ប្រញាប់ប្រញាល់​ជែង​រថយន្ត​មិន​ផុត ត្រូវ​រថយន្ត​កុងតឺន័រ​កិន​ខ្ទេច​ក្បាល ធ្លាយ​ខួរ ដេកស្លាប់​ក្នុង​ថ្លុកឈាម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់ បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​ដេកស្លាប់ ខណៈដែល​ត្រូវ​រថយន្ត​កុងតឺន័រ​កិន​ខ្ទេច​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង​កើតហេតុ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោ​ង​​៨​យប់ ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខផ្ទះ​សំណាក់​យីហោ​៦៩ តាម​បណ្តោយ​ផ្លូវ​បេតុង​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រា​ជធានី​ភ្នំពេញ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរសរងគ្រោះ​មានឈ្មោះ ស៊ីម ណាវី អាយុ​៤៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេ​ខ​៥១​អឺ ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រុស ពាក់​ស្លាក​លេខ Press 3333K ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​ម៉ុង​ឬ​ទ្ធី​ក្នុង​ទិស​ពី​លិច​មក​កើត ។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ប៉ះ​រថយន្ត​ម៉ាក​កាមរី ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ គ​.៧៦៥៥ ភព​២ ដែល​បើក​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​ដួល​ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-2187​បើក​ស្រប​ទិស​គ្នា​បា​ន​​កិន​ចំក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ ។ ដោយ​ឃើញ​សមភាព​បែបនេះ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បាន​ចត​រថយន្ត​ចោល​រួច​រត់គេចខ្លួន​បាត់ស្រមោល ។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង និង​ធ្វើ​កោសល្យវិច័យ ហើយ​បានប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តា​ម​ប្រពៃណី ។ ចំណែក​រថយន្ត​កាមរី​និង​រថយន្ត​កុងតឺន័រ​ព្រមទាំង​ម៉ូតូ​ជនរងគ្រោះ នគរបាល​ចរាចរណ៍​បាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ន​គ​រ​បា​ល​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​បន្ត ៕

 25-1-2014 (2)

25-1-2014 (1) 25-1-2014 (3)

 

Leave a Reply

(*) Required, Your email will not be published