កូរ៉េខាងត្បូង ៖ ប្រភពព័ត៌មានគេហទំព័រកម្សាន្តមួយឈ្មោះ អឹមវ៉េ អ៊ិនធើរេស បានឲ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយនឹង Radio Star សមាជិកក្រុមf(x) នាង Sulli បានអញ្ជើញធ្វើជាភ្ញៀវកិត្តិយស ហើយនាងត្រូវបានសួរសំណួរដោយសមាជិកក្រុម Super Junior លោក Kyuhyunថា តើនាងធ្លាប់មានការថតឈុតថើបពីមុនដែរឬទេ? ហើយនាង Sulli បានឆ្លើយតបថា នាងមិនដែលធ្លាប់មានការថតឈុតថើបគ្នាពីមុននោះទេ។
នៅពេលដែលមានសំណួរចោទសួរថាតើ Sulli នឹងធ្វើយ៉ាងម៉េចនៅពេលមានការថតឈុតថើប Sulli បានឆ្លើយតបថា នាងនឹងធ្វើវាឱ្យបានលឿនព្រោះពេលខ្លះនាងគិតថាវាជារឿងល្អ។ ប៉ុន្តែ Sulli ក៏មានការថតឈុតថើបជាមួយតារាសម្តែង Park Ji Bin និង Minho សមាជិកក្រុម SHInee នៅថតខ្សែភាពយន្តដែរ៕