ដោយសារ​និស្ស័យ​តាំងពី​កំណើត ជា​កត្តា​ជំរុញ​ឲ្យ​កញ្ញា ទី​នី ផ្តើម​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ថ្មី​របស់​ផលិតកម្ម​ក្រៅ​ស្រុក កញ្ញា ភក្តី ទី​នី ដែលមាន​ដើមកំណើត​នៅឯ​ខេត្តព្រៃវែង​ដោយមាន​មូលដ្ឋាន ពី​កា​រ​ហា​ត់​​ភ្លេង បាន​ឈាន​មក​ចាប់​អាជីព​ជា​តារាចម្រៀង​ដោយ​ក្តី​រំពឹងថា នឹង​ទទួលបាន​ការគាំទ្រ​ពី​យុវវ័យ​ដែល​និយម​ស្តាប់​បទ​ចម្រៀង​។ បើទោះបីជា​ទីតាំង​ឈរជើង​ក្នុង​ផលិតកម្ម​ថ្មី​ ដែល​មិនទាន់​មានឈ្មោះ​បោះ​សំឡេង​ក៏ដោយ​តារាចម្រៀង​ដែលមាន​វ័យ​២០​ឆ្នាំ​រូបនេះ នៅតែ​ពុះពារ​គ្រប់​ឧបសគ្គ​ឆ្លងកាត់​លើ​វិថី​សិល្បៈ​ដែល​កំពុងមាន​ការប្រកួត​ប្រជែង​ដើម្បី​បាន​ឈានឆ្ពោះ​ទៅមុខ​ស្របតាម​ក្តី​ស្រមៃ​តាំងពី​កុមារភាព ។​

 

​ក្នុង​ទឹកមុខ​ញញឹមញញែម​អមដោយ​សំឡេង​ស្រួយ​ដូច​សារិកា កញ្ញា ទី​នី បាន​អះអាង​ប្រាប់ថា ដំបូង​ឡើយ​នាង​មិនបាន​គិតពី​ឱកាស​ដែល​អាច​ប្រ​ឡូ​ក​នៅក្នុង​វិស័យ​សិល្បៈ​នេះឡើយ​ដោយសារ​ខ្លួន​កំពុងតែ​សិក្សា ប៉ុន្តែ​សិល្បៈ គឺជា​ការស្រឡាញ់​របស់​នាង​តាំងពី​តូចក្រូចឆ្មា​មក​ម្លេះ ។ នាង​ប​ញ្ជា​ក់​ថា ឆ្លងកាត់​ជីវភាព​ក្រខ្សត់​នាង​ក៏បាន​សម្រេច​បោះបង់ចោល​ការសិក្សា​ចោល​ពាក់កណ្តាល​ទី​ហើយ​ក៏បាន​ជួយ​ជ្រោមជ្រែង​ពី​ពូ​របស់​នាង​ឱ្យបាន​ចូល​ហាត់​នៅ​សាលា​ភ្លេង​មួយកន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​។​

 

​ឱកាស​នៅក្នុង​ការហាត់​ភ្លេង នេះហើយ​ដែលជា​ស្ពាន​ធ្វើឱ្យ​រូបនាង​មានឱកាស​ចូលចាប់​អាជីព​ចម្រៀង​ជំនួស​ដោយ​ការលេង​ភ្លេង ខណៈ​ពេល​ដែ​ល​​ទឹកដម​សំណៀង​របស់​នាង​បាន​ទាក់ទាញ​ ដល់​ម្ចាស់​ផលិតកម្ម​នៅក្នុង​ស្រុក​មួយ​ក្នុង​ការនាំ​រូបនាង​ឱ្យមាន​ឱកាស​បង្ហើរ​សំណៀង​ថត​ដាក់​នៅក្នុង​ស៊ី​ឌី​ជា​លើកដំបូង​។ ផលិតកម្ម​ដែល​កញ្ញា ទី​នី កំពុង​ចាប់​អាជីព​ចម្រៀង​នេះ​មាន​ឈ្មោះថា ផលិតកម្ម​ក្រៅ​ស្រុក ដែលជា​ផលិតកម្ម​មួយ​ថ្មី​និង​ប​ង្កើ​ត​ឡើ​ង​ដោយ​កូន​ខ្មែរ​ដែលមាន​ការតាក់តែង​ទំនុកច្រៀង និង​បទ​ភ្លេង​ដោយ​ខ្លួនឯង​ពុំមាន​ការលួចចម្លង​ពី​បរទេស​ឡើយ​។​

