ថៅកែ​សណ្ឋាគារ​មនោ​រម្យ ជីក​កប់​បំបាត់​ដា​ត ករណី​មន្ត្រី​អង្គការ​ស្បៀងអាហារ​ពិភពលោក ដោយ​មិន​ឲ្យ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជនរងគ្រោះ​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កណ្តាល​ក្រុង​កំពង់ចាម ខណៈដែល​ក្រុម​អ្នក​ចូលចិត្ត​ការសប្បាយ​មួយ​ប្រមាណ​២០​ក្នុងនោះ​មាន​បុគ្គលិក អង្គការ​ស្បៀ​ង​អា​ហា​រ​ពិភពលោកបានផឹកស៊ី ច្រៀង​លេង នៅក្នុង​បន្ទប់​ខារ៉ាអូខេ​យីហោ មនោ​រម្យ ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ទី​១១ សង្កាត់​.​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៤ ។​

 

​ហេតុការណ៍​ដែល​ភ្ញាក់ផ្អើល​នោះ គឺ​ជនរងគ្រោះ​ឈ្មោះ ហង់ ហន អាយុ​៤៧​ឆ្នាំ ជា​បុគ្គលិក អង្គការ​ស្បៀងអាហារ​ពិភពលោក មាន​ទីលំនៅ​ភូមិ អណ្តូង​ខ្លី​ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ។ ប៉ុន្តែ​លោក ហង្ស សុខ​ជា ជា​ថៅកែ​សណ្ឋាគារ​មនោ​រម្យ បាន​បិទបាំង ដោយ​មិន​ឲ្យ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជនរងគ្រោះ​ទេ គឺ​ត្រូវបាន​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​វិញ​។​

 

​គួររម្លឹកថា នៅ​យប់កើតហេតុ​ក្នុង​បន្ទប់​ខារ៉ាអូខេ មនោ​រម្យ លេខ A 4 ជាន់ ទី​១ មាន​មនុស្ស​ចូល​ច្រៀង​ប្រហែល​២០​នាក់ ក្នុងនោះ​មាន​នារី​បម្រើ ៣​នាក់ ចូល​ច្រៀង​ពី​ម៉ោង ៦ និង​៥៨​នាទី រ​ហូ​តដល់​ម៉ោង​៨ និង ៤០​នាទី ពេល​ជល់​កែវស្រា ស្រាប់តែ​ជនរងគ្រោះ ដួល​ផ្កាប់មុខ​នៅ​កន្លែង​ច្រៀង បន្ទាប់មក​បុរសរងគ្រោះ​ត្រូវបាន​បញ្ជូនមក មន្ទីរពេទ្យ​ខេត្តកំពង់ចាម ប៉ុន្តែ​ពេលដែល​បញ្ជូនមក​មន្ទីរ​ខេត្ត ខាង​គ្រូពេទ្យ​បាន​ប្រាប់ថា បុរសរងគ្រោះ​បាន​ស្លាប់​ហើយ ។ ហើយ​បន្ទាប់មក​រថយន្ត​សាមុយ បាន​ដឹក​សព​ប្រគល់ ឲ្យ​ទៅ​ក្រុមគ្រួសារ ដោយ​សមត្ថកិច្ច​មិនបាន​ធ្វើការ ពិនិត្យ​សព​នៅឡើយ​ទេ​។​

 

​ជុំវិញ​ការស្លាប់​របស់​មន្ត្រី​អង្គការ​រូបនោះ មាន​អាថ៌កំបាំង​ដោយហេតុថា សមត្ថកិច្ច​ជំនាញ ក៏​មិន​បានធ្វើ កោសល្យវិច័យ​ឲ្យ​បាន​ត្រឹមត្រូវ​លើ​សាកសព នោះដែរ ។ ដូច្នេះ សព​បុរសរងគ្រោះ គឺ​ស្លាប់​នៅក្នុង​បន្ទប់ ខារ៉ាអូខេ​មនោ​រម្យ ដោយ​មិនដឹង​មូលហេតុ​៕

28-1-2014

28-1-1-1

 

Leave a Reply

(*) Required, Your email will not be published