ប្រទេសអ៊ីតាលី ៖ ប្រភពពីគេហទំព័រកម្សាន្តរបស់អង់គ្លេសឈ្មោះ ម៉ែលអនឡាញ បានរាយការណ៍មកថា តារាម៉ូឌែល Victoria's Secret នាង ម៉ារីណា លីនជុក (Maryna Linchuk) កាលពីពេលថ្មីៗ កន្លងទៅនេះបានធ្វើឲ្យអ្នកទស្សនាអនឡាញ អន្ទះអន្ទែងតាមស្វែងរករូបភាពរបស់នាងជាខ្លាំង ដើម្បីបញ្ចប់ “ភាពមិនអស់ចិត្ត” ចង់ឃើញឲ្យច្បាស់ជាងនេះរបស់ពួកគេ, ក្រោយពីរូបភាពដ៏រំញោចជាច្រើនរបស់នាងត្រូវបានទម្លាយចេញរីកសុះសាយនៅលើអ៊ីនធើរណេត ។
នាង Maryna Linchuk បានដោះ “អាវទ្រនាប់” ចេញនៅកណ្តាលហ្វូងមនុស្សជាច្រើន ដើម្បីប្តូរឈុតសម្លៀកបំពាក់ឆ្លុះសាច់ថ្មី (មិនត្រូវការអាវទ្រនាប់) ខណៈត្រៀមថតបង្ហាញម៉ូដនៅលើឆ្នេរសមុទ្រ Shell, St. Barths កាលពីថ្ងៃទី១៧ មករា ។ ប៉ុន្តែសកម្មភាពដ៏រំញោចរបស់នាងមិនត្រូវបានកាមេរ៉ាណាមួយចាប់បានឲ្យស៊ីជម្រៅនោះទេ ព្រោះដោយសារតែមានជំនួយការជិតស្និទ្ធម្នាក់របស់នាង ជួយយកដៃខ្ទប់បិទបាំងដើមទ្រូងទាំងគូរបស់នាងយ៉ាងម៉ត់ចត់បំផុត ទៅហើយនោះ ។
តារាបង្ហាញម៉ូដសញ្ជាតិអ៊ីតាលី វ័យ ២៦ ឆ្នាំ រូបនេះ បាននិយាយថាៈ ដោយសារតែគ្មានទីកន្លែងផ្លាស់ប្តូរសម្លៀកបំពាក់នៅក្បែរ ហេតុដូច្នេះហើយ នាងក៏សម្រេចចិត្តទទួលយក “វិធី” នេះ ទាំងការខ្មាស់អៀនបែបនេះតែម្តងទៅ ៕