គូរ​ស្នេហ៍​ធ្លាក់​នរក ខណៈដែល​កំពុងធ្វើដំណើ​រ​ទៅកាន់​ឋានសួគ៌ បណ្តាល​ឲ្យ​ផ្អើល​ពេញ​ប្រទេស​ចិន​

, , Leave a comment

​ប្រទេស​ចិន ៖ ប្រភពព័ត៌មាន​ពី​គេហទំព័រ​ដែល​ប្រមាញ់​រឿងអាស្រូវ​របស់​ប្រទេស​អង់គ្លេស​ឈ្មោះ ម៉ែ​លអន​ឡាញ  បាន​ឲ្យ​ដឹងថា​ ​គូស្នេហ៍​វ័យក្មេង​ដោ​យ​ធុញទ្រាន់​នឹង​ការរួមរ័ក​ប្រើ​ស្ទីល​ដដែលៗ​នៅលើ​គ្រែ​ពូក​នោះ ក៏បាន​ផ្លាស់ប្តូរ​បរិយាកាស​ឡើងឋានសួគ៌ ដោយ ពួកគេ​នាំគ្នា​ទៅ​រួមរ័ក​នៅជាប់​នឹង​មាត់​បង្អួច​នៃ​អគារ​កម្ពស់​៥​ជាន់​ដែល​ពួកគេ​កំពុង​រស់នៅ​ស្រាប់តែ​ធ្លាក់​ចេញពី​បង្អួច​ស្លាប់​ទាំងពីរ​នាក់​ទាំង​អាក្រាតកាយ​តែម្តង ។ ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពីពេល​ថ្មីៗ នេះ​នៅ​ខេត្ត​វូ​ហាន ប្រទេស​ចិន ។​

 

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា គូស្នេហ៍​វ័យក្មេង​ពីរ​នាក់​នេះ​បាន​ធ្លាក់​ចេញពី​បង្អួច ខណៈដែល​អ្នក​ទាំងពីរ​កំពុងបើក​ឆាកប្រយុទ្ធ​សង្គ្រាម​សិច​យ៉ា​ង​​ក្តៅគគុក ដោយ​មិន​ប្រយ័ត្ន​ក៏​ធ្លាក់​មក​ដី​ស្លាប់​ទាំងពីរ​នាក់ ។ បើតាម​ការ​ឱ្យដឹងពី​ប៉ូលិស​បាន​បញ្ជាក់ថា មូលហេតុ​ដែលនាំឱ្យ​ពួកគេ​ធ្លាក់​មក​ដី​បែ​ប​នេះ ដោយសារ​ពួកគេ​រវល់​តែ​ផ្តោតអារម្មណ៍​ខ្លាំង​លើ​ការបំពេញ​កាមតណ្ហា​នៅ​មាត់​បង្អួច​របស់ខ្លួន ហើយ​ភ្លេចខ្លួន​ធ្វើឱ្យ​បែក​កញ្ចក់​បង្អួច​រួច​ក៏​ធ្លា​ក់​ចុះ​​ទាំងពីរ​នាក់​តែម្តង ។​

 

​ទិដ្ឋភាព​នៃ​គ្រោះថ្នាក់​ដ៏​គួរឱ្យ​រន្ធត់​នេះ ជនរងគ្រោះ​ទាំងពីរ​នាក់​បាន​ធ្លាក់​មក​ដី​ទាំង​ខ្លួន អាក្រាតកាយ​ព្រមទាំង​ត្រូវ​អំបែង​កញ្ចក់​មុត​ដាច់​សាច់​ចេ​ញ​ឈា​ម​ជាច្រើន​កន្លែង ។ អ្នក​ដែល​បានឃើញ​ហេតុការណ៍​ក៏បាន ផ្តល់​ជាម​តិ​ខ្លះៗ​ដែរ ដោយ​អ្នកខ្លះ​បាន​លើកឡើងថា មូល​ហេតុដែល​បណ្តាលឱ្យ​គូ​ស្នេ​ហ៍​ទាំងពីរ​នាក់​ធ្លាក់​ពី​បង្អួច​បែបនេះ គឺ​ដោយសារតែ​ការរួមរ័ក​របស់​ពួកគេ​ឈាន​ជិត​ដល់​ចំណុចកំពូល​ប្រើ​កម្លាំង​សង្កត់​ខ្លាំងពេក ទើប​ធ្វើឱ្យ​ក​ញ្ច​ក់​​បង្អួច​នោះ​មិនអាច​ទ្រ​ទម្ងន់​របស់​អ្នក​ទាំង​ពីរបាន ។​

 

​បន្ទាប់ពី​កើតហេតុ​រួច​ប៉ូលិស​ក៏ដូចជា មន្ត្រី​សុខាភិបាល​បាន​ទៅដល់​ទីនោះ ដើម្បី​ពិនិត្យ និង​ស្រាវជ្រាវ​រក​ការពិត ។ ចំណុច​ដែល​ពួកគេ​ក​ត់​ស​ម្គា​ល់​ឃើ​ញ​នោះ គឺ​កញ្ចក់​នៃ​អគារ​ខ្វះ​គុណភាព ទើប​បណ្តាលឱ្យ​វា​បែក​ដែលជា​មូលហេតុ​នាំឱ្យ​អ្នក​ទាំងពីរ​ធ្លាក់​មក​ដី​បែបនេះ ៕

window sex couple1.jpg 27-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published