បុរស​ម្នាក់​ត្រូវ​ជាប់ចោទ បទ​ជួញដូរ​គ្រឿងញៀន តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដ​បាត់ដំបង​

, , Leave a comment

​ខេត្ដ​បាត់ដំបង  ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដ​បាត់ដំបង​ពីបទ​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៤ នៅក្នុង​សាលាឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្ដ​បាត់ដំបង ។​

 

​ជនជាប់ចោទ​មានឈ្មោះ យិន ឡាយ ហៅ​លិ​ត អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​គោ​ឃុំ​ប​វេ​ល​-​ស្រុក​ប​វេ​ល ខេត្ដ​បាត់ដំបង ត្រូវ​ចៅក្រម​ចោទ​ពីបទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ដែល​ប្រ​ព្រឹ​ត្ដ​កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៣ តែ​ជនជាប់ចោទ​មិនបាន​ចូលខ្លួន​តាម​ដីកាកោះ​ម្ដង​ជា​២​ដង ទើប​មានការ​ចាប់ខ្លួន​បែប​ប​នេះ ។​

 

​តាំងពី​ពេលនោះ មក​គេ​មិនបាន​ដឹង​រឿង​អ្វី​ទេ ព្រោះ​កំពុង​មានរឿង​រកាំរកូស​ក្នុង​គ្រួសារ​រហូតដល់ ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៤​បាន សម្រេច​នាំគ្នា​មក​សាលាឃុំ​ដើម្បី​លែងលះគ្នា​ក៏ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​តែម្ដង​៕

27-1-2014

 

Leave a Reply

(*) Required, Your email will not be published