អាជ្ញាធរ​មើល​បទល្មើស​ឈើ និង​ភាព​អាណាធិបតេយ្យ ភូមិ​ឃុំ​សុវត្ថិភាព ក្នុង​គោលដៅ​ភូមិសាស្ត្រ​ខ្លួន​ផង​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ឃ្លាំង​ស្តុក​ឈើ និង​ជន្លង់ម្រេច​ដ៏​ធំ​មួយកន្លែង​ដែល​មើលទៅ​ទំនង​ដូចជា​បង្កើតឡើង​ចាក់គ្រឹះ​ធ្វើឡើង​មានច្បាប់ និង​ទំនង​ដូចជា​អាជ្ញាធរ​បាន​ស្គាល់​ជាក់ច្បាស់​រួចទៅហើយ យ៉ាងណាក៏ដោយ​នៅ​ចំណុច​ទីតាំង​ភូមិ​ចំបក់ ឃុំ​រូង ស្រុក​មេមត់ ខេត្តកំពង់ចាម ឃ្លាំង​នេះ​ត្រូវបាន​អះអាងថា ជា​កម្មសិទ្ធិ​ថៅកែ​ឈ្មោះ ជួប ភិរម្យ (​ហៅ លាភ​) ជា​មន្ត្រី​ប៉ូលីស​ការពារ​ព្រំដែន​វរៈ​៦១៧ ច្រក​ចន្ទ​មូល និង​ថៅកែ​ធំជាងគេ​ប្រចាំ​គោលដៅ។

 

ជាក់ស្តែង​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៤ សកម្មភាព​ឡើង​ឈើ​ដាក់ចូល​ក្នុង​រថយន្ត​យី​ឌុប​លាន់​រំពង​ទាំង​ថ្ងៃ គ្មាន​ខ្លាច​អ្នក​ណាមួយ​បៀក  ក្នុងនោះដែរ​អ្នកប្រចាំការ​ក្នុង​ឃ្លាំង បញ្ជាក់ថា​មាន​ឈើ ៧ ទៅ​៨​គីឡូ សុទ្ធតែ​ជ្រលុង​ម្រេច សកម្មភាព​ទាំងនោះ ក្រោយពី​អ្នក​សារ​ព៌​ត​មាន មាន​វត្ត​មាននៅ​គោលដៅ​នោះ សកម្មភាព​រំដោះ​ឈើ​ចេញ ដោយ​រថយន្ត​យី​ឌុប បើក ចេញពី​ឃ្លាំង និង​ប្រើប្រាស់​រថយន្ត​ធំ​វែងៗ មក​ពាំង​បិទ​ទទឹងផ្លូវ​ដើម្បីអោយ​រថយន្ត គេច​ដោយ​សុ​វត្តិភាព មើល ចុះ​តើ​ប៉ូលីស បុគ្គល​មួយចំនួន​ដូច​មានឈ្មោះ​ខាងលើ ធ្វើ​ប៉ូលីស​សំរាប់​ជាន់ឈ្លី​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ ឬ ដើម្បី​ការពារ​បទល្មើស​របស់​ខ្លួន ។​

 

​រីឯ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឯនោះ​វិញ​មាន​លោក រស់ សារ​ត្ន ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ និង​លោក នាយ​ខណ្ឌ ប្រាក់ ណូ​ម៉ា ប្រចាំខេត្ត​កំពង់ចាម សូម​លោក​ប្រើប្រាស់​តួនាទី​លោក ទៅលើ​ចំណុច​ទីតាំង​ភូមិសាស្ត្រ​ខាងលើដូច​ដែរ អ្នក​សារពត៌មានកំណើត​ថ្មី​​បានបង្ហាញ និង​បញ្ជាក់​ខាងលើ ប្រើ​កណ្តាប់ដៃ​ឲ្យមាន​ប្រសិទ្ធិភាព ដែល​អាច​ទទួលបាន​ល​ទ្ធ​ផល​កក់ក្តៅ​ជូន​ជាតិ ប្រជាពលរដ្ឋ និង​ថ្នាក់លើ​ដែល​បានផ្តល់​សិទ្ធិ​ជូន​លោក ៕  ដោយ កង សាន់​តារា​

DCIM106MEDIA

 DCIM106MEDIA  

 

Leave a Reply

(*) Required, Your email will not be published