 

​ស៊ី​ឌី​វ៉ុល​ដំបូង​របស់​តារាចម្រៀង​សម្បុរ​ស​ស្រអែម​រូបនេះ​ ក៏ត្រូវ​បានទទួល​ការចាប់អារម្មណ៍​ផងដែរ​ពី​សំណាក់​យុវវ័យ​ដោយ​ក្នុងនោះ​បទ​ដែលមាន​ការចាប់អារម្មណ៍​ជាងគេ​ក្នុងចំណោម​បទ​ចម្រៀង​ទាំង​៨​បទ​ដែល​នាង​បាន​ច្រៀង​នោះ​គឺ​បទ​វណ្ណៈ​សង្គម ។ កញ្ញា ទី នី បញ្ជាក់ថា បទ​វណ្ណៈ​សង្គម​នេះ​​​ត្រូវបាន​ផលិតឡើង​ដោយ​ការតាក់តែង​និង​និពន្ធ​បទ​ភ្លេង​ថ្មី​ដោយ​កូន​ខ្មែរ​មិនមាន​ការចម្លង​ពី​បរទេស​ឡើយ​ហើយ​បទ​នេះ​នាង​ក៏​ទទួល​បានការ​ស​សើរ​ច្រើន​ពី​ប្រិយមិត្ត​អ្នក​ស្តាប់​ជា​បន្តបន្ទាប់​។​

 

​ទន្ទឹមនឹង​ការទទួលបាន​ការគាំទ្រ​ជា​បណ្តើរៗ​តាមរយៈ​បទ​ចម្រៀង​នេះ ទី នី ក៏មាន​ឱកាស​ឡើង​បង្ហាញ​សម្រស់​ដាក់​ទស្សនិកជន​តាមរយះ​កញ្ចក់​ទូ​រ​ទ​ស្សន៍​ផងដែរ ដោយ​កន្លងមក​នាង​ធ្លាប់បាន​បង្ហើ​សំនៀង​នៅក្នុង​ស្ថានីយទូរទស្សន៍ CTN នៅក្នុង​កម្មវិធី​តន្ត្រី​ថ្ងៃអាទិត្យ​កាលពីពេល​កន្លងទៅ ។ ឱ​កា​ស​ទាំងនេះហើយ​ដែល​អាច​រំពឹងទុក​ថា តារាចម្រៀង​ដ៏​តូច​ច្រឡឹង​រូបនេះ​កំពុងតែ​បាញ់​ឆ្ពោះ​មករក​នាវា​សិល្បៈ​ដ៏​ត្រ​ចេះ​ត្រចង់​មួយ​នៅក្នុង​សង្គម​សិល្បៈ​ខ្មែរ​ដែល​កំពុងតែ​មា​នភា​ព​លូតលាស់​ទៅមុខ ។​

 

​ក្នុងនាម​កូនទោល​ដែលមាន​ឪពុក​ជា​អ្នកចម្រៀង​ចាប៉ី​កញ្ញា ទី នី បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា បទ​ចម្រៀង​ដែល​នាង​បាន​ច្រៀង​នៅក្នុង​ផលិតកម្ម​ក្រៅ​ស្រុក និង​ត្រៀម​ចែកចាយ​នៅលើ​ទីផ្សារ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រិយមិត្ត​អ្នក​ស្តាប់​ដោយ​សំអាងថា ចម្រៀង​ទាំ​ងអស់​នៅក្នុង​ផលិតកម្ម​ក្រៅ​ស្រុក​នេះ​សុទ្ធសឹង​កើតចេញពី​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ដោយ​មិនមាន​ការលួចចម្លង​ពី​ស្នាដៃ​បរទេស​ណាមួយ​ឡើយ​៕

29-1-2014 (1) 29-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published