សុខ ពិសី ​រា​រែ​ចំពោះ​រឿង​យក​ស្វាមី និង​វិថី​សិល្បៈ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រៅពី​ធ្លាយ​ចេញ​ព័ត៌មាន​ស្នេហា​ចចាមអារ៉ាម​ជាច្រើនលើក​ជាមួយ​បុរស​មានអំណាច និង​បុណ្យ​សក្តិ​មក​មកដល់ពេលនេះ សុខ ពិ​សី​ នៅ​មិនទាន់​បង្ហាញឱ្យឃើញ​លទ្ធ​ផល​ផ្លែផ្កា​នៅឡើយ​។ ហើយ​មួយរយៈ​ចុងក្រោយ សុខ ពិសី ក៏​មិន​ធ្វើឱ្យ​បែកធ្លាយ​ព័ត៌មាន​ស្នេហា​ជាមួយ​បុរស​រូប​ណា​ជាថ្មីទៀត​ដែរ ក្រៅពី​ធ្វើឱ្យ​មហាជន​ចាប់​លើ​ការ​កែកុន​រូបរាង និង​ការ​ធ្លាក់ខ្លួន​ស្គម​ខុស​ប្រក្រតី​កាលពី​ជិត​មួយខែ​មុន​។​

 

​នៅពេលដែល​យើង​សាកសួរ​ពី​ដំណឹង​ស្នេហា​ជាថ្មី ស្រាប់តែ​តារាចម្រៀង​ល្បីឈ្មោះ​រូបនេះ​ប្រាប់ថា នៅពេលនេះ​មាន​បុរស​ជាច្រើន​កំពុង​តាម​ស្រ​ឡា​ញ់​​នាង គឺមាន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ប៉ុន្តែ​នាង​មិនទាន់​ឆ្លើយតប​នឹង​បុរស​ទាំង​នោះទេ ព្រោះ​ពេលនេះ​នាង​កំពុងតែ​សិក្សា​ស្វែង​ចិត្ត​បុរស​ទាំងនោះ​ហើ​យ​​នា​ង​​បាន​សម្លឹង​ឃើញ​លក្ខណៈសម្បត្តិ​ល្អ​បុរស​ម្នាក់​រួចហើយ​ដែរ ប៉ុន្តែ​នាង​មិនទាន់​សម្រេចចិត្ត​ផ្តល់​សញ្ញា​ភ្លើង​ខៀវ​ទៅ​គេ​វិញ​ទេ ព្រោះ​នាង​នៅ​ស្រ​ឡា​ញ់​​សិល្បៈ​ជាង​ប្តី​។

 

​សុខ ពិសី បន្តថា បើ​នាង​យកប្តី អាជីព​សិល្បៈ​ប្រហែលជា​ប្រឈម​នឹង​បញ្ហា​ខ្លាំង​ទាំង​ប្រជាប្រិយភាព ក៏ដូចជា​មិនសូវមាន​ពេលវេលា​ផងដែរ ដូ​ច្នេះ​ហើ​យ​​នាង​សុខចិត្ត​អូសបន្លាយ​ពេល ដើម្បី​ស្វែង​យល់ចិត្ត​បុរស​ម្នាក់​នោះ​បន្តទៀត​៕

31-1-2014 (3)

31-1-2014 (1) 31-1-2014 (2) 

 

Leave a Reply

(*) Required, Your email will not be published