ប្រទេសចិន ៖ បវរកញ្ញាហុងកុង នាងTammy Au Yeung (歐陽巧瑩) បានធ្វើឱ្យមានការអាម៉ាស់មុខយ៉ាងខ្លាំងដោយសារតែលេចឡើងនូវរូបថតអាស្រូវរបស់គេកាលពីឆ្នាំកន្លង ។ ហើយសម្រាប់ការប្រកួតប្រជែង ឆ្នាំនេះ Tammy Au Yeung (歐陽巧瑩) នឹងរំពឹងថាទទួលបានចំណាត់ថា្នក់លេខ ១៣ ជាមួយនឹងមតិរិះគន់នូវដើមទ្រូងរបស់នាងនៅលើរូបភាបក្នុងបណ្ដាញ សង្គមInstagram ផងដែរ។ នេះបើយោតាមគេហទំព័រប្រមាញ់រឿងអាស្រូវរបស់តារាដែលបានចុះផ្សាយកាលកន្លងទៅថ្មីៗនេះ។
មានពាក្យចចាមអារាមផងដែរថា Tammy ជាស្ត្រីរកស៊ីផ្លូវភេទលំដាប់ខ្ពស់ដែលមានការយកចិត្តទុកដាក់ពីអ្នកជំនួញស្តុកស្តម្ភម្នាក់ដោយក្នុងតម្លៃខ្លួន១,០០០ដុល្លារហុងកុងរយៈពេលមួយម៉ោង ។ រូបថតលើគ្រែរបស់នាងត្រូវបានគេសង្ស័យថាត្រូវបានថតដោយមិត្តប្រុសរបស់នាងដែលថ្មីៗ នេះ បានផ្តាច់ទំនាក់ទំនងជាមួយនាងហើយ។ Tammy បានបដិសេធថានាងមិនមែនជាស្រីដូចពាក្យចចាមអារាមខាងលើនេះទេហើយនាង បាននិយាយថានាងរស់នៅជាមួយមិត្តភក្ដិស្រីនៅក្នុងក្រុង។
នៅក្នុង រូបថតសិចស៊ីរបស់ Tammy ដែលនាងបានយកដៃចាប់ទ្រូងខ្លួនឯងនិងបានសរសេរអក្សរថា “Do you want to kiss my ball?” ដែលសំដៅលើទ្រូងរបស់នាងហើយនៅមានរូបថតផ្សេងទៀតដែលមានរូបបុរស មា្នក់បានឱបនាងពីក្រោយ។ប៉ុន្តែ Tammy បានបដិសេធថា នាងមិនមែនជាស្ត្រីក្នុងរូបថតនោះទេហើយបានបញ្ជាក់អះអាងថានាងមិន ដែលស្គាល់គូស្នេហ៍មួយគូនោះទេហើយនាងបានបន្ថែមទៀតថា នាងមិនដែលថតរូបអស់ទាំងនោះទេ សូម្បីតែរូបថើបគ្នាក៏នាងមិនដែលថតដែរ៕