លោក ជិន សុផាត ប្រើ​​ស្បែ​ក​​​ជា​ន​គ​របា​ល​ប្រឆាំង​​​ប​ទល្មើស​​​សេ​ដ្ឋ​កិច្ច​ ​និង​​​យ​ក​​អំ​ណាច​លោ​ក អា​ត់ ខែម ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង កាង​ឈើ​ខុសច្បាប់

, , Leave a comment

ខេត្ត​កំពង់​ឆ្នាំ​ង ៖ ប្រភពព័​ត៌មាន​ពី​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​បាន​លួច​ប្រាប់​តាម​ទូរស័ព្ទ​ថា មន្ត្រីប៉ូលីស មោះ ជិន សុផាត​ ជា​មន្ត្រីប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​បាន​ប្រើប្រាស់​អំណាច និង​តួនាទី ដើរ​ប្រមាញ់​ចាប់​ឈើ​ពី​អ្នករកស៊ី​ដទៃ​ផង និង​គាប​ឲ្យ​ឈ្មួញ​រកស៊ី​ឈើ​បង់លុយ​ឆៅៗ​ផង​និង និង​យក​អំណាច​មេប៉ូលីស​ខេត្តស្ទឹងត្រែង​កាង​ជំនួញ​ឈើ​ខុសច្បាប់​ផង​។​

 

​ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង គឺជា​ទីតាំង​ឆ្លងកាត់​របស់​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​បំផុត​មិនសូវមាន​ការបង្ក្រាប​ទេ ហើយ​ករណីខ្លះ​ដែលមាន​ការបង្ក្រាប​នោះ​សុទ្ធសឹងតែ​ជា​ប្រភេទ​ឡាន​ដឹកឈើ​លោតឆ័ត្រ​មិនបាន​ចូល​បង់លុយ ឬ​មិនបាន​ពឹង​អាស្រ័យ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​រត់ការ​បើកផ្លូវ​។ ដូច្នេះ​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ទាំងយប់​ទាំង​ថ្ងៃ បានដឹង​ពី​របៀបរបប​ត្រូវ​ចូល​បង់លុយ​យ៉ាងច្បាស់​ដូច​ថ្ងៃ​រះ ទើប​ពួកគេ​មិនដែល​ជួប​ឧបសគ្គ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ឬ​ឈ្មួញ​តូចតាច​ដែល​គ្រាន់តែ​ដឹកឈើ​បន្តិចបន្តួច​ភ្លេច​ចូល​បង់លុយ​ក៏ត្រូវ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ប្រចាំការ​តាម​ដងផ្លូវ​ចាប់​ឃាត់​បង្ខំ​ឲ្យ​បង់លុយ​ទៅតាម​តែ​ទំនើងចិត្ត​។​

 

​លោក អាត់ ខែម ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ហាក់ដូចជា​ធូររលុង​បណ្តែតបណ្តោយ​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ក្រោម​បញ្ជា​របស់លោក ជិន សុផាត ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​មិន​ក្រែង​ញញើត​ពី​ការ​រឹតបន្តឹង​របស់​ថ្នាក់លើ​ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​។ ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ នគរបាល​សេដ្ឋកិច្ច​ក្រោម​បញ្ជា​ផ្ទាល់​របស់លោក ជិន សុផាត បាន​ចុះ​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​មួយគ្រឿង​នៅ​ឃុំ​ទឹក​ហូត  ស្រុក​ទឹកផុស ដោយ​រឹបអូស​បាន​ដើម​ម្រះព្រៅភ្នំ​ចំនួន​២៩​ដុំ និង​ឈើ​ធ្នង់​មុខកាត់​ធំៗ​ជាច្រើន​ដុំ​ទៀតផង​ដែរ ហើយ​ក្នុង​ប្រតិបត្តិការ​នោះ​ឃាត់ខ្លួន​បាន​កម្មករ​លើក​ឈើ​ម្នាក់ នាំទៅ​សួរចម្លើយ រីឯ​អ្នកបើកបរ​រថយន្ត​និង​ម្ចាស់​ឈើ បាន​រត់គេចខ្លួន​ភ្លាមៗ​ខណៈដែល​នគរបាល​សេដ្ឋកិច្ច​ឡោមព័ទ្ធ​ទីនោះ​ជុំជិត​។​

 

