ហ្វី​ហ្វី ខ្លាច​ត្រូវ​អំណាច​ទឹកប្រាក់​របស់​កន្លង់ ប្រមាញ់​បេះដូង​នាង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូត និង​ពិធី​ការិនី​រូប​ស្រស់​កញ្ញា ហ្វី​ហ្វី បើទោះបីជា​នាង​នៅ​មិនទាន់បាន​សាង​ភាពល្បីល្បាញ​នៅក្នុង​ពិភព​សិល្បៈ​ឱ្យ​ផុសផុល​ក៏ដោយ ប៉ុន្តែ​នាង​ត្រូវបាន​មហាជន​កត់សម្គាល់ថា ជាតា​រា​មួយ​ដួង​ដែលមាន​រូបសម្បត្តិ​ស្រស់​សោភា និង​សិច​ស៊ី​គួរឱ្យ​ចាប់អារម្មណ៍ ។

 

ជាមួយនឹង​រូបរាង​ដ៏​សិច​ស៊ី​នេះ​បានធ្វើឱ្យ​ប្រុសៗ ​មួយចំនួន​ដែល​បានឃើញ​សម្រស់​នាង​ហើយ​អត់ទ្រាំ​សរសើរ​មិនបាន​រហូត​មាន​បុរស​ខ្លះ​បាន​ យ​ក​ប្រាក់​ធ្វើជា​ធ្នាក់ ដើម្បី​ស្ទូច​យក​បេះដូង​ដ៏​ក្រពុំ​របស់​នាង ។ អ្វីដែល​ធ្វើឱ្យ​មហាជន​ទទួលស្គាល់​វត្តមាន​របស់​នាង​នៅក្នុង​ពិភព​សិល្បៈ​នោះ គឺ​តាមរយៈ​ការសម្តែង​ចម្រៀង​ខារ៉ាអូខេ​ប៉ុន្មាន​បទ​របស់​ផលិតកម្ម​សាន់​ដេ​ដូចជា​បទ​“​ប៊ូ​ម​ប៊ូ​ម​” ដែលជា​សំនៀង​របស់​កំពូល​តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត និង​បទ​“​បេះដូង​ផ្ទុះ​ប៊ូ​ម​ប៊ូ​ម​” ជា​សំនៀង​របស់លោក អី​ណូ ជាដើម ។

 

​ហ្វី​ហ្វី បាន​រំលឹក​ពី​ដំណើរ​ចូល​សិល្បៈ​ថា កាល​នៅ​វ័យ​១៤​ឆ្នាំ នាង​បាន​ចូល​ហាត់ សិល្បៈ​នៅក្នុង​ក្លឹប​របស់លោក អ៊ឹម ជីវ៉ា និង​ក្រោយមក​នាង​បាន​ចូលរួម​សម្តែង​ខ្សែ វីដេអូ​ភាគ​ជា​លើកដំបូង​ក្នុង​រឿង​“​ព្រោះតែ​ស្រឡាញ់​” ដែល​និពន្ធ និង​ដឹកនាំ​សម្តែង ដោយ​លោក ចេ​វ វីរៈ ។ ដោយសារ​វ័យ​នៅ​ក្មេងខ្ចី​ពេក នាង​បាន​ផ្អាក ការសម្តែង​សិល្បៈ ដោយ​ងាក​ទៅ​យកចិត្តទុកដាក់​ផ្តោតលើ​ការសិក្សា វិញ ។ លុះ​ចូលដល់​ឆ្នាំ​២០១២ នាង​បាន​ហក់​ចូល​សិល្បៈ​ម្តងទៀត ដោយ​ទទួលបាន​ការងារ​ជា​បន្តបន្ទាប់ ទាំង​ដើរ​ម៉ូត​ធ្វើ​ពិធី​ការិនី​ក្នុង ការប្រគំ​តន្ត្រី​នៅតាម​បណ្តា​ខេត្ត សម្តែង​ខារ៉ាអូខេ និង​ច្រៀង​ផងដែរ ។ ក្នុង​វ័យ​២៤​ឆ្នាំ កូនក្រមុំ​អ្នកក្រុង​តាខ្មៅ​រូបនេះ​មាន​សម្រស់​កាន់ តែ​ស្រស់ស្អាត​ដូច​ផ្កា​កំពុង​ក្រពុំ​ចោល​ក្លិនពិដោរ​ឈ្ងុយ​ឈ្ងប់ ដែល បណ្តាលឱ្យ​កន្លង់​មួយចំនួន​ចោមរោម​ចង់​ក្រេប​រស​ពិដោរ​បុប្ផា​មួយទង នេះ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ហ្វី​ហ្វី ហាក់​មិន​ចាប់អារម្មណ៍​នឹង​កន្លង់​ទាំង នោះឡើយ រហូត​មាន​អ្នកខ្លះ​បាន​បោះ​លុយ​ធ្វើជា​នុយ​ស្ទូច​យក​បេះដូង នាង​ទៀតផង តែ​នាង​មិន​ទទួលយក​ស្នេហា​បែបនេះ​ជាដាច់ខាត ។

