អាជីព​អ្នកចម្រៀង​កំពុងដ​ង្ហើ​យ​ហៅ ថន លក្ខិណា !

, , Leave a comment

រាជធានីភ្នំពេញ ៖ ​ស្រប​ពេលដែល​តារា​សម្តែង និង​ពិធី​ការិនី​ជាច្រើនរូប​មានឱកាស​ឡើង​ឆាក​តន្ត្រី​បង្ហើរ​សំណៀង​មក​ថ្មីៗ​នេះ​តារា​សម្តែង និង​ពិធី​កា​រិ​នី​​កញ្ញា ថន លក្ខិណា ក៏បាន​ឡើង​ច្រៀង​ជា​តារាចម្រៀង​កិត្តិយស​ក្នុង​កម្មវិធី​ជំរុំ​តារា​របស់​ទូរទស្សន៍ MYTV ដោយ​នាង​បាន​ច្រៀង​បទ គោះទ្វារ​បេះដូង ផ​ងដែរ​។​

 

​ការបង្ហាញ​វត្តមាន​ជា​តារាចម្រៀង​ដំបូង​នេះ ទោះជា​មាន​ទាំង​ការកោតសរសើ​លាយឡំ​នឹង​ការរិះគន់​ក្តី​ក៏​កញ្ញា ថន លក្ខិណា បាន​ប្រាប់ថា នេះ​ជា​លើ​ក​​ទី​១​សម្រាប់​អាជីព​ចម្រៀង​របស់​នាង ដូច្នេះហើយ​ចៀស​មិន​ផុតពី​ចំណុច​ខ្វះខាត​នោះឡើយ ព្រោះ​នាង​ក៏​មិនមែនជា​តារាចម្រៀង​អាជីព​ដែរ ហើយ​នាង​គ្រាន់តែ​ចង់បង្ហាញ​ចំណាប់អារម្មណ៍​ថ្មី​តែប៉ុណ្ណោះ​។

 

​រយៈពេល​ចុងក្រោយ​នេះ​មាន​តារា​សម្តែង និង​ពិធីការនី​មួយចំនួន​បាន​ឡើង​ឆាក​តន្ត្រី​ញឹកញាប់​ណាមួយ​ខាង​អ្នករៀបចំ​កម្មវិធី​ក៏​ចង់បាន​សកម្មភាព​ប្លែកៗ ដូចនេះ​ផងដែរ​។ ជាមួយគ្នានេះ ថន លក្ខិណា ទោះ​ជាការ​ច្រៀង​នាង​មាន​ឧបសគ្គ​ច្រើនក្តី​តែ​នាង​ក៏​មិន​បោះបង់​ការខិតខំ​ប្រឹងប្រែង​នេះ​ទេ ព្រោះ​​នាង​ក៏​ស្រឡាញ់​ការ​ច្រៀង​ផងដែរ​៕

27-1-2014 (1)

27-1-2014 (2) 

 

Leave a Reply

(*) Required, Your email will not be published