ប្រទេសចិន ៖ បើតាមការចេញផ្សាយរបស់សារព័ត៌មានហុងកុងអេបផលបានឱ្យដឹងនាពេលថ្មីនេះថា ឈុតឆាកក្ដៅសាច់របស់ Fala Chen និងChilam Cheung នៅក្នុងរឿងភាគ Triumph inthe Skies 2 (衝上雲霄) នៅត្រង់ភាគទី១៦ ត្រូវបានទូរទស្សន៍ហុងកុងកាត់ចេញ ។ នៅក្នុងឆាកនេះ Fala Chen បានដកអាវចេញទាំងអស់ដោយថតយកពីក្រោយខ្នង និងកំពុងអង្គុយពីលើតួប្រុសChilam Cheung ក្នុងលក្ខណៈភ្លើងស្នេហ៍កំពុងឆេះរោលរាល។
ការកាត់ចេញឈុតឆាក នេះមានតែនៅហុងកុងប៉ុណ្ណោះ ខណៈដែលនៅប្រទេសម៉ាឡេស៊ី សិង្ហបុរី និងទស្សនិកជននៅប្រទេសផ្សេងទៀតមានឱកាសមើលត្រង់ឈុតឆាកស្នេហារោលរាលនេះបាន៕
8