តើបុរសៗចូលចិត្តស្ដ្រីដែលមានអាយុច្រើន និងចាស់ជាងខ្លួន? តើស្ដ្រីដែលមានវ័យចំណាស់បែបនេះមានអ្វីអស្ចារ្យជាងនារីវ័យក្មេងស្រស់ស្អាត?
-ភាពឯករាជ
ស្ដ្រីវ័យចំណាស់ធ្លាប់ឆ្លងកាត់អារម្មណ៍ល្អនៅពេលនៅម្នាក់ឯង។ ពួកគេធ្លាប់ឆ្លងកាត់ស្នេហាច្រើនប្រភេទដូច្នេះ ពួកនាងនឹងមានវិធីធ្វើឲ្យខ្លួនឯងរីករាយ មិនចាំបាច់ឲ្យបុរសនៅក្បែរខ្លួនជានិច្ចនោះទេ ។ ពួកនាងដឹងថា សេចក្ដីសុខស្ថិតនៅក្នុងដៃរបស់ខ្លួន និងមិនចាំបាច់មានបុរសណាម្នាក់នៅក្បែរ ទើបអាចធ្វើឲ្យមានសុភមង្គលនោះដែរ ។ ស្ដ្រីដែលមានអាយុច្រើននឹងមិនមានចរិតម្ញិកម្ញក់ ឬខឹងច្រើន ដែលជាកត្តាមួយធ្វើឲ្យបុរសធុញទ្រាន់ បែបនេះបុរសនឹងចូលចិត្តមិនខាន។
-ភាពម្ចាស់ការ
ស្ដ្រីវ័យចំណាស់តែងដឹងច្បាស់ថា ខ្លួនជាអ្នកណា និងចង់បានអ្វី។ ដូច្នេះនៅពេលជួបបុរសដែលត្រូវនឹងចិត្តខ្លួនពួកនាងនឹងមិនអែអង់ ឬក៏សាកល្បងច្រើននោះដែរ ។ ចំណែកការស្រឡាញ់នារីដែលមានអាយុទើបប្រហែល ២០ ឆ្នាំ នឹងធ្វើឲ្យបុរសត្រូវចំណាយពេលច្រើនក្នុងការតាមស្រឡាញ់។ នារីវ័យក្មេងតែងចូលចិត្ត “ទ្រនំខ្ពស់” ឬក៏ធ្វើរឿងអ្វីមួយដែលនាំឲ្យបុរសត្រូវប្រចណ្ឌ ។ ការស្រឡាញ់នារីវ័យប្រហែល៣០ឆ្នាំ នាងនឹងចេះកាត់បន្ថយពេលវេលាក្នុងការ “លេងបិទពួន” ហើយនាងនឹងចែករំលែកអារម្មណ៍ដោយត្រង់ទៅត្រង់មក។ ភាពត្រង់ទៅត្រង់មកបែបនេះ ធ្វើឲ្យបុរសចូលចិត្ត និងមានអារម្មណ៍ជាងមុន។
-ប្រសប់និយាយ
ការនិយាយស្ដីរបស់នារិវ័យក្មេងក្នុងរឿងស្នេហា ធ្វើឲ្យបុរសមិនសូវចូលចិត្តនោះទេ ។ ពួកនាងមិនមានភាពប្រសប់ក្នុងការនិយាយដោយសារតែមិនទាន់មានបទពិសោធច្រើន។ ចំណែកនារីវ័យចំណាស់នាងធ្លាប់បានឆ្លងកាត់រឿងរ៉ៅច្រើន ធ្លាប់ដើរច្រើន ឃើញច្រើន យល់បានច្រើន និងមានបទពិសោធច្រើនក្នុងរឿងស្នេហា។
ដូច្នេះនារីវ័យចំណាស់នឹងមានរឿងល្អៗជាច្រើននិយាយឲ្យបុរសស្ដាប់។ ចូរកុំឲ្យតម្លៃទាប់ចំពោះការនិយាយស្ដីព្រោះថា វាអាចជួយធ្វើឲ្យទំនាក់ទំនងកាន់តែមានភាពផ្អែមល្អែម។
-សេដ្ឋកិច្ចមានស្ថិរភាព
