប​សិច​ស៊ី​វាល​ខាងលើ​ទាំងអស់ ។​

 

​សម្រាប់​មិ​ត្ដ​ជិតដិត​ក្នុង​ចង្កោម​សិល្បៈ​ដឹង​ច្បាស់​ទៅហើយ​ថា តារា​ទើបតែ​លេចធ្លោ​លើ​តំណែង​សិច​ស៊ី ប៊ុន ផៃ​លីន និយម​បញ្ចេញ​ភាព​ឡូយឆាយ​គ្រប់ពេល​នាង​ចេញមុខ​សម្ដែង គឺ​លើ​កណា​ក៏​នាង​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​គ្រប់គ្នា ពេល​ឃើញ​នាង​លេងខ្លួន​សិច​ស៊ី​ចាស់ដៃ​ដែល​តារា​ស្រី​មួយចំនួន​ធ្លាប់​ក្លាហាន​ពីមុន​មិន​ហ៊ាន​ធ្វើ​ដូច​នាង​ឡើយ ។ តារា​សិច​ស៊ី ប៊ុន ផៃ​លីន ទើបតែ​ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​រស់នៅ​អូស្ដ្រាលី ។ បុរស​គូស្នេហ៍​ឆ្លងដែន​ជ្រែក​អាកាស​រូបនោះ ស្រឡាញ់​តារា​ម្នាក់នេះ​ណាស់ ថែមទាំង​ហួងហែង​មិនឱ្យ​នាង​ចេញទៅ​ណា​ទេ ក្រៅពី​សម្ដែង​ឱ្យ​ផលិតកម្ម​ក្រៅ​ប្រ​ទេ​ស ។ អ្វី​គ្រប់យ៉ាង​ទាក់ទិន​នឹង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ ក៏​កំពូល​ស្នេហ៍​របស់​ប៊ុន ផៃ​លីន ចេញមុខ​ផ្ដល់ជូន​មិនឱ្យ​ទើស​ចិ​ត្ដ​ឡើយ ធ្វើឱ្យ​នាង​មាន​រ​ប​ស់​របរ​ប្រើប្រាស់​សុទ្ធតែ​មានតម្លៃ សូម្បីតែ​ខ្សែដៃ​មាស​របស់​នាង ក៏​បុរស​នោះ​ទិញ​ឱ្យ​ដែរ ហើយ​ត្រូវ​ផៃ​លីន​ប្រាប់ថា​មាន​ទម្ងន់​ជិត​១០​តម្លឹង​ឯណោះ ។ អ្នកណា​ក៏​ភ្ញាក់ផ្អើល​ដែរ ព្រោះ​គ្រប់​ពិធី​ប្រគំ​តន្ដ្រី​នានា​នៅតាម​ស្ថានីយទូរទស្សន៍​ល្បីៗ ប៊ុន ផែ​លីន មិនដែល​បានបង្ហាញ​មុខ​ម្ដងណា​ទេ តែ​ជីវិត​រ​ស់​នៅ​ប្រចាំថ្ងៃ​របស់​នាង​កាន់​តែមាន​ភាពល្អប្រសើរ​ជា​លំដាប់ ។​

 

