សោកនាដកម្ម​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ បានសម្លាប់​មនុស្ស​៣​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​៧​នាក់​(វិដេអូ)

, , Leave a comment

​ខេត្ត​ព្រះសីហនុ​ ៖ យ៉ាងហោចណាស់​មនុស្ស​ប្រុស​ស្រី​៣​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​១០​នាក់​ទៀត​របួសធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៧៨ ខាងលិច​ផ្លូវបំបែក​ស្រែអំបិល ជិត​៨​គីឡូ​មែត្រ​ក្នុងភូមិ​គី​រី​វ័​ន្ត ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​កំពង់​សិលា​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ រថយន្ត​ម៉ាក​កាមរី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-6788 បើកបរ​ក្នុងទិសដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​តូយ៉ូតា​សាយ​អន ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 2L-4591 ខ្ទាត​ធ្លាក់​ចេញពី​ផ្លូវ បណ្តាលឱ្យ​មនុស្ស​ជិះ​ក្នុង​រថយន្ត​តូយ៉ូតា​ចំនួន​៧​នាក់ ក្នុង​នោះបាន​កៀប​ស្លាប់​៣​នាក់ (​ស្រី​២ ប្រុស​១) និង​៤​នាក់​ទៀត រងរបួស​ធ្ងន់ (​ស្រី​២ ប្រុស​២) ។ ចំណែក​រថយន្ត​ម៉ាក​ហាយ​ប្រ៊ី​ដ មាន​មនុស្ស​ជិះ​គ្នា​៦​នាក់ ប្រុស​៤ ស្រី​២ របួសធ្ងន់​៣​នាក់ ។​

 

​ក្រោយ​កើត​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ អូស​យក​រថយន្ត​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់​ពេល​ក្រោយ​។ អ្នករងរបួស​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ដើម្បី​ធ្វើការ​សង្គ្រោះ​៕

 

03-2-2014 (1) 03-2-2014

 

Leave a Reply

(*) Required, Your email will not be published