ឃិត សំ​ម៉ាលី​ស ព្រួយបារម្ភ​ចំពោះ​ការប្តូរ​ស្ទីល​ថ្មី​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជាទូទៅ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម ដាយ​ម៉ិ​ន កញ្ញា ឃិត សំ​ម៉ាលី​ស មិនដែល​លេង​ស្ទីល​តុបតែង​ខ្លួន និង​ស្លៀកពាក់​បែប​យុវវ័យ​សម័យ​ទំនើប​ដូច​តារាចម្រៀង​កូរ៉េ​ទេ ទើបតែ​នៅពេលនេះ ខណៈដែល​កញ្ញា​បង្ហាញ​វត្តមាន​ជា​តារាចម្រៀង​កិត្តិយស​ក្នុង​កម្មវិធី​តន្ត្រី​យុវវ័យ របស់​ទូ​រ​ទ​ស្ស​ន៍​បាយ័ន កញ្ញា​បាន​លេង​ស្ទីល​ស្លៀកពាក់ និង​ម៉ូដ​សក់​ដូច​តារាចម្រៀង​កូរ៉េ ដែលជា​ស្ទីល​យុវវ័យ​សម័យថ្មី​កំពុងមាន​ចំណាប់អារម្មណ៍​ខ្លាំង​។​

 

​កា​រលេង​ខ្លួន​បែបនេះ នៅពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកព័ត៌មាន​យើង ឃិត សំ​ម៉ាលី​ស បានបញ្ជាក់​ប្រាប់ថា ហេតុផល​ដែល​នាង​តែងខ្លួន​ដូច្នេះ គឺ​បណ្តាលមកពី​នាង​យល់ឃើញថា យុវវ័យ​សម័យនេះ​ចូល​ចិត្តការ​តែងខ្លួន និង​ធ្វើ​ម៉ូដ​សក់​តាមបែប​តារាចម្រៀង​កូរ៉េ ដូច្នេះហើយ​ទើបនឹង​ខិតខំ​រិៈ​រក ការ​តែង​តាម​តម្រូវការ​របស់​យុវវ័យ​។​

 

​ប៉ុន្តែ​ការ​តែងខ្លួន​បែបនេះ មិនមែន​នាង​ចំលង​ចេញពី​តារាចម្រៀង​កូរ៉េ​ណា​ម្នាក់​នោះទេ គឺជា​ការកែច្នៃ​ប្រឌិត​ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ ដូច្នេះហើយ​នាង​សង្ឃឹមថា មិន​ទទួលរង​នូវ​ការ​រិៈ​គន់​ពី​សំណាក់​អ្នកគាំទ្រ​នោះទេ​៕

03-2-2014 (1) 03-2-2014 (2) 03-2-2014 (3)

 

Leave a Reply

(*) Required, Your email will not be published