ភាព​ហ៊ឺហា ទេព សម្ផស្ស ជា​ផ្នែក​មួយ​នៃ​ការ​ទំនុកបម្រុង​របស់​ប្រុស​ស្នេហ៍​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្នុងចំណោម​តារា​សម្តែង​រលក​ក្រោយ​យើង​អាច​និយាយបានថា កញ្ញា ទេព សម្ផស្ស គឺជា​សិល្បៈការិនី​មួយរូប​ដែល​បាន​បណ្តុះ​ភាព​ឡូយឆាយ​បាន​លឿន​បំផុត ពីព្រោះ​ក្រោយពី​នាង​បាន​ប្រឡូក​នឹង​អាជីព​សម្តែង​បានតែ​រយៈពេល​តែ​បី​ឆ្នាំ និង​សម្រេចបាន​សមិទ្ធផល​ស្តួ​ច​ស្តើ​ង​​ប្រមាណ​ជាង​បី​បួន​រឿង​ប៉ុណ្ណោះ តែ​នាង​មានលទ្ធភាព​ក្តាប់បាន​ភាព​ហ៊ឺហា​ជិៈ​រថយន្ត​ទំនើប​ម៉ាក BMW X6  ដែ​លា​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ ប៉ុន្តែ​ភាពមានបាន​នេះ ដំបូង​ឡើយ ទោះបីជា ទេព សម្ផស្ស ព្យាយាម​លាក់បាំង​ក្តី​ក៏​គេច​មិន​ផុត​ធ្វើឱ្យ​នាង​ធ្លាក់​ចូលក្នុង​ទំព័រ​អាស្រូវ​ពី​រឿង​មាន​ប្រុស​ស្នេ​ហ៍​​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ផងដែរ ប៉ុន្តែ​ក្រោយពី​ទទួលរង​ការ​រិៈ​គន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ទស្សនិកជន​មក ទេព សម្ផស្ស ក៏បាន​សម្រេចចិត្ត​ទ​ទួ​ល​ស្គាល់​ការពិត ដោយ​នាង​បាន​ចេញមុខ​បញ្ជាក់ថា នាង​មិន​ចង់​លាក់​លៀប​ព័ត៌មាន​ខាងលើនេះ​បន្តទៀត​ទេ ការដែល​នាង​មានបាន​ដូច​ស​ព្វ​ថ្ងៃ​នេះ គឺ​នាង​មាន​សង្សារ​ជា​ជនជាតិ​ហ្វីលីពីន និង​ជា​អ្នក​មក​ធ្វើ​ជំនួញ​នៅក្នុង​ស្រុក​ខ្មែរ​ជា​អ្នក​ឧបត្ថម្ភ​ពិតមែន​។

 

​ជុំវិញ​ព័ត៌មាន​នេះ ទេព សម្ផស្ស ហាក់​មិនមាន​បំណង​លាក់បាំង​រឿង​ស្នេហា​ដូច​មុន​ទៀត​ទេ​។ ចំណុច​នេះ​នៅពេល​យើង​សួរ​បញ្ជាក់​បន្ថែមថា តើ​ចំណង​ស្នេហ៍​កញ្ញា​អាច​ក្លាយជា​ការពិត​ដោយ​គ្រោង​ដឹក​ដៃ​គ្នា​ចូល​រោងការ​ដែរឬទេ​? សំណួរ​នេះ​ត្រូវបាន​តារា​រូប​ស្រស់​បញ្ជាក់​ប្រាប់ថា ស្នេហ៍​របស់​នាង​គឺជា​ស្នេហ៍​ពិតប្រាកដ​ហើយ មិន​ពាក់​ពាក់ព័ន្ធ​ជាមួយ​អ្នក​ទី​អី​ដែរ ដូច្នេះហើយ​នាង​ហ៊ាន​អះអាងថា នឹង​ទទួលជោគជ័យ​ជាក់​មាន​ជា​ខាន ព្រោះ​សង្សារ​នាង​ក៏​ចង់​រៀបការ​ផងដែរ​៕

2-2-2014 (1) 2-2-2014 (2) 2-2-2014 (3) 2-2-2014 (4)

 

Leave a Reply

(*) Required, Your email will not be published