ផឹកស៊ី​ជាមួយ​មេ​គ្មាន​បញ្ហា ទាញ AK បាញ់​ចំ​ភ្លៅ មេ​ដេកពេទ្យ កូនចៅ​ដេក​គុក​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ មន្ដ្រី​ពន្ធនាគារ​ខេត្ដ​បន្ទាយមានជ័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់​បង្ក​របួសស្នាម​លើ​ជនរងគ្រោះ​ក្នុង​ជម្លោះ​វង់​ផឹកស៊ី ។ ហេតុ​ការផ្ទុះអាវុធ​នេះ​បាន​កើង​ឡើង​កាលពី​វេលា​ម៉ោង ៧ និង​១៥​នាទី​យប់ ថ្ងៃទី​២៨ ខែមករា ឆ្នាំ ២០១៤ នៅ​ចំណុច​ក្នុង​ពន្ធនាគារ​ខេត្ត ស្ថិតនៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូ​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនបង្ក​ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើនេះ ឈ្មោះ មឿ​ន រៀន អាយុ​ជាង ៣០ ឆ្នាំ មាន​តួនាទី​ជា​អ​នុ​ប្រ​ធា​ន​​ផ្នែក​សន្ដិសុខ​នៃ​ការិយាល័យ​ប្រតិ​ប​ត្ដិ​ពន្ធនាគារ ខេត្ដ​បន្ទាយមានជ័យ រីឯ​ជនរងគ្រោះ​ឈ្មោះ ឆន ឈឺ​ន អាយុ​ជាង ៥០ ឆ្នាំ មាន​តួនាទី​ជា​ប្រ​ធា​ន​កា​រិយាល័យ​មធ្យោបាយ​ដឹកជញ្ជូន​ពន្ធនាគារ​ខេត្ដ ។​

 

​ប្រភព​ដដែល​បាន​បន្ដទៀតថា នៅ​ម៉ោង​កើតហេតុ​ខាងលើនេះ​ជនបង្ក​បានចេញ​មកពី​បន្ទប់​រួច ហើយ​ទាញ​កាំភ្លើង​AK បាញ់​ទៅលើ​ជនរងគ្រោះ ប៉ុ​ន្ដែ​​សំណាងល្អ​មិន​បណ្ដាល​ឱ្យស្លាប់ គឺ​ចំ​ភ្លៅ​ខាងស្ដាំ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ។​ ​ក្រោយ​មាន​អំពើ​បាញ់ប្រហារ​យ៉ាង​ដូច្នេះ​ជនបង្ក​ត្រូវបាន​កម្លាំង​ស​ម​ត្ថ​កិច្ច​ចុះទៅ​ចាប់ខ្លួន​ភ្លាមៗ បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល ខេត្ដ​បន្ទាយមានជ័យ​ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដ​ន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ។ យ៉ាងណាក៏ដោយ​ពុំទាន់​មានការ​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​ដែល​បណ្ដាលឱ្យ​ជនបង្ក​រូបនេះ​បាញ់​ទៅលើ​មេ​កើ​យ​​របស់ខ្លួន​នោះឡើយ​។

 

​បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រីឯ​ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ៕

 30-1-2014 (2)

30-1-2014 (1)

 

Leave a Reply

(*) Required, Your email will not be published