តារា​ឆ្នាស់ ស្វែង សុជាតា លែង​ហ៊ាន​ទទួល​ថត​រឿង​!

, , Leave a comment

រាជធានី​ភ្នំ​ពេញ ៖ ​ឈាន​មកដល់ពេលនេះ​តារា​សម្តែង ស្វែង សុជាតា បាន​ប្រាប់ថា ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល ដែល​កើតមាន​លើ​រាងកាយ​អ្នកនាង​មិន​ជា​​សះស្បើយ​នៅឡើយ​ទេ ពោលគឺ​គ្រាន់តែ​ធូរស្រាល​បន្តិចបន្តួច​តែប៉ុណ្ណោះ ។ ហេតុដូច្នេះ​ហើយ​ទើប​អ្នកនាង​នៅ​មិនទាន់​បន្ត​ចាប់យក​ការងារ​ស​ម្តែ​ង​​ដូច​មុន ព្រោះ​នៅពេលនេះ​អ្នកនាង​នៅតែ​ប្រើ​ថ្នាំ​ជាប្រចាំ ហើយ​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ធ្វើទុក្ខ​ខ្លាំងណាស់​ពេលខ្លះ​ធ្វើឱ្យប៉ះពាល់​ពេលវេលា​មិនអាច​ចេ​ញ​​សម្តែង​បាន​ថែម​ទៀតផង​។​

 

​បញ្ហា​នេះ​វា​ជា​រឿង​សំខាន់​ណាស់ ព្រោះ​អ្នកនាង​គឺជា​តារា​សម្តែង​មួយរូប​គោរព​ពេលវេលា​ម្ល៉េះ​ហើយ បើ​ដោយសារ​ជំងឺ​ធ្វើឱ្យ​អ្នកនាង​មិនអាច​គោរព​ពេ​ល​​ណាត់​នោះ​វា​នាំឱ្យ​ខូច​ឈ្មោះ និង​ប៉ះពាល់​ដល់​ការងារ​ផលិតកម្ម​ដែលជា​បញ្ហា​ធ្វើឱ្យ​ម្ចាស់​ភាពយន្ត​មិន​សប្បាយចិត្ត​ហេតុផល​នេះហើយ ដែល​ធ្វើឱ្យ​នាង​សម្រេចចិត្ត​មិន​ទទួល​ការងារ​សម្តែង​ខ្សែភាពយន្ត​មួយរយៈ រង់ចាំ​រហូតដល់​ជំងឺ​ធូរស្រាល និង​កាត់បន្ថយ​ការប្រើ​ថ្នាំ​ទើប​នាង​អាច​វិល​មក​ទទួល​ការសម្តែង​ជាថ្មី​៕

26-1-2014 (1) 26-1-2014 (2) 26-1-2014 (3)

 

Leave a Reply

(*) Required, Your email will not be published