ភាព​ហ៊ឺហារ ឡូយ​ឆា​តយ ជាដើម​ចម​ដែល​ធ្វើ​ឲ្យ​នារី​វ័យក្មេង​យក​ព្រហ្មចរិយ​ជា​ថ្នូរ​នឹង​លាភសក្ការៈ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ពាក្យចាស់​លោក​ពោលថា​“​តណ្ហា ឬ​លោភៈ វា​ពិតជា​នាំមក​នូវ​ក្តី​វិនាស​អន្តរាយ​ដល់​ខ្លួនឯង​” ចំពោះ​ការ​ចងក្រង​សុភាសិត នេះ​គឺ​ចង់​អប់រំ​កូន​ខ្មែរ​ប្រុស​ស្រី​កុំឱ្យ​ភ្លើតភ្លើន​ភ្លេចខ្លួន លោភលន់​ខុស​ក្បួនតម្រា​ហួសប្រមាណ ដែល​នាំមក​នូវ​ទុក្ខទោស​ដល់​ខ្លួន​នៅ​ថ្ងៃ​ណាមួយ ។

 

ដោយសារ​ពុំមាន​ជំនឿ​ទៅលើ​ពាក្យចាស់​ប្រៀនប្រដៅ​ដូច្នេះ​បានធ្វើឱ្យ​និស្សិត​ស្រី​ម្នាក់​តាំងខ្លួន​ជា​ម៉ែ​យ៉ែម​ដឹក​ញី បន្ស៊ី​ឈ្មោល ស្រីក្មេង​ជា​សិ​ស្ស​សា​​លា​ពីរ​នាក់​ឱ្យ​តា​តា​ត្រូវ​ប៉ូលិស​ចាប់​ដាក់ពន្ធនាគា​រ​បាត់បង់​ការសិក្សា​ខូចអនាគត​គួរឱ្យ​សោកស្តាយ​ជា​ពន់ពេក​ ។ មិនតែប៉ុណ្ណោះ​ក៏​អាចធ្វើឱ្យ​ប៉ះ​ពា​ល់​ដល់​សិស្ស​និស្សិត​ល្អៗ​ផងដែរ​។ តើ​រឿងនេះ​គេ​ដោះស្រាយ​យ៉ាងណា​?  និស្សិត​ដែល​សមត្ថកិច្ច​អះអាងថា ជា​ម៉ែ​យ៉ែម​ឈ្មោះ ឆន កនិការ ហៅ ដា អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផែ​ថ្ម ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​មាន​មុខរបរ​អ៊ុតសក់​នៅ​ម្តុំ គល់ស្ពាន​ជ្រោយចង្វា ។ ចំ​ណែ​ក​ស្រីក្មេង​ពីរ នាក់​ម្នាក់​ឈ្មោះ យ​.​ស​.​ម អាយុ​១៨​ឆ្នាំ ជា​សិស្ស សាលា​ផង និង​រៀន​អ៊ុតសក់​ផង ឯ​ម្នាក់ទៀត​ឈ្មោះ ស​.​ស​.​ដ អាយុ​១៦​ឆ្នាំ ជា​សិស្ស និង​ជួយ​លក់​ខោ អាវ​ឱ្យ​ក្រុមគ្រួសារ​នៅ​ផ្សារ​អូរឫស្សី ។

 

