ចំ​ណូ​ល​ផ្សា​រ​ដើ​មគ​រ ដែ​ល​បា​ន​ម​ក​ពី​ការ​ទា​ត់ក​ញ្ជ្រែ​ងអា​ជី​វ​ករ​ ​៤​០ ​លា​ន​រៀ​ល​ត្រូវ​លោ​ក​ កើ​ត ស៊ីរ៉ា​ ​យ​ក​ទៅ​ច្រក​ហោប៉ា​វ​ផ្ទា​ល់​ខ្លួ​ន

, , Leave a comment

រាជធានី​ភ្នំពេញ ៖ មាន​សំនួរ​ជាច្រើន​សុំ​ឲ្យ​លោក​ប្រធាន​ផ្សារ​ដើម​គ ក្នុង​ខណ្ឌទួលគោក​ជួយ​ឆ្លើយបំភ្លឺ​អំពី​ការចាត់តាំង​មន្ត្រីក្រោមឱវាទ​ដើរ ​ប្រមូល​លុយ​ប្រចាំខែ ប្រចាំថ្ងៃ ពី​អាជីវករ​ក្រីក្រ​លក់ដូរ​នៅលើ​ផ្លូវ​សា​ធា​រណះ​យ៉ាង​អនាធិបតេយ្យ ​ជុំវិញ​ផ្សារ​។ មិនតែប៉ុណ្ណោះ​ផ្លូវ​ទាំងអស់នេះ​ថែមទាំង​មិនអាច​ធ្វើចរាចរ​បាន​នោះទេ​គឺ​បិទ ​ទាំងស្រុង​តែម្ដង​។ ការប្រមូលប្រាក់​ក្នុង​១​ខែៗ​ពី​អាជីវករ​ទាំងអស់នេះ​ត្រូវបាន​គេ​បង្ហើប​ អោយដឹងថា​ជាង​១០​លាន​រៀល​ក្នុង​មួយខែ គេ​ពុំ​ដឹងថា​លោក​ប្រធាន​ផ្សារ​យកទៅ​បង់​ចូល​រដ្ឋ​ឬ​ចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​ នោះទេ ប៉ុន្តែ​បើតាម​ដឹង​ប្រហែលជា​ចូល​ហោប៉ៅ​របស់គាត់​ច្រើនជាង​ពីព្រោះ​ការប្រមូល ​លុយ​ពី​អាជីវករ គេ​មិនបាន​ប្រើ​ក្រដាស​ស្នាម​ដូច​អ្នកយក​ភាស៊ី​ដើម្បី​បង់​ចូលទៅ​រដ្ឋ​នោះទេ   ពោលគឺ​គេ​ដើរ​យកលុយ​ពី​អាជីវករ​ឆៅៗ​ក្រោម​ស្លាក យកលុយ​ទៅ​ចិញ្ចឹម​សន្តិសុខ​។

 10-12-2013

​ជា​រៀងរាល់ថ្ងៃ​ផ្លូវ​ចំនួន​២​ខ្សែ​មាន​ផ្លូវ​៣៣៦​ស្ថិតនៅ​ខាងជើង​ផ្សារ​ ដើម​គរ​និង​ផ្លូវ​២៣៥ ស្ថិតនៅ​ខាងកើត​ផ្សារ​និង​ផ្លូវ​៣៤៦​ស្ថិតនៅ​ខាងត្បូង​ផ្សារ ដែល​បច្ចុប្បន្ន​ផ្លូវ​ទាំង​៣​នេះ​ត្រូវបាន​គេ​យកទៅ​ពុះ​ចែកគ្នា​ធ្វើ​ អាជីវកម្ម​អស់​ទៅហើយ បើ​គិត​រយះពេល​ជិត​២០​ឆ្នាំ​មកហើយ​។ ចំពោះ​អាជ្ញាធរ​ដែនដី​នៅទីនេះ​ពុំមែន​មិនដឹងមិនឮ​ថា​គេ​យក​ផ្លូវ​ទាំងអស់នេះ ​ធ្វើ​អាជីវកម្ម​នោះដែរ តែ​សំខាន់​អាជ្ញាធរ​ដែនដី​នេះ មិនមាន​ចំណាត់ការ ចេះតែ​បណ្ដោយ​ទៅៗ ព្រោះ​បាន​ទទួលផល​ប្រ​យោ​ជ​ន៏​នោះដែរ​។ តែបើ​មិនបាន​ផល​ប្រ​យោ​ជ​ន៏​ស្មានតែ​ប្រជាពលរដ្ឋ​អាច​យក​ផ្លូវ​ទាំងនេះ​ទៅ​ ពុះ​ចែកគ្នា​ធ្វើ​អាជីវកម្ម​បានមក​ដល់​ពេលនេះ​?

