សហរដ្ឋអាមេរិក ៖ ភាពរួមរ័កចម្លែក និងផ្លាស់ប្តូរស្ទៃយ៍ប្លែករហូតដល់ចំណុចកំពូល ធ្វើឲ្យកញ្ច្រោលនៃតណ្ហាអ្នកទាំងពីរបានចាប់ផ្តើមមានកាយវិការបបោសអង្អែលគ្នា មុនពេលរួមភេទ ។ប៉ុន្តែខុសប្លែកពីសព្វ១ដង ពេលដែល Ash ពុំប្រយ័ត្ន Jessica បានយកខ្សែភ្លើងមករុំករឹតរហូតទល់ស្លាប់តែម្តង ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រវៀតណាមឈ្មោះ សូហាដតវីអេន ។
នៅវេលាយប់១នោះម្តាយរបស់ Jessica អ្នកស្រី Tracey បានទុកកូនរបស់ខ្លួនឲ្យនៅជាមួយមិត្តប្រុសតែ២នាក់ ។ នៅមិនទាន់ឈប់ទេ យុវតីវ័យ ១៦ ឆ្នាំរូបនេះ បន្តប្រើកាំបិតកោរ មកឆូតលើខ្លួនរបស់ Ash បណ្តាលឲ្យ Ash ភ្ញាក់ដឹងខ្លួន ហើយបន្តការវះទៀត រហូតទល់ពេល Ash អស់ចលនា ។ ហេតុផលដែលនារី “ឃាតករ” រូបនេះលើកឡើង គឺនាងធ្វើដើម្បី “រំដោះអារម្មណ៍ឯកជន” ។ តាមការធ្វើកោសល្យវិច្ច័យនោះ Ash បានស្លាប់នៅម៉ោង ៥ និង ៤៥ នាទី យប់នោះ ។
ស្ត្រីវ័យក្មេងម្នាក់នោះ ដែលមានរោគសញ្ញាធ្ងន់ធ្ងរ ពីចិត្តសាស្ត្រ បានសម្លាប់មិត្តប្រុសវ័យ ៤៣ ឆ្នាំ យ៉ាងសហាវព្រៃផ្សៃបំផុត ។ នៅ Glendale, Arizona (អាមេរិក) ប៉ូលីសបានឃាត់ខ្លួនស្រីវ័យ ១៦ ឆ្នាំម្នាក់ ឈ្មោះ Jessica Burlew ពីបទសម្លាប់មនុស្សកម្រិត ២ ។ ជនរងគ្រោះ គឺឈ្មោះ Jason Ash អាយុ ៤៥ ឆ្នាំ ជាមិត្តប្រុសរបស់ឃាតកររូបនេះ ។
តាមម្តាយរបស់នាង Jessica មានរោគឆ្កួតជ្រូក និងរោគផ្លូវចិត្ត ប៉ុន្តែ ទោះជាយ៉ាងណា នាងមានអាយុ ១៦ ឆ្នាំ ហើយ ហេតុនេះ ត្រូវប្រឈមនឹងច្បាប់ដោយខ្លួនឯង ៕