​ទាក់ទង​នឹង​ការឃាត់ខ្លួន​ម៉ែ​យ៉ែម និង​សិស្សស្រី​ទាំងពីរ​នាក់​ទៀត​នោះ​ប៉ូលិស​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ​បានឱ្យដឹងថា កន្លងមកនេះ​បាន លេចឮ និង​មាន​សកម្មភាព​ញឹកញាប់​ថា មាន​សិស្សសាលា​មួយចំនួន​តូច​លួចលាក់​ចេញ​រកស៊ី​លក់ខ្លួន​ប​ម្រើ​សេវា​ផ្លូវភេទ​ដែល​ភាគច្រើន ជា​ម៉ូយ​របស់​បុរស​អ្នកមាន​ប្រាក់ និង​តា​តា​ត្រូវការ​រួមភេទ​ជាមួយ​ស្រីក្មេងៗ ។ ទង្វើ​នេះ​ធ្វើឱ្យ​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ប្រើប្រាស់​កម្លាំង​ស្រាវជ្រាវ និង​ស៊ើបអង្កេត​លើ​ករណីនេះ​ដើម្បី​ចាប់ខ្លួន ។ ការស្រាវជ្រាវ​បានធ្វើ​ឡើង​អស់​រយៈពេល​ជាង​៥​ខែ ទើប​ស៊ើប​ដឹង​ពីមុខ​សញ្ញា​ម៉ែ​យ៉ែម ម្នាក់​វ័យក្មេង​ឈ្មោះ ឆន កនិការ កំពុង​អូសទាញ​សិស្សសាលា​ពីរ​នាក់​ឱ្យ​រួមភេទ​ជាមួយ​តា​តា​នៅ ផ្ទះសំណាក់​មួយ​នៅ​ម្តុំ​វត្ត​នាគ​វន្ត សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។ ខណៈពេល​ម៉ែ​យ៉ែម​នាំ​សិស្សស្រី​ពីរ​នាក់​ចូលដល់​ផ្ទះ​សំ​ណា​ក់​​ទ្វារ​នាគ​ភ្លាម​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ។​

 

​ប៉ូលិស​អះអាងថា ម៉ែ​យ៉ែម​នោះ​យក​សិស្សសាលា​ធ្វើជា​មិត្តភក្តិ រួចហើយ​និយាយ​ណែនាំ​អូសទាញ​សិស្ស​ណា​ដែល​ត្រូវការ​ប្រាក់​ឱ្យទៅ​ដេក​ជាមួយ​អ្នកមាន​ប្រាក់ ឬ​តា​តា​ដែល​ឱ្យ​តម្លៃ​ខ្លួន​១​សិច​ពី​១០០​ទៅ​៣០០​ដុល្លារ ។ មុខរបរ​នេះ​នាង ឆន កនិការ រកស៊ី​កាក់កប​ច្រើន​ឆ្នាំ​ហើយ ទើបបានជា​ក​ន្ល​ង​មក​ល្បីល្បាញ​រឿង​សិស្សសាលា​ខ្លះ​ចេញលក់​ខ្លួន​តាម​ផ្ទះសំណាក់​នានា ។ យ៉ាងណាក៏ដោយ​ស្ត្រី​ពីរ​នាក់​ជា​សិស្សសាលា​ដែល​ព្រម​លក់ខ្លួន​នោះ​ត្រូវបាន​ប៉ូលិស​អនុញ្ញាតឱ្យ​ក្រុមគ្រួសារ​ធានា​យកទៅ​ផ្ទះ​វិញ ចំណែក​ម៉ែ​យ៉ែម​រូបនោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​ទៅ តុលាការ ។​

 

​ការរកស៊ី​ផ្លូវភេទ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ស្តីបន្ទោស​ទៅលើ​ការហូរចូល​វប្បធម៌​បរទេស តួយ៉ាង​ដូចជា​ស្ត្រី​ជនជាតិ​សឹង្ហ​បូរី អាយុ​ប្រហែល ២២​ឆ្នាំ​ម្នាក់​បានប្រកាស​លក់ខ្លួន​ជា​ចំហ​តាម ប្រព័ន្ធ​អន​ឡាញ​ក្នុងតម្លៃ​៨០​ដុល្លារ​ក្នុង​មួយ​សិច ។ នាង​បាន​ហៅ​ខ្លួនឯង​ថា កាលី​ស្តា ។ នាង​បាន​បង្ហោះ​រូប​ស្តី​ពី​ការបម្រើ​សេវាកម្ម​ផ្លូវភេទ​ទៅក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​នាង​បាន បញ្ជាក់ថា សេវា​នោះ​យ៉ាងហោចណាស់​មានតម្លៃ​៨០​ដុល្លារ​ឡើង​ឆៅ​ក្នុង​មួយ​សិច​មិនអាច​តថ្លៃ​បានទេ ដែល​ធ្វើឱ្យ​បុរសៗ​ដែលជា​អ្នកមាន​លុយ និង​តា​តា​នាំគ្នា​ជញ្ជក់មាត់​ស្ទើរ​គ្រប់ៗ​គ្នា ។

