ឃាត់ខ្លួន​បុរស​២​នាក់ ជាប់ចោទ​លួច​បូម​ប្រេង​រថយន្ត​លក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជា​អ្នកបើកបរ​រថយន្ត​ត្រូវ​ម្ចាស់​ក្រុមហ៊ុន​ចាប់ខ្លួន ប្រគល់ឱ្យ​ប៉ូលិស​នៅ​ព្រឹក​ថ្ងៃទី​២ កុម្ភៈ ២០១៤ ដោយ​ចោទប្រកាន់ថា​បាន​លួច​បូម​ប្រេង​រថយន្ត​លក់ ។​

​យុវជនជាប់ចោទ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ​គឹម ធា អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អំពិល​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​ម្នាក់ទៀត​ឈ្មោះ​សារ ភក្តី អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​ស្រុក​ឈូក ខេត្តកំពត​។ ទាំង​២​នាក់​នេះ​បើករថយន្ត​ប្រភេទ​យី​ឌុប​ដឹក​ស្រា​បៀរ​ឱ្យ​ក្រុមហ៊ុន​មួយ មកពី​ខេត្ត​ព្រះសីហនុ​ចូលមក​ភ្នំពេញ​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ អ្នកបើកបរ​រថយន្ត​ទាំង​២​នាក់​បាន​បដិសេធថា ពួកគេ​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់​ក្រុមហ៊ុន​នោះទេ ៕

02-2-2014

 

Leave a Reply

(*) Required, Your email will not be published