ពៅ លីដា មិន​ហ៊ាន​យក​ឆ្អឹង​ទៅ​ចោលស្រុក​គេ​

, , Leave a comment

​នៅ​ដំណាច់ឆ្នាំ​២០១៣​នេះ មាន​វត្តមាន​តារា​ស្រី​ល្បីឈ្មោះ​ជាច្រើន​ដួង បានសម្រេច​ចិត្ត​បោះបង់ចោល ឱកាស​រកលុយ និង​ផ្តាច់ខ្លួន​ចេញពី​សិល្បៈ​ទៅ​សាង​គ្រួសារ​ជាមួយ​ស្វាមី​ជា​អាណិកជន​ខ្មែរ រស់នៅ​ឯនាយសមុទ្រ​។ តែ​ដោយឡែក​តារា​សម្តែង​សម្បុរ​សណ្តែកបាយ កញ្ញា ពៅ លីដា បែរជា​បង្ហើប​ឱ្យដឹងថា នាង​មានការ​រំជួលចិត្ត ហើយ​ពួកគេ​សុទ្ធ​តែមាន​ស្វាមី​ជា​អ្នកមាន​ទ្រព្យ និង​រស់នៅ​ក្រៅប្រទេស​តែ​សម្រាប់​រូបនាង គឺ​មិន​ហ៊ាន​ប្រា​ថ្នា​​យកប្តី​ដែលជា​អាណិកជន​ដូច​គេ​ទេ ពោលគឺ​ខ្លាច​ពាក្យ​តែង​ពោលថា "​យក​ឆ្អឹង​ទៅ​ចោល​នៅ​ស្រុក​គេ​"​។ កាលពីពេល​ថ្មីៗ​នេះ កញ្ញា ពៅ លីដា បា​ន​ប្រាប់​ឱ្យដឹងថា ក្នុង​មួយរយៈ​ពេល​ក្រោយនេះ មាន​មិត្តភក្តិ​ក្នុង​សិល្បៈ​បាន​ចូល​រោងការ​ជាច្រើន​គូ​ទៅ​សាង​គ្រួសារ ហើយ​នាង​គិតថា តារា​ស្រី​ទាំងអស់នោះ​នឹងមាន​សេចក្តីសុខ​សុភមង្គល​ក្នុង​គ្រួសារ​ដូចៗ​គ្នា ព្រោះថា ស្វាមី​របស់​ពួកគាត់​គឺ​សុទ្ធតែ​ស្រឡាញ់​ពួកគាត់​។ ពេលខ្លះ នាង​ក៏មាន​ការ​តូចចិត្ត និង​លួច​ច្រណែន​ពួកគាត់​ខ្លះៗ​ដែរ ។​

 

​ពិធី​ការិនី​រូបនេះ បាន​ប្រាប់​ឱ្យដឹងទៀតថា “​បើទោះជា​ពេលនេះ មាន​មិត្តភក្តិ​អ្នកសិល្បៈ​ជាច្រើន បាន​ចូល​រោងការ​ក៏ដោយ តែ​ខ្ញុំ​ហាក់ដូចជា​មិ​ន​ទា​ន់​​ចង់​គិតពី​រឿង​រៀបការ​នៅឡើយ​ទេ​។ ប្រហែលជា​ត្រូវ ពន្យា​ពេល​២-៣​ឆ្នាំ​ទៀត ព្រោះ​ខ្ញុំ​ចង់​ទុកពេល​សម្រាប់​ការងារ​ឱ្យមាន​ភាព​រីកចម្រើន​ជាង​នេះ​​សិន​។ កញ្ញា ពៅ លីដា បាន​ប្រាប់ឱ្យដឹង​បន្ថែមទៀតថា សម្រាប់​នាង​មិន​ប្រកែក​ទេ​ថា មាន​អ្នក​តាម​ស្រឡាញ់ គឺមាន​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ប្រ​ទេ​ស គ្រាន់តែ​នាង​មិនទាន់​ដាក់ចិត្ត​ថា ត្រូវយក​ពេលវេលា​ទៅ​សម្លឹងមើល​បុរស​ណា​ម្នាក់​នៅឡើយ​ទេ​។ នាង​ក៏​មិនមាន​ការរើសអើង​មកលើ​បុរស​ក្នុ​ង​ស្រុក​យើង​ទេ​។ តែ​អ្វីដែល​សំខាន់ គឺ​ភាពចុះ​សម្រុង​សម្រាប់​នាង និង​អនាគត​ស្វាមី​ថា អាច​រស់នៅ​ជាមួយគ្នា​ពេញ​មួយជីវិត​បាន​ឬ​យ៉ាងណា​?

 

​ពៅ លីដា និយាយ “​ខ្ញុំ​អត់​គិត​ទេ​បង​..​ថា អនាគត​ទៅយក​ស្វាមី​ជា​អ្នកណា បើសិនជា​គូ​ក្រៅ ឬ​ក្នុង​មិន​សំខាន់​ទេ​។ ខ្ញុំ​ក៏​មិន​ហ៊ាន​ប្រាថ្នា​ដែរ បើ​សិ​ន​ជា​​គូ គឺ​ខ្ញុំ​ទទួលយក​ដោយ​មិន​ប្រកែក​ទេ​។ ខ្ញុំ​ក៏​មិន​ហ៊ាន​ប្រាថ្នា​ថា​ត្រូវតែ​យក​ស្វាមី​ជា​អាណិកជន​ដែរ ព្រោះ​អ្វីដែល​សំខាន់​មិនមែន​លើ​រឿងនេះ​ទេ សំ​ខាន់ គឺ​សុភមង្គល​សម្រាប់​ខ្ញុំ​ថា​អាច​រស់នៅ​ជាមួយគ្នា​ទៅ​ថ្ងៃក្រោយ​”៕

Pov-Lida

25-1-2015 (1) 25-1-2015 (2)

 

Leave a Reply

(*) Required, Your email will not be published