 

​គួរ​បញ្ជាក់ថា​នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន មាន​នារី​បម្រើ​ផ្លូវភេទ​លួចលាក់ និង​ស្ត្រី​បម្រើសេវា​កម្សាន្ត​មួយចំនួន​បាន​ប្តូរ​ពី​ការ​ស្លៀកពាក់​សិច​ស៊ី​លេច​លើ​លេច​ក្រោម​ទៅជា​ស្លៀក​សម្លៀកបំពាក់​សិស្សសាលា​សំពត់​ឆែក​ខ្លី​ពណ៌​ខ្មៅ ឬ​សំពត់​ខៀវ​អាវ​ពណ៌​ស​ដោយ​ការ​ស្លៀកពាក់​នេះ​ត្រូវបាន​គេ​គិតថា មាន​ភាព​ទាក់ទាញ​តណ្ហា​បុរសៗ​ជាង​ការ​ស្លៀកពាក់​បែប​សិច​ស៊ី​លេច​លើ​លេច​ក្រោម ។

 

​ចំពោះ​ដើមចម​ដែលនាំឱ្យ​មាន​ស្ត្រី​លក់ខ្លួន​មួយចំនួន​កើតឡើង​ដោយសារតែ​វិបត្តិ​ផ្លូវចិត្ត​ក្នុង​ក្រុមគ្រួសារ ការចាញ់បោក​គេ ឬ​ចាញ់បោក​មិត្ត​ប្រុស​រ​ប​ស់​ខ្លួន ។  វិបត្តិ​ផ្លូវចិត្ត គឺ​នៅពេលដែល​នាង​ធំ​ដឹងក្តី​ឡើងទៅ​ប្រកបមុខរបរ​បម្រើ​ផ្លូវភេទ​ផ្តើមឡើង​ពី​ជីវ​ភាពមិន​គ្រប់គ្រាន់ ពុំមាន​លទ្ធភាព​ចា​ប់​យ​ក​​ចំ​ណេះដឹង​ផ្សេងៗ​សម្រាប់​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​បាន ។ ស្ត្រី​មួយចំនួនទៀត​បណ្តាលមកពី​ការ​លែងលះគ្នា ធ្វើឱ្យមាន​ការសម្រេចចិត្ត​ទាំង​បង្ខំ​ដោយសារ​គ្មាន​ជម្រើស​ក៏​ដាច់ចិត្ត​ប្រកបមុខរបរ ដើម្បី​ទទួល​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ ។ ជាមួយគ្នានេះ​ជនខិលខូច​មួយចំនួន​បាន​ចាប់រំលោភ​ស្ត្រី​ក្រមុំ​ធ្វើឱ្យ​នាង​គិតថា​ខ្លួន​បាត់បង់​ព្រហ្មចារី គឺ​អស់ន័យ​ហើយ​គ្មាន​ការអៀនខ្មាស និង​មាន​ស្ត្រី​ខ្លះ​ចាញ់បោក​សង្សារ​ក៏​ឈានទៅ​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​នេះដែរ ។

 

