ប្រទេសថៃ ៖ បុរសម្នាក់ត្រូវតម្រួតថៃ នៃខេត្តប៉ាតានី នៃភាគខាងត្បូងប្រទេសថៃចាប់ខ្លួនរួមទាំងគ្រឿងញៀនប្រភេទមេតាំហ្វេតាមីន ឬយ៉ាប៉ាចំនួន១៧៨.០០០ គ្រាប់ ដែលស្មើរនឹងទឹកប្រាក់ប្រមាណ៣៥,៦លានបាត នៅស្រុក ណុង ឆីក ខណៈដែលរូបគេកំពុងបើកបររថយន្តរត់ពន្ធគ្រឿងញៀននោះ ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រកាសែតបាងកកប៉ុស្តិ៍ ។
តម្រួតនៃខេត្តនេះបាននិយាយថា បុរសដែលត្រូវបានចាប់ខ្លួនេះ ឈ្មោះ អាប៊ុលឡា ឡាម៉ាសាអ៊ី អាយុ៣០ឆ្នាំ ។ បុរសនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បត៍នៅប៉ុស្តិ៍ត្រួតពិនិត្យមួយក្នុងខេត្តនេះជាមួយនឹងគ្រឿនញឿនដ៏ច្រើននេះ។
ប៉ូលិសបានរកឃើញគ្រឿងញៀនដែលមានតម្លៃសរុបចំនួន៣៥,៦លានបាតនេះលាក់ទុកនៅផ្នែកខាងក្រោយនៃរថយន្តនេះ ៕