​ប៊ុន ផៃ​លីន បាន​រៀបរាប់​ក្នុងពេល​ចូលរួម​សម្ដែង​ឱ្យ​ផលិតកម្ម​ក្រៅប្រទេស​ថា នាង​សិច​ស៊ី​តែ​ក្រៅ​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ តែបើ​ផ្សាយ​ផ្ទាល់​មិន​ហ៊ា​ន​ទេ​ល្មមៗ​ប៉ុណ្ណោះ ម្យ៉ាង​មកពី​នាង​យល់ថា នោះ​ជាការ​សម្ដែង​សម្រាប់​ផ្សាយ​នៅក្រៅ​ប្រទេស​មិនមែន​ចាក់ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍​ណា​ទេ ទើប​រំលេច​ភាព​ឡូយឆាយ​បញ្ចេញ​សាច់​តែម្ដងទៅ ខណៈដែល​នាង​និយម​ចូល​ចិ​ត្ដ​ភាព​សិច​ស៊ី​តាំងតែ​ពី​ដើម​មក​ទៅហើយ​។ តារា​សិច​ស៊ី​អ្ន​ក​ស្រុ​ក​ព្រៃកប្បាស​ខេត្ដ​តាកែវ​រូបនេះ​និយាយថា “​ខ្ញុំ​ពិតជា​មិន​ខ្លាច​អ្នកណា និយាយ​អំពី​នាង​ខ្ញុំ​ថា​មិនល្អ​នោះទេ មកពី​នេះ​ជា​ចំណូល​ចិ​ត្ដ​កុំ​ឱ្យតែ​ជ្រុល​ជាង​នេះ ។ ណាមួយ​មកពី​មុនគេ​សុទ្ធតែ​ស្គាល់​នាង​ខ្ញុំ​ថា តែងខ្លួន​ចាស់ដៃ​ទើប​ធ្វើឱ្យ​ជ្រុល​តែម្ដងទៅ បើ​ជ្រុល​តែ​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ទៅហើយ​មា​ន​តែ​ឱ្យទៅ​តាម​ដំណើរ​តែម្ដងទៅ​កុំ​ឱ្យតែ​លើស​នេះ​” ។ ចំពោះ​ចំណង​ស្នេហ៍​របស់​នាង​ជាមួយ​បុរស​នៅ​ប្រទេស​អូស្ដ្រាលី​នោះ ផៃ​លីន អះអាងថា នៅ​​ល្អ​ដូច​មុន​ដោយ​ពួកនាង​ស្វែងយល់​ចិ​ត្ដ​គ្នា​បាន​ច្រើន ។ គូស្នេហ៍​មិនឱ្យ​នាង​ធ្វើ​អី​ទេ គឺ​ធានា​ចិញ្ចឹម​ទាំងស្រុង​ដើម្បីឱ្យ​នាង​សប្បាយ​ចិ​ត្ដ ។ លើ​ស​ពី​នេះ​គូស្នេហ៍​របស់​នាង​មាន​គម្រោង​ធានា​នាង​យកទៅ​រស់នៅ​ដែន​កោះ​អូស្ដ្រាលី​ទៀតផង ទើប​នាង​ប្រឹងរៀន​ភាសាបរទេស​ដើម្បីឱ្យ​ប្រើការ​បាន​​ងា​យស្រួល​ទៅដល់​ទីនោះ​ប្រកប​កិច្ចការ​ផ្សេងៗ ។ ផៃ​លីន បញ្ជាក់ថា នាង​គ្មាន​បំណង​ផ្ដួល​តំណែង​អ្នកណា​ទេ សម្រាប់​ភាព​សិច​ស៊ី តែ​នេះ​មកពី​នា​ង​និយម​ចូល​ចិ​ត្ដ ។ បើ​ចង់​កាច់​កុង​តារា​ផ្សេង​នោះ​គ្មាន​តែម្ដង បើទោះជា​មាន​អ្នកខ្លះ​ក្លាហាន​មិន​ចាញ់​នាង​ក៏ដោយ ។ តារា​ស្រករ​ក្រោយ​ដែល​និ​យ​ម​តែងខ្លួន​បញ្ចេញ​ល្វែងលើ​ល្វែង​ក្រោម ធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​កន្លងមក មាន​នាង​ប៊ុន ផៃ​លីន កញ្ញា​ស្រីនូ កញ្ញា​ពេជ្រ អា​វី​ហ្សា និង​ចុង​ក្រោយនេះ​នាង សេង សូ​ណា ក៏​ខ្លាំង​ណាស់ដែរ​៕

4-2-2014 (1) 4-2-2014 (2) 4-2-2014 (3)

 

Leave a Reply

(*) Required, Your email will not be published