អន្លង់​ស្រះ គ្មាន​របាំង​ហាមឃាត់ សម្លាប់​ក្មេងប្រុស​២​នាក់​

, , Leave a comment

​ខេត្តកណ្តាល ៖ យ៉ាងហោចណាស់​កុមារ​២​នាក់​ត្រូវបាន​លង់ទឹក​ស្លាប់ ខណៈដែល​នាំគ្នា​លេង​ទឹកស្រះ ហើយ​រអិល​ជើង​ធ្លាក់ចូល​លង់​ស្លាប់ ។ ហេតុ​កា​រណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ដី​ឡូ​តិ៍​ជនជាតិ​កូរ៉េ ស្ថិតក្នុង​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ហៀ​ង ព្រហស្បតិ៍​បញ្ញា ភេទ​ប្រុស អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មានមុខរ​បរជា​សិស្ស និង​ទី​២​ឈ្មោះ អា​រុណ ផាត់​រ៉ូ ភេទ​ប្រុស អាយុ​១១​ឆ្នាំ សព្វថ្ងៃ​នៅផ្ទះ​ជួល ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ មាន​មុខរបរ​សិស្ស ។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ ជនរងគ្រោះ​ជាមួយ​មិ​ត្ដ​ភក្ដិ​ពីរ​នាក់​ទៀត បា​បន​នាំគ្នា​ទៅលេង​ទឹកស្រះ​នៅក្នុង​ដី​ឡូ​តិ៍ របស់​ជនជាតិ ដែលមាន​ឈ្មោះ គីម ប៊ី​យុង​ឃ្យូ  ពេល​កំពុង​លេង​នោះ ជនរងគ្រោះ​ជាមួយ​ជា​មិ​ត្ដ​ភក្ដិ បាននាំគ្នា​លេង​នៅ​ខាងៗ​នោះទេ ហើយ​ពេលនោះ ស្រាប់តែ​ជនរងគ្រោះ​ពីរ​នាក់ បាន​រអិល​ជើង​ចូលទៅ​ជ្រៅ​ធ្វើឱ្យ​លង់​ស្លាប់ ទាំងពីរ​នាក់​តែម្ដង ។​

 

​ក្រោយពេល​ស្វែង​រកឃើញ សមត្ថកិច្ច​បានប្រគល់​សព​ជនរងគ្រោះ​ទាំង​២ ឲ្យ​ឪពុកម្ដាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

26-1-2014 (1) 26-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published