ប្រទេសអ៊ីតាលី ៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សម្ដេចសង្ឃកាតូលិក Francis បានបួងសួងសុំសន្តិភាពសម្រាប់ប្រជាជនអ៊ុយក្រែន ដែលជាថ្ងៃពិសិដ្ឋរបស់គ្រិស្ទបរិស័ទ ។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះ គឺនៅពេលដែល សម្ដេចសង្ឃកាតូលិករូបនេះបានអធិដ្ឋាន និងប្រលែងនូវព្រាបដែលតំណាងឲ្យសន្តិភាពនៅចំពោះមហាជននោះ ស្រាប់តែក្អែកដែលជាតំណាងសាវកអាក្រក់បានមកវាយប្រហារភ្លាមៗ ។
ហេតុការណ៍កើតឡើង ក្រោមក្រសែភ្នែកមនុស្សរាប់សិបពាន់នាក់នៅទីលានពេត្រុស( St. Peter's Square) ស្ថិតក្នុងវិមានវ៉ាទីកង់(Vatican City)។
នៅក្នុង ពិធីនោះ សម្ដេចសង្ឃកាតូលិក Francis បានអំពាវនាវឱ្យមានសន្ដិភាពដល់ប្រទេសអ៊ុយក្រែន ដែលកំពុងតែផ្ទុះហិង្សារវាងបាតុករនឹងប៉ូលិសសម្លាប់មនុស្សជាច្រើន ។ ការអំពាវនាវខាងលើដោយសារខ្លាចអំពើហិង្សានោះ ប្រែក្លាយទៅជាសង្គ្រាមស៊ីវិល ៕ ប្រភពSMH