 

ការបដិសេធ​ចំពោះ​អ្នកប្រមាញ់​បេះដូង​ទាំងនោះ​ក៏​បណ្តាលឱ្យ​ស្រី​ស្រស់​រូបនេះ​ដេក​ភ័យ​ម្តងៗ​ដែរ ត្បិត​អី​នាង​ខ្លាច​គ្មាន​សុវត្ថិភាព​ផ្ទាល់ខ្លួន ។​ ​ជាមួ​យ​នឹង​ការបដិសេធ​នេះ ហ្វី​ហ្វី បាន​បើកភ្លើង​ខៀវ​ផងដែរ​ថា ប្រសិនបើ​មាន​គេ​ស្រឡាញ់ នាង​ដោយស្មោះ​ពិតមែន​សូម​ចូល​តាម ផ្លូវ​ទៅតាម​ច្បាប់​ដល់​ប៉ា​ម៉ាក់​របស់​នាង ប្រហែលជា​នាង​អាច សម្រេចចិត្ត​ជ្រើសរើស​បាន ប៉ុន្តែ​សូមឱ្យ​អ្នកនោះ​នៅ​កំលោះ​គឺ​មិន យក​ទេ​ពោះម៉ាយ ។ នាង​និយាយថា បុរស​នោះ​មិនចាំបាច់​មាន​ពេក ទេ តែ​ក្រ​ពេក​ក៏​មិន​យក​ដែរ​(​សើច​)​។ អ្វីដែល​នាង​សូម​ម្យ៉ាងទៀត នោះ​គឺ​មិន​យក​ទេ​អ្នកសិល្បៈ​ដូចគ្នា​តែ​សូម​ពិចារណា​ទៅលើ​អ្នករកស៊ី ឬ​អ្នកជំនួញ​វិញ ។​

 

​ស្រី​ស្អាត ហ្វី​ហ្វី ជា​អតីត​សិស្ស​រៀន​នៅ​វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ នាង​សិក្សា​បាន​ត្រឹម​ថ្នាក់​ទី​១២ ក៏​ឈប់រៀន​នៅ​ឆ្នាំ​២០០៧ ហើយ សព្វថ្ងៃ​នាង​កំពុង​រៀន​ភាសា​អង់គ្លេស និង​ចិន ។ នាង​មាន​បងប្អូន​៥ នាក់​(​ប្រុស​១) នាង​ជា​កូន​ទី​៤ ។ នាង​គ្មាន​បងប្អូន​មួយណា​ដែលមាន និស្ស័យ​ចាប់​អាជីព​សិល្បៈ​ដូច​នាង​ទេ ៕

1-2-2014 (1) 1-2-2014 (2) 1-2-2014 (3) 1-2-2014 (4) 1-2-2014 (5)

 

Leave a Reply

(*) Required, Your email will not be published