ជួនកាល​ការសេព​គប់​ដៃគូ​សង្សារ​មិនល្អ​អាច​អូសទាញ​នាំឱ្យ​ប្រើប្រាស់​ថ្នាំញៀន​នាំឱ្យ​កើតមាន​អារម្មណ៍​ផ្លូវភេទ ហើយ​ធ្លាក់ខ្លួន​ទៅ​ប្រកប​របរ​បម្រើ​ផ្លូវភេទ ។ ស្រប​ជាមួយគ្នានេះ​លំហូរ​វប្បធម៌​ចូល​មកពី​ក្រៅប្រទេស​ការចាក់​បញ្ចាំង​វីដេអូ​អាសអាភាស​គ្រប់គ្រង​ខ្លួន ឯង​មិនបាន​នឹង​រូបភាព​ស្រើ​ប​ស្រា​ល ក៏​បណ្តោយឱ្យ​ខ្លួន​ទៅជា​ស្ត្រី​បម្រើ​សេវាកម្ម​ផ្លូវភេទ ។ មួយវិញទៀត​ដោយសារ​ចិត្ត​លោភលន់​ចង់​ទទួលបាន​នូវ​អ្វីដែល​បានមក​ងាយៗ​រហ័​ស​​ទាន់​ចិត្ត​ធ្វើឱ្យ​មនុស្ស​ហ៊ាន​ធ្វើ​អ្វីៗ​ដើម្បី​ប្រាក់ ។ យ៉ាងណាមិញ​ស្ត្រី​លក់ខ្លួន​សប្បាយ​នូវ​លាភ​ទាំងនេះ​ក៏​ស្វែងរក​អន្ទង​កូនក្រមុំ​អ្នកស្រុក​ភូមិ​ជា​មួ​យ​គ្នា​បញ្ចុះបញ្ចូល​ឱ្យមក​បម្រើ​ផ្លូវភេទ ដើម្បី​ទទួល​លាភសក្ការៈ ។ ពេលខ្លះ​ស្ត្រី​បម្រើ​ស្រា​បៀរ​ពិសា​ជាតិ​ស្រវឹង​ជ្រួលជ្រើម​នឹង​ភ្លើងពណ៌​បៀ​រ​ហ្គា​ឌិន ឈ្លក់​វង្វេង​អារម្មណ៍​ត្រេកអរ​ទទួល​ទឹកប្រាក់​ពី​ជនខិលខូច​អាច​នាំទៅ​បម្រើ​ផ្លូវភេទ​តែម្តង ។

 

​លោក​សាស្ត្រាចារ្យ​បង្រៀន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចោ​ញ​ឈ្មោះ​បាន​លើកឡើងថា មាន​សិស្ស​ខ្លះ​ឃើញ​ កូ​ន​អ្ន​ក​មាន​លុយ​ចាយ​ហ៊ឺហា ទូរស័ព្ទដៃ ម៉ូតូ ទំនើប​ចង់​ល្អ​តាម​ត្រូវបាន​សម្ភារ​អូសទាញ​ក៏​ជាហេតុ​នាំឱ្យ​ឈានទៅដល់​ការលក់ខ្លួន​ដើម្បី​ប្រាក់ ។ ជា​មួ​យ​គ្នានេះ​លំហូរ​នៃ​វប្បធម៌​បរទេស​ការ​ស្លៀកពាក់​បែប​សិច​ស៊ី​របស់​តារា​បរទេស​បានធ្វើឱ្យ​សិស្ស​និស្សិត​ស្រី​មួយចំនួន​ភ្លើតភ្លើន​តាម ។ ពេល​ចេ​ញ​ពី​ផ្ទះ​​ស្លៀក​ខោអាវ​ជា​សិស្ស​លុះ​ចេញ ពី​ផ្ទះ​ទៅដល់​កន្លែង​ណាមួយ​ដូចជា ស្តា​ម៉ា​ត ឬ​បង្គន់​អនាម័យ​ក៏​ចូល​ផ្លាស់ប្តូរ​សម្លៀកបំពាក់ បែប​សិច​ស៊ី​ដើម្បី​បា​ន​ដើរលេង​ជាមួយ​សង្សារ ។ ការ​ដើរលេង​ភ្លេចខ្លួន​សេព​គ្រឿង​ស្រវឹង​សេព គ្រឿងញៀន​អាចធ្វើឱ្យ​សិស្ស​ធ្លាក់ខ្លួន​ចូលដល់​ការរួម​ភេទ ខ្លះទៀត​ធ្លាក់ខ្លួន​មានកូន​ទាំង​នៅ​វ័យក្មេង ហើយ​ភាគច្រើន​ពួកគេ​តែង​ធ្វើការ​រម្លូតកូន​នៅតាម​គ្លីនិក​ឯកជន​មិន​ស្របច្បាប់ ៕

1-2-2014 (1)

1-2-2014 (8) 1-2-2014 (4)  1-2-2014 (2) 1-2-2014 (3)

 

Leave a Reply

(*) Required, Your email will not be published