មានរឿង​ប​ន្តិ​ចបន្តួច​សោះ យក​សង្ខារ​កម្លា​ប្តី​ដោយ​លេបថ្នាំ​សម្លាប់ខ្លួន​មិនបាន​សម្រេច ត្រូវ​គ្រូពេទ្យ​ជួយសង្គ្រោះ​ទាន់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ក្រុម​គ្រូ​ពេ​ទ្យេះ​ជួយសង្គ្រោះ​ទាន់ពេល ខណៈ​ខឹង​នឹង​ប្ដី​ស្ដីបន្ទោស​បន្ដិចបន្ដួច កើតរឿង​តូចចិត្ត​លេបថ្នាំ​អស់​ជាច្រើន​គ្រាប់​ប៉ង​សម្លាប់ខ្លួន​ដើម្បី​ទាមទារ​ការចាប់អារម្មណ៍​ពី​ប្តី ។ ហេតុការណ៍​លេបថ្នាំ ទាមទារ​ការចាប់​រម្ម​ណ៍​ពី​ប្តី​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៨​ខែមករា ឆ្នាំ​២០១៤ នៅ​ភូមិ​ថ្នល់បំបែក សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅមុន​ពេល​កើត​ស្ដ្រី​រងគ្រោះ​ឈ្មោះ ធា អាយុ​៣៤​ឆ្នាំ​បាន​ឈ្លោះ​ជាមួយនឹង​ប្តី ពេលនោះ​ត្រូវបាន​ប្តី​ស្ដីបន្ទោស​ឱ្យ​ចេះ​រៀបចំ​ក្នុង​គ្រួសារ ជាពិសេស​កុំ​ដើរ លេង​ផ្ទះ​អ្នកជិតខាង​ខ្លាំងពេក ។ ក្រោយពី​ស្ដីបន្ទោស​រួច​រូបគាត់​ជា​ស្វាមី​បានចេញ ទៅ​ក្រៅ​បាត់ទៅ​រហូតដល់​ម៉ោង​ខាងលើ​ទើប​ត្រឡប់មកវិញ ហៅ​ប្រពន្ធ​ឱ្យ​រៀប​បាយ​ហូប តែ​រក​មិនឃើញ​ក៏​ឡើងទៅ​បន្ទប់ដេក  ស្រាប់តែ​ឃើញ​ប្រពន្ធ​កំពុង​ដេក​បែកពពុះមាត់​ស្គុល និង​ឃើញ​មាន​ថ្នាំ​ងងុយដេក​ជាច្រើន​គ្រាប់​នៅក្បែរ​ខ្លួន​ផង ។ ពេល​ឃើញ​ដូច្នេះ​រូបគាត់​បាន​សួរ​ប្រពន្ធ តើ​មានរឿង​អី​បានជា​ធ្វើ​យ៉ាង​ដូច្នេះ ប៉ុន្ដែ​ប្រពន្ធ​និយាយ​មិន​រួច​ឡើយ​ទើប​ដឹងថា នាង​លួច​លេបថ្នាំ​ងងុយដេក​អស់​ជាច្រើន​គ្រាប់​ដោយសារតែ​ខឹង​នឹង​គាត់​ស្ដីបន្ទោស ។​

 

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា បន្ទាប់ពី​ឃើញ​ប្រពន្ធ​សន្លប់​លែង​ដឹងខ្លួន​ដូច្នេះ ក៏​ប្រញាប់ប្រញាល់​ដឹក​ទៅកាន់​គ្លីនិក​ឯកជន ចោមចៅ ដើម្បីឱ្យ​គ្រូពេទ្យ​សង្គ្រោះ តែ​ដោយ​គ្រូពេទ្យ​ប្រាប់ថា មាន​អាកា​រៈ​ធ្ងន់ធ្ងរ ទើប​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​តែម្ដងទៅ ៕

29-1-2014

 

Leave a Reply

(*) Required, Your email will not be published