ជួប​គ្រោះថ្នាក់ ខណៈ​រវល់​រួម​សិច​ពេល​កំពុង​បើកបរ​

, , Leave a comment

​ទីក្រុង​អ៊ែ​ល​ប៊ើ​ក​ឃី​ឃី ៖ ប្រភពពី​គេហទំព័រ លូ​ហា​ហេ​ប​ផិ​ន បាន​រាយការណ៍​មក​ថា បុរស​ម៉ិ​ក​ស៊ិ​ក​ម្នាក់​អាច​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ច្រើន​ករណី បន្ទាប់ពី​រូបលោក​បាន​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ លោក​បានរួម​សិច​ជាមួយ​ដៃគូ​ខណៈពេល​កំពុងបើក​បរ​នោះ ។​

 

​តាម​ប្រភពព័ត៌មាន​ដដែល​បានឱ្យដឹង​ទៀតថា បុរស​វ័យ​២៥​ឆ្នាំ​ម្នាក់នេះ​ឈ្មោះ ល្វី​ស​ប្រ៊ី​វ័ន ត្រូវបាន​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​ទាំង​អាក្រាតកាយ​កា​ល​ពី​ពេល​ថ្មីៗ​នេះ នៅក្នុង​ទីក្រុង​អ៊ែ​ល​ប៊ើ​ក​ឃី​ឃី ប្រទេស​ម៉ិ​ក​ស៊ិ​ក បន្ទាប់ពី​លោក​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ ។ ចំណែកឯ​នារី​រងគ្រោះ​មានឈ្មោះ ណា​​តា​សា ការ៉ូ​ល ក៏បាន​សន្លប់​បាត់​ឈឹង​នៅក្នុង​រថយន្ត​ទាំង​ខ្លួន​អាក្រាតកាយ​ដែរ​ហើយក៏​ត្រូវបាន​គេ​ដឹក បញ្ជូនទៅ​ឯ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ ។​

 

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ ផ្ទាល់​បានឱ្យដឹងថា ពួកគេ​បានឃើញ​រថយន្ត​បើក​រេ​ចង្កូត​ពេញ​ផ្លូវ​ហាក់ដូចជា​អ្នកបើកបរ​កំពុង​ស្រវឹងស្រា ហើ​យក៏​ជួបនឹង​គ្រោះថ្នាក់​តែម្តង ។ ពួកគេ​បានឱ្យដឹង​ទៀតថា ជនបង្ក​បាន ព្យាយាម​បើក​រត់គេច ប៉ុន្តែ​ពួកគេ​បាន​ដកយក​កូនសោ រួច​ក៏​ចាប់ខ្លួន​ប្រ​គ​ល់ឱ្យ​ប៉ូលិស​តែម្តង ។ បច្ចុប្បន្ន​ជនបង្ក​ប្រឈម​នឹង​ការ​ចោទ ប្រកាន់​៩​ករណី​ឯណោះ ចំណែកឯ​នារី​រងគ្រោះ មិន​ត្រូវបាន​ដាក់ទោស​នោះឡើយ ៕

3-2-2014

 

Leave a Reply

(*) Required, Your email will not be published