ត្រឡប់​មកពី​បរទេស​បាន​ជាង​មួយ​សប្តាហ៍ ត្រូវ​វាយប្រហារ​នឹង​គ្រាប់កាំភ្លើង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កូនប្រុស​ថៅកែ​ភោជនីយដ្ឋាន ហង្ស​នាគ ត្រូវ​ជន​មិន​ស្គាល់មុខ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​បាញ់ប្រហារ ខណៈពេល​ជិះ​រថយន្ត​ឡិច​ស៊ី​ស​570 ជាមួយ​មិត្តភក្តិ​ជនជាតិ​សាំង​ហ្គា​ពួរ ២​នាក់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​កាល់ម៉ែត ។ ហេតុការណ៍ បាញ់ប្រហារ​នេះ បាន​កើតឡើង​កាលពី​ម៉ោង ៦:៣០​នាទី យប់​ថ្ងៃទី​២៧ មករា ២០១៤ នៅមុខ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ តាម​មហាវិថី​សេនាប្រមុខ គឹម អី​ល​ស៊ុ​ង (​ផ្លូវ​លេខ​២៨៩) កែង​ផ្លូវ​លេខ​៥៦៦ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។​

 

​ជនរងគ្រោះ​មានឈ្មោះ ឈឺ ចាន់​ហុង ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ជា​ពាណិជ្ជករ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៧ ផ្លូវ​៥៦៦ ក្នុង​សង្កាត់​ទឹកកក់​ទី​១ ខណ្ឌទួលគោក​។ ជនរងគ្រោះ​ទើបតែ​មកពី​ក្រៅប្រទេស​បាន​ប្រមាណ​ជា ១​សប្តាហ៍ ប៉ុណ្ណោះ​។​

 

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2E-7677 រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​ជនជាតិ​សាំង​ហ្គា​ពួរ ២​នាក់ ធ្វើដំណើរ​មកពី​កាត់សក់​នៅ​ម្តុំ​ផ្សារ​ថ្មី គោលបំណង​ត្រលប់​ទៅផ្ទះ​វិញ ខណៈពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​លឺ​សូរសំឡេង​ផ្ទុះអាវុធ ហើយ​រថយន្ត​ជនរងគ្រោះ​ក៏​មិនបាន​ឈប់​ដែរ គឺ​បន្តដំណើរ​ទៅមុខ​បាត់ លុះ​មកដល់​វេលា​ម៉ោងជាង ៨​យប់ ទើប​មានការ​ភ្ញាក់ផ្អើល​ថា ជនរងគ្រោះ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

 

​ក្រោយ​ទទួលបាន​ព័ត៌មាន សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ ដោយ​រកឃើញ​គ្រាប់កាំភ្លើង​ចំនួន​១​គ្រាប់​។ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​លំនៅដ្ឋាន​៕

 28-1-2014 28-1-2014 (1)

28-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published