ជំងឺ​ចម្លែក​បានធ្វើ​ឲ្យ ម៉ា​រៀ អូ​ដេ​តេ​ឌូ ណា​ស៊ី​មិន​តូ ក្លាយជា​កូនង៉ែត (​វិ​ដេ​អូ​)

, , Leave a comment

​ប្រទេស​ប្រេ​ស៊ី​ល ៖ ស្ត្រី​ជនជាតិ​ប្រេ​ស៊ី​ល​ដែលមាន​វ័យ ៣២​ឆ្នាំ​រស់នៅ​តំបន់​បេ​ចា​មីន​ប៊ូ​ត​តុ​ន​រូបនេះ មាន​កាយសម្បទា​របស់​ខ្លូន​មើលទៅ​មិន​ស័​ក្តិ​ស​ម នឹង​វ័យ​របស់​នាង​ឡើយ ពោលគឺ​ខ្លួនប្រាណ​នាង ក្មេង​ជាង​វ័យ ។ ស្ត្រី​រូបនេះ​មានឈ្មោះ​ម៉ា​រៀ អូ​ដេ​តេ​ឌូ ណា​ស៊ី​មិន​តូ កើត​នៅ​ថ្ងៃទី​៧​ឧសភា ឆ្នាំ​១៩៨១ ប៉ុន្តែ​រូបរាងកាយ​របស់​នាង​មើល ទៅ​ប្រៀបដូចជា​កូនង៉ែត​ម្នាក់​អ៊ីចឹង ។​

 

​តាម​ប្រភពព័ត៌មាន​កាលពីពេល​ថ្មីៗ​នេះ បានឱ្យដឹងថា នាង​ម៉ា​រៀ រស់នៅក្នុង​សង្គម គ្រួសារ​ក្រីក្រ​មួយ​ដែល​ផ្ទះ​នាង​សាងសង់ឡើង ពី​ដីឥដ្ឋ នៅ​រដ្ឋ​សៀ​រ៉ា ប្រទេស​ប្រេ​ស៊ី​ល ។ ឪពុក របស់​នាង​មាន​ប្រពន្ធ​២ តែ​ជ្រក​ក្រោម​ដំបូល ផ្ទះ​តែមួយ ។ ជីវិត​របស់​នាង​ម៉ា​រៀ បាន​ម្តាយ ចុង​បីបាច់​ថែរក្សា​អស់​រយៈពេល​១៣​ឆ្នាំ​មក ហើយ​ក្រោយ​ពេលដែល​ម្តាយបង្កើត​របស់​នាង បាន​ស្លាប់​បាត់ទៅ ។ គ្រួសារ​នាង​គ្មាន​លទ្ធភាព រកប្រាក់​ដើម្បី​ព្យាបាល​ជំងឺ​ដ៏​ចម្លែក​របស់​នាង បានឡើយ ជាហេតុ​នាំឱ្យ​នាង​រស់នៅ​ទាំង​សភាព ក្រិន​បែបនេះ​តាំងពី​កំណើត​មក ។ នាង​ខំ​ត្រដរ រស់​អស់​រយៈពេល​៣០​ឆ្នាំ​ម​ក​ហើយសូម្បីតែ​ការ និយាយស្តី​ក៏​មិនអាច​និយាយបាន​ផង ។ នាង​ម៉ា​រៀ មិន​ត្រឹមតែ​រស់នៅក្នុង​គ្រួសារ​ក្រីក្រ​ប៉ុណ្ណោះ​ទេ តែ​នាង​ហាក់ដូចជា​គ្មាន​ទ​ទួ​ល​បាន​សេចក្តី ស្រលាញ់​អាណិត​ពី​សមាជិកគ្រួសារ ឬ​អ្នកភូមិ ទៀតផង ។ ប៉ុន្តែ​អ្នកស្រី​ដូ​រ៉ា​ដែលជា​ម្តាយចុង របស់​នាង​បាន​អះអាងថា ខ្ញុំ​បាន​បី​បា​ច់​ថែទាំ នាង​តាំងពី​នាង​បាតជើង​ក្រហម​មកម្ល៉េះ ។​

 

​ក្រុមគ្រូពេទ្យ​ជំនាញ​មកពី​មហាវិទ្យាល័យ វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​សៀ​រ៉ា ប្រទេស ប្រេ​ស៊ី​ល មានជំនឿថា ស្ថានភាព​ក្រិន​របស់ នាង​នេះ អា​ច​បណ្តាលមកពី​កង្វះខាត​នៃ​ការ បញ្ចោ​ញ​ជាតិ​អ័រម៉ូន​របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​ក្នុង សារពាង្គកាយ​របស់​នា​ង​តែម្តង ។ រាងកាយ និង​ប្រាជ្ញា​ស្មារតី​រប​ស់​​នាង​មិនអាច​អភិវឌ្ឍន៍​បានឡើយ ដោយ​សារភាព​អសកម្ម​នៃ​ក្រពេញ ទី​រ៉ូ​អ៊ី​ដ​មួយ​នេះ ។ ក្រុមគ្រូពេទ្យ​បានបញ្ជាក់​ថា នាង​នឹងមាន​ការលូតលាស់​ដូច​ក្មេង​ធម្មតា ប្រសិនបើ​បាន​ព្យាបាល​ជំងឺ​មួយ​នេះ ។ បច្ចុប្បន្ន នេះ​នាង​ម៉ា​រៀ ត្រូវបាន​ក្រុមគ្រូពេទ្យ​មកពី សាកលវិទ្យាល័យ សៀ​រ៉ា យកទៅ​ពិនិត្យ និង ជួយ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ឡើយ ហើយ​ពួក គេ​បាន​ព្យាបាល​នាង​ឱ្យ​ចេះ​ដើរ ចេះ​ញ៉ាំ​អាហារ ផ្សេងៗ និង​អាចនិយាយបាន​ខ្លះៗ​ថែម​ទៀតផង ៕ ​ប្រភពព័ត៌មាន beforeitsnews.com

 

25-1-2014 (1) 25-1-2014 (1) 25-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published