ប្រទេសឥណ្ឌា ៖ ក្រោយពីសកម្មភាពចាប់រំលោភដ៏កំរោលមួយដែលធ្វើឡើងដោយការចាប់រំលោភបូក លើស្ត្រីម្នាក់នៅឥណ្ឌាដើម្បីបំផ្លាញកិត្តិយសសហគមន៍របស់នាង។ ពួកគេត្រូវបាននាំឡើងតុលាការកាលពីថ្ងៃសុក្រនៅពេលចាស់ទុំប្រចាំភូមិម្នាក់ដែលបានបញ្ជាឲ្យដាក់ទោសនាងនៅតែនិយាយថា ខ្លួនមិនដឹងអី ទេ ។ នេះបើយោងតាមគេហទំព័ររបស់ប្រទេសឥណ្ឌាដែលបានចុះផ្សាយកាលពីម្សិលមិញនេះ។
បុរស ១៣នាក់ត្រូវបានចាប់ខ្លួននាំឡើងតុលាការ នៅពេលប្រធានតុលាការបញ្ជាអោយ ស៊ើបអង្កេតករណីដែលកាន់តែបញ្ឆេះកំហឹងសាធារណជននេះ អ្នកជិតខាងរបស់ស្ត្រីរងគ្រោះបានពណ៌នាស្ត្រីវ័យ២០ឆ្នាំនេះបានជា ស្រីមានមន្តស្នេហ៍និងមានគំរោងរៀបការ។
ប៉ូលិសនិងពួករដ្ឋអាជ្ញាបាននិយាយថា ជនជាប់ចោទ១៣នាក់ត្រូវបាននាំមកតុលាការនៅស្រុកបៀប៊ុមនៃរដ្ឋបឹង ហ្កាល់ខាងលិចចំពោះការចោទប្រកាន់ថា ស្ត្រីវ័យ២០ឆ្នាំនេះត្រូវ បានរំលោភម្តងហើយម្តងទៀតដោយសារតែនាងមានទំនាក់ទំនងជាមួយបុរស អ៊ីស្លាមម្នាក់។
រដ្ឋអាជ្ញា ភីរ៉ូ គុមា ប៉ាល់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ ថា"ជនត្រូវចោទទាំង១៣នាក់ត្រូវបានបញ្ជាអោយនៅកន្លែងឃុំឃាំង របស់ប៉ូលិសចំនួន១៣ថ្ងៃដើម្បីជួយប៉ូលិសក្នុងការស៊ើបអង្កេត ហេតុការណ៍នេះ៕