​មកដល់​ម៉ោង​នេះ​លោក ជិន សុផាត មិនទាន់បាន​រាយការណ៍​ពី​ករណី​ឃាត់​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​នោះ​ជូន​លោក ឈួ ចាន់​ឌឿ​ន ជា​អភិបាលខេត្ត​កំពង់ឆ្នាំង​នៅឡើយ​ទេ បើទោះបី​ជាមាន​ព័ត៌មាន​ភ្ញាក់ផ្អើល​ពេញ​ខេត្តកំពង់ឆ្នាំង​ថា អំឡុង​ប្រតិបត្តិ​ការចាប់​ឡាន​ដឹកឈើ​ប្រណីត​នោះ គេ​ឃើញ​លោក ជិន សុផាត បាន​បោយ​ដៃ​ឲ្យ​សញ្ញា​ទៅ​ជនសង្ស័យ​ចំនួន​២​នាក់​ជា​ម្ចាស់​ឈើ និង​ជា​អ្នកបើក​​រថយន្ត​ឲ្យ​រត់​ចូល​ព្រៃ​។​តាម​សាក្សី​ជាច្រើន​បាន​មើលឃើញ​ជាក់ច្បាស់​នឹង​ភ្នែក​ថា នគរបាល​សេដ្ឋកិច្ច​ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក ជិន សុផាត ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ក៏ដោយ​ទីបំផុត​​នៅសល់តែ​កម្មករ​ម្នាក់​ប៉ុណ្ណោះ នាំមក​កសាង​សំណុំរឿង​។ មានការ​បញ្ជាក់​ផងដែរ​ថា មុនពេល​លោក ជិន សុផាត បោយ​ដៃ​ជា​សញ្ញា​ឲ្យ​ជនសង្ស័យ​ជា​ម្ចាស់​ឈើ និង​អ្នកបើករថយន្ត​ចំនួន​២​នាក់​រត់គេចខ្លួន​បន្ទា​ប់​ពី​ឃាត់​ឡាន​ដឹកឈើ​អស់​រយៈពេល​កន្លះ​ម៉ោង គឺ​លោក ជិន សុផាត បាន​លើក​ទូរស័ព្ទ​ជាមួយ​ភាគី​ម្ខាង​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​អស់​រយៈពេល​ដ៏​យូរ ហើយ​ក៏មាន​ហេតុការណ៍​ផ្តល់​សញ្ញា​ឲ្យ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​រត់គេច​ផុតពី​ការផ្តន្ទាទោស​។

 

ប៉ុន្តែ​លោក អាត់ ខែម ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​នេះ ដែល​សូម្បីតែ​អភិបាលខេត្ត​ក្នុងនាម​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ក៏​មិនមាន​របាយការណ៍​ពាក់ព័ន្ធ​នឹង​ការចាប់​ឡាន​ដឹកឈើ​ប្រណីត​នោះដែរ​។​ ​នៅពេល​រឿងរ៉ាវ​នៃ​ការដើរ​តួនាទី​ជា​នគរបាល​យុត្តិធម៌​ផង និង​ជា​តុលាការ​ផង ក្នុងការ​ដោះលែង​ជនសង្ស័យ​ចំនួន​២​នាក់​ឲ្យ​រត់គេចខ្លួន​ក្នុងករណី​បង្ក្រាប​ឡាន​ដឹកឈើ​ប្រណីត​ប្រព្រឹត្ត​ដោយ​លោក ជិន សុផាត បាន​បែកធ្លាយ​ជា​សាធារណៈ​ផ្អើល​ពេញ​ខេត្តកំពង់ឆ្នាំង ស្រាប់តែ​លោក អាត់ ខែម បាន​និយាយ​បុ​ង​ថា លោក​នឹង​ចាត់ចែង​ស៊ើបអង្កេត​បញ្ហា​នេះ​ឡើងវិញ ហើយ​បើ​រកឃើញ​មន្ត្រី​ណា​ប្រព្រឹត្ត​ខុស​នឹង​ចាត់វិធានការ​ដាក់ពិន័យ​ទៅតាម​ច្បាប់​។

 

