នាយក​សាលា​អនុវិទ្យាល័យ​សំរោង​មានជ័យ ចង​.​ក​ធ្វើអត្តឃាត សមត្ថកិច្ច​សង្ស័យថា មាន​វិប្បត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ធ្វើអត្តឃាត​ដោយ​ចង​.​ក​សម្លាប់ខ្លួន​នៅលើ​ជង្រុក​ស្រូវ​ក្រោយ​ផ្ទះ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​បានកើត​ឡើង​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅក្នុង​ភូមិ​វត្ត ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ស៊ុន រិ​ទ្ធិ​ជ័យ អាយុ​៤៨​ឆ្នាំ ជា​នាយក​សាលា​អនុវិទ្យាល័យ​សំរោង​មានជ័យ ។ សមត្ថកិច្ច​ស​ន្និ​ដា្ឋ​ន​ថា កា​រ​ស្លា​ប់​​របស់​ជនរ​ង​គ្រោះ​អាច​បណ្តាលមកពី​មាន​វិប្បត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ។​

 

​តាម​ការរៀបរាប់​ពី​លោកស្រី ជិន ម៉ាច អាយុ​៤៥​ឆ្នាំ​ដែលជា​ប្រពន្ធ​សព​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ប្តី​របស់ខ្លួន​បាន​ស្លៀកពាក់​ខោអាវ​ថ្មី​ទាំង​កណ្តាលយប់​រួច​ចុះ​ពី​ផ្ទះ​ដោយ​ប្រាប់ថា ទៅ​បត់ជើង​រួច​ដើ​ចុះទៅ​បាត់​ដោយ​ចាំ​យូរ មិនឃើញ​ត្រលប់​មកវិញ​លោកស្រី​បាន​ចុះទៅ​ដើររក​ក្រោយ​ផ្ទះ​តែ​មិនឃើញ ដោយ​នឹកថា ប្តី​មិន​ទៅណា​ក៏​ឡើង​ដេក​វិញ​លុះ​ម៉ោង​០៦​ព្រឹក​នៅតែ​មិនឃើញ​ប្តី​មក​ផ្ទះ​វិញ ក៏បាន​ដើរទៅ​មើល​ជង្រុក​ស្រូវ​ទើប​ដឹងថា លោក ស៊ុន រិ​ទ្ធិ​ជ័យ ចងក​នឹង​ខ្សែពួរ​ស្លាប់​បាត់ទៅហើយ​។​

 

​បច្ចុប្បន្ន​សព​កំពុង​ត្រូវបាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយពី​សមត្ថកិច្ច​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​រកឃើញថា ពុំមាន​ស្លា​ក​ស្នាម​អ្វី​ជាប់​ពាក់​ព​ន្ធ័​អំពើរ​ឃាតកម្ម​៕

3-2-2014

 

Leave a Reply

(*) Required, Your email will not be published