រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់អាយុ៦៨ ម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះពាក់ព័ន្ធករណីបៀតបៀនកេរខ្មាសកូនស្រីអាយុ៥ឆ្នាំ ។ ការឃាត់ខ្លួនបុរសវ័យចំណាស់ល្មោភកាមនេះធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា បុរសវ័យចំណាស់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ជ័យ ទង អាយុ៦៨ឆ្នាំ ស្នាក់នៅភូមិខាងលើ ។ ចំណែកកុមារី រងគ្រោះឈ្មោះ រ.រ.ន អាយុ៥ឆ្នាំ ស្នាក់នៅសង្កាត់ជាមួយជនសង្ស័យខាងលើ។
ប្រភពដដែលបានបន្តទៀតថា នៅក្នុងពាក្យបណ្តឹងនោះបានបញ្ជាក់ឲ្យដឹងថា នៅព្រលប់ថ្ងៃទី២៤ ខែមករា កុមារីរងគ្រោះបានទៅលេងផ្ទះជនសង្ស័យខាងលើ ហើយពេលម្តាយវិលត្រឡប់មកពីធ្វើការវិញដើរទៅហៅកូនមកហូបបាយ និងបានឱបថើបកូនស្រីមាន ធំក្លិនបារី ព្រមទាំងមានអាការខុសប្លែកពីធម្មតា ។
នៅពេលនោះម្តាយក្មេងស្រីរងគ្រោះ មានការសង្ស័យក៏ពិនិត្យមើលប្រដាប់ភេទរបស់កូនស្រីឃើញមានទឹកកាមបុរសនៅថ្មីៗទើប ។ ពេលឮដំណឹងនេះភ្លាមម្តាយក្មេងស្រីរងគ្រោះបានយកកូនស្រីទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យមើល ពេលនោះគ្រូពេទ្យបានប្រាប់ថា ក្មេងស្រីរងគ្រោះទំនងជាត្រូវគេរំលោភមិនតិចជាង៥ដងឡើយ ។
ម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យឃាត់ខ្លួនបុរសវ័យ ចំណាស់ខាងលើនេះបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ ខណៈដែលសមត្ថកិច្ចសាកសួរបុរសវ័យចំណាស់រូបនេះ មិនព្រមសារភាពបែរជាសុំសម្របសម្រួលជាមួយក្រុមគ្រួសារក្មេងស្រីរងគ្រោះទៅវិញ ៕