ប៉ុន្តែ​មកដល់ពេលនេះ មិនទាន់​ឃើញ​មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ មិនដឹង​ជា​លោក អាត់ ខែម ស៊ើបអង្កេត​ស្រាវជ្រាវ​ដល់​ណា ព្រោះ​រយៈពេល​១​សប្តាហ៍​កន្លងផុតទៅ លោក ជិន សុផាត នៅតែ​ក្រអឺតក្រទម​ដដែល ធ្វើ​ដូចជា​អត់​មានរឿង​អ្វី​កើតឡើង​សោះ​។ ពាក់ព័ន្ធ​ករណី​ដែល ជិន សុផាត សម្របសម្រួល​ឲ្យ​ជនសង្ស័យ​២​នាក់​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​នោះ អភិបាលខេត្ត​កំពង់ឆ្នាំង ក៏បាន​ប្រាប់​អ្នកកាសែត​ថា​លោក​មិន ទាន់​ទទួលបាន​របាយការណ៍​លម្អិត​ណាមួយ​ទេ ពាក់ព័ន្ធ​នឹង​ករណីនេះ ហើយ​បើ​មាន​ករណី​ដោះលែង​ជនល្មើស​ឲ្យ​រត់គេចខ្លួន​មែន​នោះ មន្ត្រី​ប្រព្រឹត្ត​ខុស​នឹងត្រូវ​ទទួលទោស​តាមច្បាប់​។​

 

​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​លោក ជិន សុផាត បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ទៅ​ពាក់ព័ន្ធ​ជា​មួ​ួ​យ​បទល្មើស​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺ​នៅមាន​ករណី​ជាច្រើន​ទៀត ដូចជា​ការបញ្ជូន​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ឲ្យ​ចុះទៅ​ដាក់​ប៉ុស្តិ៍​ជជុះ​យ៉ាង​ប្រសេចប្រសាច​តាម​ដងផ្លូវ ដើម្បី​រាប់​ក្បាល​ឡាន​ដឹកឈើ​យកលុយ​មិនដែល​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​ទៅតាម​តួនាទី​របស់ខ្លួន​នោះទេ​។ ហើយ​បើ​និយាយ​ពី​ក្រុម​ឈ្មួញ​ធំៗ​វិញ​សុទ្ធសឹងតែ​ស្គាល់ចិត្តស្គាល់ថ្លើម​លោក ជិន សុផាត យ៉ាងច្បាស់​មិនដែល​ហ៊ាន​មើលរំលង​ទេ គ្រប់ការ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្រុម​ឈ្មួញ​តែងតែ​ជូនដំណឹង​និង​ចូល​បង់លុយ​ជូន​នគរបាល​សេដ្ឋកិច្ច​របស់លោក ជិន សុផាត ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​។ ពេលខ្លះ​តួនាទី​របស់​នគរបាល​សេដ្ឋកិច្ច​ក្រៅពី​ការដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​គេ​សង្កេតឃើញ​នគរ​បាលច​រា​ចរណ៍​បាន​ចេញមុខ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ជំនួស​លោក ជិន សុផាត បានជា​ច្រើន​ករណី និង​ទទួលបាន​ការកោតសរសើ​រ​ជា​បន្តបន្ទាប់​។​

 

​គេ​មិន​ច្បាស់​ទេ​ថា តើ​លោក អាត់ ខែម ដែលជា​ស្នងការ​ខេត្តកំពង់ឆ្នាំង និង​លោក ជិន សុផាត មាន​ទំនាក់ទំនង​អ្វី ពិសេស​ជាមួយគ្នា​នោះទេ បានជា​កំហុសឆ្គង​របស់លោក ជិន សុផាត សឹង​រាប់​ភ្លេច​ទៅហើយ មិនដែល​មានការ​ដាក់​ពិន័យ ផ្ទុយទៅវិញ​លោក ជិន សុផាត កាន់​តែមាន​ឥទ្ធិពល​អំណាច​ពង្រាយ​នគរបាល​សេដ្ឋកិច្ច​ក្រោម​ឱវាទ​របស់គាត់​ចុះ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​និង​ការដឹកជញ្ជូន​ទំនិញ​យ៉ាង​ប្រសេចប្រសាច​។ ។   ករណី​ខាងលើនេះ​ប្រជាពលរដ្ឋ សំណូមពរ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ករណី​ដែល​លោក ជិន សុផាត​កូនចៅ​សំណព្វ​លោក អាត់ ខែម ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​កំពុង​សុខ​ស្រួល​ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​និង​ការដាក់​ប៉ុស្តិ៍​ជជុះ​តាមផ្លូវ កោសរូស​អ្នករកស៊ី​ដឹកទំនិញ​ឡើងវិញ​ផង​៕

27-1-2014 27-1-2014 (1)

 

Leave a Reply

(*) Required, Your email will not be published