ប្រទះឃើញ​សព​បុរស​ម្នាក់ ដេកស្លាប់​លើ​ភ្នំ​ជញ្ជាំង​

, , Leave a comment

​ខេត្ត​បន្ទា​មានជ័យ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ផ្កាប់មុខ​មិនដឹង​មូលហេតុ​នៅលើ​ភ្នំ​ជញ្ជាំង ខណៈដែល​ក្មេង​ស្រី​​ឡើង​លេង​លើ​ភ្នំ ។ ហេតុការណ៍​ ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុ​ង​​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ ស្វែង​សាច់ញាតិ​របស់​បុរស​ដែល​ស្លាប់​នោះ ។ ក្នុងនោះ​សមត្ថកិច្ច​ជំ​នាញ និង​គ្រូពេទ្យ កំពុងតែ​ធ្វើ​កោសល្យវិច័យ ដោយ​សន្និដ្ឋានថា​សាកសព​ពាក់អាវ​ស ខោ​ខ្មៅ  មាន​កំពស់​ប្រ​ហែ​១,៧៧​ម៉ែត្រ ពណ៌ ស​ណ្តែ​ក​បា​យ អាយុ​ជាង​ទៅ​៤០​ឆ្នាំ ។​

 

​ប្រភពព័ត៌មាន​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ការសន្និដ្ឋាន​ជំហាន​ដំបូង គឺ​ជនរងគ្រោះ​ទំនងជា​លេបថ្នាំ​សម្លាប់ខ្លួន ហើយ​ស្លាប់​ក្នុងអំឡុងពេល​កា​ល​ពី​យប់​ថ្ងៃទី​២៣ ខែមករា ដោយនៅ​កន្លែងកើតហេតុ គេ​ពិនិត្យឃើញ​មាន​ដប​អូ​អ៊ី​ឈី ច្រក​ស្រា​មួយ ហើយ​សាកសព​មាន​សភាព​បែកពពុះមាត់​ទៀ​តផង​។​

 

​បច្ចុប្បន្នសាកសព​ត្រូវបាន​សមត្ថកិច្ច​លើក​យកមក​តម្កល់ទុក​នៅ​វត្តភ្នំ​ជញ្ជាំង ដើម្បី​ស្វែងរក​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

25-1-2014

 

Leave a Reply

(*) Required, Your email will not be published