ជិះ​ម៉ូតូ​តាមផ្លូវ ត្រូវ​រថយន្តបុក​សន្ល​ប់​ដេកពេទ្យ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​ឲ្យ​នារី​២​នាក់ បាន​រងរបួស​ធ្ងន់​ស​ន្ល​ប់​ស្តូកស្តឹង​នៅ​កន្លែងកើតហេតុ ខណៈដែល​ត្រូវ​រថយន្ត​បង្ក​បុក​ពីក្រោយ ។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​១២​និង​៣០​នាទី​យប់ រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៤ ត្រង់ចំណុច​ស្តុ​ប​ចេនឡា ស្ថិតនៅ​ផ្លូវ​មុនី​រ៉េត កែង​នឹង​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នារី​រូប​ស្រស់​ទាំងពីរ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះដល់​ចំណុចកើតហេតុ​ខាងលើ​ស្របពេល​មាន​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​កំពុង​បើកបរ​តាមផ្លូវ​មុន្នី​រ៉េត ទិសដៅ​ពី​លិចទៅ​កើត​ក៏​បណ្តាល​ឲ្យ​ជ្រុល​ទៅបុក​នឹង​នារី​ទាំងពីរ​នាក់​ដួលសន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។ ភ្លាមៗ​នោះ​ភាគី​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់គេចខ្លួន​បាត់ស្រមោល​ភា្ល​ម ។​

 

​ក្រោយ​កើតហេតុ​នារី​ដែល​រងរបួស​ទាំងពីរ​នាក់ ត្រូវបាន​មិត្តភក្តិ​មក​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ និង​ម៉ូតូ​ក៏ត្រូវ​មិត្តភក្តិ​លើកយក​ជិះ​ទៅ​បាត់​ដោយ​មិនចាំបាច់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​មក​អន្តរាគមន៍​នោះទេ ៕

29-1-2014

 

Leave a Reply

(*) Required, Your email will not be published