មជ្ឈដ្ឋាន​យុវវ័យ​នៅ​ចិន​មានការ​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ការដែល​បន្ទប់​ស្នាក់នៅ​របស់ ផ្ទះសំណាក់ ស​ណ្ឋា​គរ ខណៈដែល​ធ្លាយ​វិ​ដេ​អូ​រួមភេទ​របស់​ភ្ញៀវ​ពេញ​អ៊ី​ថឹ​ណិ​ត​

, , Leave a comment

​ប្រទេស​ចិន ៖ តាម​ការរាយការណ៍​ព័ត៌មាន​របស់​គេហទំព័​រ​វៀតណាម​ឈ្មោះ​ទី​ញ​២៤ បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​មាន​ឈ្មោះថា Xiao Gang  បាន​នាំ​មិត្តស្រី​របស់ខ្លួន​ឡើងឋានសួគ៌​នៅក្នុង​សណ្ឋាគារ​ដោយ​មិនបាន​ដឹងខ្លួន​ថា ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​មាន​បង្កប់​កាមេរ៉ា​ថត​វិ​ដេ​អូ​ចាំ​ថត​អំពី​ ស​កម្ម​ភា​ព​​របស់​ពួកគេ​ឡើយ​។ បន្ទាប់​នោះ បាន​បង្ហោះ​នៅក្នុង​បណ្តាញ Internet ធ្វើ​ឲ្យ​លោក Xiao Gang  មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយក៏​បាន​យក វិ​ដេ​អូ​ទាំងនោះ​ទៅ ប្តឹង​ប៉ូលីស​ស៊ី​អាង (Xi An)​។

 

​តាម​សំដី​របស់​ជនរងគ្រោះ Xiao Gang បាន​ឲ្យ​ដឹងថា វិ​ដេ​អូ​ទាំងនេះ​ត្រូវបាន​គាត់​ដឹងថា នៅក្នុង​សណ្ឋាគារ​មួយ​ក្នុងចំណោម​សណ្ឋាគារ ៣​ចុ​ង​ក្រោ​យ​​ដែល លោក​បាន​ចូលទៅ​ដេក ហើយ​ពេលនេះ​ប៉ូលីស​កំពុងតែធ្វើការ​ស្រាវជ្រាវ​បន្ត​។ តាម​ការសន្និដ្ឋាន​រប​ស់​ប៉ូលីស​បាន​ឲ្យ​ដឹងថា វិ​ដេ​អូ​មួយ​នេះ​​ថត​ឡើង កាលពី​៦​ខែ​មុន​មក​ម្លេះ ដូច្នេះហើយ​វា​ពិតជា​មានការ​ពី​ស្រាវ​ជ្រាប​បន្តិច​តែ​ទោះជា​យ៉ាងណា​ក្រុម​ប៉ូលីស​ជំនាញ និង​ខិតខំ​ធ្វើការ​ស្រា​វ​ជ្រា​វ​យ៉ាង​យកចិត្តទុកដាក់​។​

 

​ប៉ូលីស​ក៏បាន​បញ្ជាក់​ផងដែរ​ថា បើ​មើល​តាម​រូបថត និង​វិ​ដេ​អូ​ទាំងនេះ​ពួកគេ​ពិតជា​ជនរងគ្រោះ​ពិតមែន ហើយ​ពួកគេ​ត្រូវបាន​គេ​លួច​បង្កប់​កាមេរ៉ា ដើ​ម្បី​ថត​វិ​ដេ​អូ​នេះ​បង្ហោះ​តាម Internet ក្នុង​គោលបំណង​មួយ​ជាក់លាក់​ដែល​យើង​មិនទាន់​ដឹង​ច្បាស់​។ ទោះជា​យ៉ាងណាក្តី​វា​ជា​សំនុំរឿង​មួយ​ថ្មី​ដែល​អាចជា​បទពិសោធ​ដល់​យុវវ័យ និង​ប៉ូលីស​ក្នុងការ​បំបែកសំនុំរឿង​មួយ​នេះ​។​

 

​ថ្មីៗ​នេះមជ្ឈដ្ឋាន​យុវវ័យ​នៅ​ចិន មានការ​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ការដែល​ផ្ទះសំណាក់​, សណ្ឋាគារ នៅ​ប្រទេស​នេះ បាន​លួច​បង្កប់​កាមេរ៉ា​ជា​ស្រេ​ច តាម​បន្ទប់ ដើម្បី​លួច​ថត​សកម្មភាព​រួមភេទ​ឯកជន បង្ហោះ​ឡើង​គេហទំព័រ ។​

 

​ប៉ូលីស​ឲ្យ​ដឹងថា រូបភាព​នោះ​ថត​តាំងពី​៦​ខែ​មុន ពេលដែល​អ្នក​ទាំងពីរ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​សណ្ឋាគារ​រង់ចាំ​ជួល​ផ្ទះ​ថ្មី ។ ប៉ុន្តែ​ដោយសារ​បន្ទប់​សណ្ឋាគារ វា​ស្រដៀងៗ​គ្នា ហេតុនេះ​គេ​នៅ​ពុំទាន់​សន្និដ្ឋានបាន ថា​តើ​សណ្ឋាគារ​១​ណា​ជា​អ្នកប្រព្រឹត្ត ។ តំណាង​ប៉ូលីស ស៊ី​អាន បាន​ប្រា​ប់​ថា​​ថ្មីៗ​នេះ មាន​បង្ហោះ​ជាច្រើន​ទាក់ទង​នឹង​រឿង “​ឯកជន​” ត្រូវបាន​លួច​ថត និង​បង្ហោះ​លើ​គេហទំព័រ​អាសអាភាស ៕

30-1-2014 (2) 30-1-2014 (1)

 

Leave a Reply

(*) Required, Your email will not be published