៥ វិធី​ដើម្បី​សុខភាព​ល្អប្រសើរ​

, , Leave a comment

​គ្មាន​អ្នកណា​អាច​ចៀសវាង​បាន ឬ គិតថា​មិនកើត​ជំងឺ​នោះឡើយ ព្រោះថាបើ​យើង​មិនកើត​នៅថ្ងៃនេះ នៅ​ថ្ងៃ ក្រោយ​ក៏​តែងមាន​ជំងឺ​ណាមួយ​ចូល យា​យី​ដែរ ។ នេះ​ជា​វិធី ៥ យ៉ាង ដែល​អាចឱ្យ​យើង​ទប់ស្កាត់​ជំងឺ​មួយចំនួន ។​

 

១-​ហាត់ប្រាណ និង​សម្រាក
​ដើម្បី​ពង្រឹង​សុខភាព​រាងកាយ​របស់​យើង​ត្រូវការ​ថ្ងៃ​ឈប់សម្រាក ប៉ុន្តែ​យ៉ាងណា​ការលើកឡើង​បែបនេះ​ត្រូវបាន​ក្រុម​អ្នកឯកទេស​ខ្លះ​ធ្វើការ​ប្រឆាំង​ថា ពុំ​ត្រឹមត្រូវ​នោះទេ ។ គេ​ថា​គ្មាន​ថ្ងៃ​ឈប់សម្រាក​ក្តី​តែបើ​នៅក្នុង​មួយថ្ងៃៗ មាន​ពេល​សម្រាក​គ្រប់គ្រាន់​ក៏​រាងកាយ​រឹងមាំ​ដូចគ្នា ។ ក្រៅពីនេះ​អ្ន​ក​ឯ​ក​ទេស​សុខភាព​បា​ន​អះអាង​ដែរ​ថា ក្រៅពី​រាងកាយ​បាន​សម្រាក​ពី​ការងារ យើង​ក៏ត្រូវ​រក​ពេលវេលា​ហាត់ប្រាណ​បន្តិចបន្តួច​នៅក្នុង​ថ្ងៃ​ឈ​ប់​ស​ម្រា​ក ឬពេលទំនេរ​ដើម្បី​ជួយ​ពង្រឹង​សុខភាព​ឱ្យ​រឹងមាំ ។ ពីព្រោះថា​ការ ហាត់ប្រាណ​នឹង​ជួយ​ឱ្យ​ឈាម​រត់​បានល្អ​ជួយ​កាត់បន្ថយ​អាស៊ីដ “​ឡេ​ក​ធី​ក​” ជួ​យ​​បំបាត់​ភាពស្ពឹក​ស្រពន់​ជួយ​ឱ្យ​សាច់ដុំ​អន់​ខ្សោយ​នឹង​ល្អ​ឡើងវិញ ។ ក្រៅពីនេះ​នៅ​ជួយ​ឱ្យ​ស្មារតី​ផ្លូវចិត្ត​រឹងមាំ​ទៀតផង ។​

 

២-​ដេក​ឱ្យ​ទៀងពេល​វេលា​
​យើង​គួរ​ដេក​ឱ្យបាន​ក្នុង​មួយថ្ងៃ ៨ ម៉ោង ។ ការចូល​ដំណេក​ក្នុង​ពេលណា​ក៏បាន​ដែរ ប៉ុន្តែ​យ៉ាងណា​ពេលវេលា​ដែល​ល្អ​បំផុត​គឺ​ម៉ោង​៩​យប់ ដល់​ម៉ោ​ង​​១២​យប់ ព្រោះ​រាងកាយ​នឹង​បញ្ចោ​ញ​សារជាតិ Grown Hormone ។ សារជាតិ​នេះ​វា​នឹង​ចាប់ផ្តើម​ធ្វើការ ក្រោយពី​យើង​ដេក​លង់លក់​១​ម៉ោង ឬ​២​​ម៉ោង​នៅពេល​យប់ ឬ ក្នុងអំឡុង​ពាក់កណ្តាល​យប់​ដល់​ម៉ោង​៤​ទាបភ្លឺ ។ បើ​ករណី​យើង​ចូល​ដំណេក​យប់​ពេក នឹង​ធ្វើឱ្យ​រាងកាយ​ចុក​រួយ​ប្រព័ន្ធ​ដុតបំផ្លាញ​ក្នុង​រាងកាយ​ធ្វើការ​យឺត​ដែលនាំឱ្យ​ឆាប់​ឡើង​ទម្ងន់​ការចងចាំ​របស់​ខួរក្បាល​ថយចុះ​នាំឱ្យ​ប្រឈម​នឹង​ការកើត​ជំងឺ​ផ្សេងៗ ពិសេស​ស្បែក​មុខ​ងាយ​កើត​សភាព​ជ្រីវជ្រួញ​ទៀតផង ។​