នេះគឺជាប្រការចាំបាច់? យើងសូមនិយាយតែពីភាពជាក់ស្ដែងប៉ុណ្ណោះ។ ស្ដ្រីដែលមានអាយុច្រើន មានលទ្ធភាពក្នុងការធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាពជានារីវ័យក្មេង។ ទោះជាប្រការនេះមិនមែនជាកត្តាអាទិភាពដំបូងគេនៅពេលបុរសម្នាក់តាមស្រឡាញ់នារីម្នាក់នោះទេ ប៉ុន្ដែវាប្រាកដណាស់ថា បុរសនឹងមានអារម្មណ៍ធូរស្រាលនៅពេលដឹងថា ខ្លួននឹងមិនមែនជាអ្នកត្រូវចេញប្រាក់ទាំងស្រុងនៅពេលទៅញ៉ាំស៊ុបជាមួយគ្នា។ អ្នកប្រាកដជាមិនចង់ឮពាក្យថា “បងសំឡាញ់ អូនរកការងារធ្វើមិនទាន់បាននោះទេ បងឲ្យលុយចាក់សាំងខ្លះមក៏ ហើយទិញកាត់ទូរស័ព្ទឲ្យផង។ល។
-ទំនាក់ទំនងមិត្តភក្ដិ
នារីវ័យក្មេងតែងទទួលឥទ្ធិពលពីមិត្តភក្ដិនាងតែងត្រូវការការយោបល់ការវាយតម្លៃពាក្យណែនាំរបស់មិត្តភក្ដិ និងតែងតែមើលមុខ មើលក្រោយដើម្បីប្រកូតប្រជែង ធ្វើយ៉ាងណាកុំឲ្យខ្លួនចាញអ្នកដទៃ។ បើចង់ធ្វើជាសង្សារ របស់នារីប្រភេទនេះអ្នកត្រូវតែចេះបំពេញចិត្តមិត្តភក្ដិរបស់នាង ប្រការនេះជួនកាលធ្វើឲ្យអ្នកត្រូវដកខ្លួនថយតាំងតែពីដំបូង។
នារីដែលមានវ័យចំណាស់មិនត្រូវការគាំទ្ររបស់មិត្តភក្ដិចំពោះការសម្រេចចិត្តធ្វើអ្វីមួយ។ នាងមានការជឿជាក់លើខ្លួនឯង ហើយមិត្តភក្ដិរបស់នាងក៏ជាមនុស្សចាស់ទុំ។ នាងដឹងថា មិត្តមួយណាមានចរិតបែបណ។
-គោលដៅទាក់ទងដ៏អស្ចារ្យ
នារីមានវ័យចំណាស់ តែងធ្វើខ្លួនឲ្យសមល្មមនឹងសង្គម ថ្លៃថ្នូ ពួកនាងធ្វើឲ្យបុរសពេញចិត្តប្រកបដោយភាពស្រណុកក្នុងបេះដូង។ ពួកនាងមិនត្រូវការបង្ហាញភាពអស្ចារ្យរបស់ខ្លួននៅពេលលើកកែវស្រា ដែលក្រោយមកក៏ត្រូវក្អួតនៅក្នុងបន្ទប់ទឹក។
ស្ដ្រីវ័យចំណាស់ក៏ធ្លាប់បានឆ្លងកាត់ប្រការខាងលើ ហើយពេលនេះនាងនឹងមិនចង់ធ្វើខ្លួនឲ្យក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍នោះទេ។
-មានវិធីដោះស្រាយបញ្ហា
