ចេញពី​ផឹកស៊ី​ស្រវឹងស្រា​ជោកជាំ បុក​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ យ៉ាងហោចណាស់​មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់ ខណៈដែល​ត្រូវ​រថយន្ត​ហាយ​ឡិន​ឌ័​រ​មួយគ្រឿង​បើកបរ​ដោយ​បុរស​ស្រ​វឹ​ង​ស្រា​​បុក​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៦​នាទី​ល្ងាច​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៤ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មុខ​សណ្ឋាគារ​លី​ហេង​ឆាយ​ឋិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

 

​ជនរងគ្រោះ​ឈ្មោះ​១.​សុក សីហា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រងរបួស​បាក់ជើង​ឆ្វេង រស់នៅក្នុង​ភូមិ​អូ​តា​គី ខេត្តបាត់ដំបង​, ២.​សុក ដា​រា ភេទ​ប្រុស អាយុ​៧​ឆ្នាំ រងរ​បូស​ស្រាល​លើ​ផ្ទៃមុខ​ត្រូវជា​កូន​, ៣.​កែម ម៉ៅ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរប​ជា​អ្នកបើករថយន្ត​ខ្សែ​នៅ​ក្រុម​ហ៊ុ​ក្រុង​ប៉ោយប៉ែត​របួស​បាក់ជើង ឆ្វេង​។ អ្នក​រងរ​បូស​ទាំង​៣​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង​ចាម 1B-9435 ខូចខាត​ផ្នែក​មុខ​។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-4688 ខូចខាត​ផ្នែក​មុខ​យ៉ាងដំណំ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ពី​ទិស​ខាង លិចទៅ​កើត ចំ​ណែ​ក​​ម៉ូ​តូ​ជិះ​មក​តាមផ្លូវ​ប៉េ​តុង​ពី​ខាងជើង ។ លុះ​មកដល់​កន្លែងកើតហេតុ​ជា​ផ្លូវកែង​រថយន្ត​បង្ក​បាន​បត់​ក្នុង​ល្បឿន លឿន​បុក​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរ​បូស​ធ្ងន់​ស្រាល​ទាំង​៣​នាក់ រូ​ច​ហើយ​ម្ចាស់​រថយន្ត​បង្ក​បើក​រត់គេច​បាន​ប្រហែល​១៥០​ម៉ែត្រ​បាន​ទុក រថយន្ត​គ្រប​ចោល​តែ​ត្រូវ​សមត្ថកិច្ច​តាម​ប្រ​មាញ់​ទាន់ ចំណែក​ម្ចាស់​គេច​ខ្លូន​បាត់ ។​

 

​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​ត្រូវ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត រង់ចាំ​ម្ចាស់​ចូលមក​ដោះស្រាយ​តាមច្បាប់ ។​ ចំ​ណែក​អ្នក​រងរ​បូស​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​របស់​អង្ក​ការ​កាំ​ម៉ា ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ៕

1-2-2014

 

Leave a Reply

(*) Required, Your email will not be published