 

៣-​ចេក​ល្អ​បែបណា​ចំពោះ​បេះដូង​
​ចេក​សម្បូរ​ទៅដោយ​សារជាតិ​ប៉ូ​តា​ស្យូ​ម​ច្រើន​បំផុត ។ តាម​ការស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​គេ​បាន​រកឃើញថា ក្រុមមនុស្ស​ដែល​បរិភោគ​អាហារ​មាន​ប៉ូ​តា​ស្យូ​ម​ទាប​បំផុត​នោះ តែង​ប្រឈម​ជាមួយ​ការកើត​ជំងឺ​បេះដូង និង​ជំងឺ​សរសៃឈាម​ដល់​ទៅ​២ ដង ។ ទោះបីយ៉ាងណា​ផ្ទុយគ្នា​នេះ​បើ​ក្រុ​ម​ម​នុស្ស ដែល​បរិភោគ​អាហារ​សម្បូរ​ប៉ូ​តា​ស្យូ​ម​នឹង​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​ស្លាប់​ដោយ​ជំងឺ​បេះដូង​ដល់​ទៅ​២០​ភាគរយ ។​

 

៤-​កាត់បន្ថយ​ការបរិភោគ​សាច់​ក្រហម​ដែល​ប្រឈម​ការកើត​ជំងឺ​ទឹកនោមផ្អែម​
​តាម​ការស្រាវជ្រាវ​ប្រចាំ​នៅ​សាកលវិទ្យាល័យ​ហា​វ៉ាដ គេ​បាន​រកឃើញថា ការបរិភោគ​អាហារ​ជំពូក​សាច់​ក្រហម​រៀងរាល់ថ្ងៃ នាំឱ្យមាន​កា​រ​ប្រ​ឈ​ម​មុ​ខ​​ខ្ពស់​ជាមួយ​ការកើត​ជំងឺ​ទឹកនោមផ្អែម​រហូតដល់​ទៅ​៥១ ភាគរយ ។ ក្រុម​អ្នកឯកទេស​បានធ្វើការ​ណែនាំ​ថា យើង​គួរតែ​កាត់បន្ថយ​ការបរិភោគ​សា​ច់​ក្រហម​ហើយ​ងាក​មក​បរិភោគ​សាច់​ត្រី ឬ​សណ្តែក​ជំនួស​វិញ​ដែល​វិធី​នេះ​ផ្តល់​ផល​ល្អ​បំផុត​ចំពោះ​សុខភាព ហើយ​មិន​ប្រឈម​ការកើត​ជំងឺ​ច្រើន​មុខ​ដែល​មិនអាច​ចៀស​រួច ។​

 

៥-​កាត់បន្ថយ​សំឡេង​លាន់ឮ​ខ្លាំង ដែលនាំឱ្យ​ត្រចៀក​ទៅជា​ថ្លង់​ស្តាប់​មិនឮ​
​ត្រចៀក​ថ្លង់​មិនមែន​កើត​តែ​ទៅលើ​មនុស្ស​ចាស់​ទេ សូម្បី​យុវជន​យុវតី​ក៏​តែង​បង្ក​ការកើត​ជំងឺ​នេះ​ដូចគ្នា ។ ដូច្នេះ​គួរ​ចៀសវាង​ការ​ស្តាប់ឮ​នៅ​កន្លែង​មាន​សំឡេង​លាន់ឮ​ខ្លាំងៗ ដែលនាំឱ្យ​បាត់បង់​ការ​ស្តាប់ឮ​រប​ស់​ត្រចៀក​មុន​វ័យ​អាយុកាល ។ ត្រូវ​ចងចាំ​ថា បើកាលណា​ប្រព័ន្ធ​ស្តាប់ឮ​សំឡេង​ធ្លាក់​ចុះខ្សោយ ហើយ​មិន​ងាយ​កែ​ឡើងវិញ​ទេ ហើយ​វា​អាច​ធ្ងន់ធ្ងរ​បន្តបន្ទាប់​ទៀតផង ៕

25-1-2104

 

Leave a Reply

(*) Required, Your email will not be published