ភ្លើង​ប្រចណ្ឌ បាន​ដុត​សម្លាប់​មនុស្ស​៩​នាក់ និង​៣០​នាក់​ទៀត​ទទួលរង​របួសធ្ងន់​ស្រាល​

, , Leave a comment

​ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​៩​នាក់​ត្រូវបាន​ស្លាប់ និង​៣០​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​ចូលក្នុង​ហ្វូងមនុស្ស​ខណៈ​មានការ​រាំរែក​ក្នុង​ពិធីមង្គលការ​។ ហេតុការណ៍​គប់​គ្រាប់បែក​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២៥​នាទី​យប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ជាំ ឃុំ​ត្រពាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេ​ត្ក​កំពង់ធំ ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា កាល​វេលា​កើតហេតុ​ខាងលើ​លំនៅឋាន​មួយកន្លែង​ដែល​ស្ថិតនៅ​ភូមិ​-​ឃុំ​ខាងលើ​មាន រៀបចំ​ពិធី​រៀប​មង្គល​ការកូន ។ ហើយ​វេលាយប់​ម្ចាស់​កម្មវិធី​បានដាក់​ធុងបាស់​រាំលេង​កម្សាន្ត​រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​បែរជា​ឮ​សំឡេង​ផ្ទុះឡើង​ដោយ​ជន​មិន​ស្គាល់មុខ​គប់​គ្រាប់បែកដៃ​ចំ​កណ្តាល​ហ្វូងមនុស្ស​ដែល​កំពុង​រាំ ទើប​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ជាច្រើន​នៅក្នុង​ថ្លុកឈាម ។​

 

​ជុំវិញ​ការ​គប់​គ្រាប់បែកដៃ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​អ្នកជិតខាង​ខ្លះ​សង្ស័យថា អាចជា​រឿង​បញ្ហា​ស្នេហា​ត្រីកោណ ៕

26-1-2014 26-1-2014 (1) 26-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published