ស៊ុន ឌី​ម៉ា បើកទ្វារ​បេះដូង​រក​ស្នេហ៍​ស្មោះ ដើម្បី​ជួសជុល​ស្នាមដំបៅ​ចាស់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា ស៊ុន ឌី​ម៉ា ទើបតែ​បរាជ័យ​នឹង​រឿង​ស្នេហា​មិនទាន់​ជាសះស្បើយ​ពី​របួសស្នាម​នៅឡើយ ប៉ុន្តែ​នៅពេលនេះ​កញ្ញា​បាន​ប្រាប់ថា នាង​បាន​បើកទ្វារ​បេះដូង​សម្រាប់​បុរស​ស្មោះ​ស្នេហ៍​ជាថ្មី​ម្តងទៀត​ហើយ​តែ​មិនទាន់​ដឹងថា តើ​បុរស​រូប​ណា​មាន​វាស​នាយក​បេះ​ដូ​ង​​តារា​ស្រី​រូបនេះ​មក​ថ្នាក់ថ្នម​បានទេ ព្រោះ​នាង​ក៏​ត្រៀម​នឹង​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ផងដែរ​។

 

​នេះ​ជា​លើ​ទី​ពីរ​ហើយ​ដែល​តារាចម្រៀង​រូប​ស្រស់​កញ្ញា ស៊ុន ឌី​ម៉ា បាន​ត្រៀមខ្លួន​ទទួលយក​ស្នេហា បន្ទាប់ពី​ចំណង​ស្នេហ៍​ទីមួយ​របស់​នាង​ត្រូវ​ពុ​ក​ផុ​យ ក្រោម​អំណាច​ក្តី​ប្រចណ្ឌ​រហូត​មិនអាច​រើសយក​បំណែ​កបែ​កបាក់​មក​ផ្សារភ្ជាប់​គ្នា​វិញ​បាន ប៉ុន្តែ​អ្វី​ដែលជា​ព័ត៌មាន​គួរឱ្យ​ចាប់អារម្មណ៍​នោះ មិ​ន​ដឹ​ងថា គូស្នេហ៍​ទី​ពីរ​របស់​តារា​រូបនេះ​ជា​អ្នក​ក្នុង ឬ​ក្រៅ​ស្រុក​នោះទេ ពីព្រោះ​ថ្មីៗ​នេះ​កញ្ញា​ក៏​កំពុង​ត្រៀមខ្លួន​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​មា​ន​​រយៈពេល​មួយខែ​តាមរយៈ​សមាគម​វត្ត​ខ្មែរ​មែ​ល​ប៊​ន ដែល​នឹងត្រូវ​ចេញដំណើរ​នៅក្នុង​ខែកុម្ភៈ​ខាងមុខ​នេះហើយ​។  ជាមួយគ្នានេះដែរ​ក្រៅពី​កា​រ​ប​ង្ហា​ញ​ចំណាប់អារម្មណ៍​ចំពោះ​ដំណើរ​ទៅ​ស្វែងរក​អ្នកគាំទ្រ​នៅ​ប្រទេស​ទី​ពីរ ស៊ុន ឌី​ម៉ា ក៏បាន​បញ្ជាក់ដែរថា ការ​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូ​ស្ត្រា​លី​​លើក​នេះ​នាង​មាន​មាន​ជំនឿ​ចិត្ត​ថា នឹងមាន​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ​ចូលរួម​គាំទ្រ​ច្រើន​ដែល​អាចជួយ​ឱ្យ​ការ​ស្តែង​របស់​នាង​ទទួលបាន​ជោគជ័យ​។

 

​ដោយឡែក​ជុំវិញ​រឿង​ស្នេហា​វិញ​នោះ​កញ្ញា​ក៏បាន​បញ្ជាក់ដែរថា ចំពោះ​គូស្នេហ៍​ថ្មី​ដែល​នាង​កំពុងបើក​ទ្វារ​បេះដូង​ទទួលយក​នៅពេលនេះ គឺ​នាង​មិន​​ប្រកាន់​អ្នក​ក្នុង ឬ​ក្រៅ​ស្រុក​ទេ​សំខាន់​ឱ្យតែ​បុរស​រូបនេះ​គេ​ជា​មនុស្ស​យល់ចិត្ត​នាង និង​ឱ្យ​តម្លៃ​ដល់​នាង​ក៏ដូចជា​ក្រុមគ្រួសារ នោះ​នាង​ទ​ទួ​ល​យ​ក​បាន​ហើយ​។ ចំណែក​លក្ខណៈ​ទ្រព្យសម្បត្តិ​ក្រៅ​ខ្លួន​វិញ​នោះ​នាង​មិន​ជ្រើស​យក​អ្នក​ខ្ពស់​ពេក​ទេ ពោលគឺ​ត្រឹម​មធ្យម​ក៏បាន​ដែរ​៕

30-1-2014 (1) 30-1-2014 (2) 30-1-2014 (3) 30-1-2014 (4)

 

Leave a Reply

(*) Required, Your email will not be published