ពិតណាស់ថា នារីវ័យក្មេងខ្វះបទពិសោធ និងមិនមានវិធីក្នុងការត្រៀមដើម្បីទប់ទល់នឹងស្ថានភាពលំបាកលើកដំបូងក្នុងជីវិតដែលត្រូវប្រឈមមុខដូចជា ស្នេហាលើកដំបូងខកស្នេហ៍លើកដំបូង ឬលើកដំបូងត្រូវគេបោកប្រាស់ជាដើម។ ដោយសារមិនទាន់មានបទពិសោធ ពួកនារីវ័យក្មេងតែងយកប្រការតូចតាចទាំងនេះធ្វើជារឿងសំខាន់ជួនកាលពួកនាងសម្រេចធ្វើអត្ដឃាតទៀតផង។
ស្ដ្រីដែលមានបទពិសោធច្រើននឹងមានវិធីតតាំងជាមួយសម្ពាធនៃបញ្ហា។ ពួកនាងនឹងដោះស្រាយបញ្ហាដោយភាពឆ្លាតវៃ និងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន សូម្បីតែស្ថិតក្នុងស្ថានភាពលំបាកបំផុត។
-ពូកែ “ឡើងគ្រែ”
ជាការពិត នេះគឺជាមូលហេតុចម្បងមួយដែលធ្វើឲ្យបុរសជ្រើសរើសនារីដែលមានអាយុច្រើនចាងខ្លួន ។ នាងមានបទពិសោធ និងមិនមានការភ័យព្រួយដូចលើកដំបូងនៃការ “ឡើងគ្រែ។ នាងមានជំនឿចិត្តលើខ្លួនឯង និងចេះធ្វើឲ្យបន្ទប់គេងក្លាយជាកន្លែងដ៏ទាក់ទាញ។ នាងមាន “មេរៀន” ច្រើន ដើម្បីបង្រៀនដៃគូរបស់នាង។
-បទពិសោធក្នុងសមរភូមិស្នេហ៍
នារីដែលមានបទពិសោធនឹងមានវិធីដោះស្រាយបញ្ហាដែលកំពុងកើតឡើងចំពោះស្នេហារបស់នាង។ ព្រោះថា នាងធ្លាប់ឆ្លងកាត់ស្ថានភាពដូចគ្នានេះ។ នាងនឹងមិនមានទម្លាប់បែបចុងស្រល ឬដូចសំឡីនោះទេ។ នាងរស់នៅតាមបែបសមរម្យ នៅពេលប្រឈមនឹងវិបត្ដិក្នុងការងារ ស្នេហា និងជីវិតរស់នៅ។ ដូច្នេះ ទំនាក់ទំនងរបស់អ្នកទាំងពីរនឹងមានភាពរឹងមាំ គង់វង្សបានយូរអង្វែង។
-នាងគោរពអ្នក
នាងនឹងដឹងពីអ្វីដែលសំខាន់ក្នុងជីវិត ដូច្នេះរយៈពេលនៃការរស់នៅក្បែរគ្នារបស់អ្នកទាំងពីរនឹងត្រូវបានគោរពយកចិត្តទុកដាក់។ នាងនឹងមិនមើលរំលងអារម្មណ៍របស់អ្នកផ្ទុយទៅវិញ នាងនឹងកាន់តែយកចិត្តទុកដាក់ ថែទាំ ចំពោះតម្រូវការនៃមនោសញ្ចេតនាស្នេហា។ នាងដឹងពីតម្លៃរបស់បុរសល្អម្នាក់ ហើយនាងនឹងមិនធ្វើឲ្យរបូតពីដៃនោះទេ។ នាងនាងមិនទទួលយកការយកចិត្តទុកដាក់របស់អ្នកដោយចាត់ទុកថា នោះជារឿងធម្មតានោះដែរ ។ ជាងនេះទៅទៀតវិញ្ញាណទី ៧របស់ស្ដ្រីដែលធ្លាប់មានបទពិសោធតែងតែមានភាពខ្លាំងក្លា ដែលអាចជួយប្រាប់ពីប្រការជាច្រើនដល់នាង។ នៅក្បែរនារីបែបនេះ អ្នកនឹងហាក់ដូចជាមិនចាំបាច់និយាយច្រើននោះឡើយតែនាងនឹងយល់បានជានិច្ច៕