 

​ប្រភព​ដែល​បាន​ធ្លាយ​ចេញពី​មន្ត្រី​ផ្សារ​ដើម​គរ គួរអោយ​ជឿ​បាន​នោះ គឺ​ប្រាក់ចំណូល​ដែល​គ​ណះ​កម្ម​ការប្រមូល​បាន​ពី​អាជីវករ​លក់ដូរ​នៅលើ​ផ្លូវ​ សា​ធា​រណះ​ខាងលើនេះ ក្នុង​មួយខែ បាន​ជាង​១០​លាន​រៀល ក្រោម​ស្លាក​យកលុយ​នេះ​ទៅ​ចិញ្ចឹម​សន្តិសុខ​ផ្សារ​។ ប៉ុន្តែ​ធាតុពិត​សន្តិសុខ​ផ្សារ​នេះ​មាន​គ្នា​មិន​ច្រើន​នោះទេ ដោយ​ម្នា​ក់បាន​ប្រាក់ខែ​តិច​បំផុត  បើ​យកទៅ​ទិញ​បាយ​ស្រូប​រាល់​ព្រឹក​វិញ​មិន គ្រាន់​ទេ​ក្នុង​មួយខែៗ​។ តើ​ការប្រមូលប្រាក់​ពី​អាជីវករ​ជ្រក​ក្រោម​ស្លាក​យកទៅ​ផ្គត់ផ្គង់​សន្តិសុខ ហើយ​បែរជា​បង្កើត​ភាពអនាធិបតេយ្យ គ្មាន​សណ្ដាប់ធ្នាប់ និង​យក​ផ្លូវ​សារ​ធារ​ណះ​ធ្វើ​អាជីវកម្ម​បែបនេះ កំពុង​ផ្ទុយ​ពី​ការរៀបចំ​សណ្តាប់ធ្នាប់​របស់​សាលា​រាជធានី​ភ្នំពេញ​ទៅហើយ​។​

10-12-2013 (1)

ចំពោះ​ការយក​លុយ​ទៅ​បើក​បៀវត្សរ៍​អោយ​សន្តិសុខ​នោះ​ថែមទៀត  ធ្វើអោយ​ប្រជាពលរដ្ឋ កាន់​តែមាន​ចម្ងល់​ថា សាលាខណ្ឌ​ទួលគោក​ឬ​សាលា​រាជធានី​ភ្នំពេញ​មិនមាន​លុយ​បើក​អោយ​សន្តិ សុខ បែរជា​ត្រូវ​យកលុយ​ពី​អាជីវករ​លក់ដូរ​ក្រីក្រ ឬក៏​អាជ្ញាធ​រាជធានី​បណ្ដែតបណ្ដោយ​ឲ្យ​ប្រធាន​ផ្សារ​ដើម​គ​ធ្វើ​របៀបនេះ​ ដើម្បី​ដោះស្រាយ​ប្រាក់បៀវត្សរ៍​សន្តិសុខ​? តែ​ប្រជាពលរដ្ឋ​មិន​ជឿថា សាលា​រាជធានី​ភ្នំពេញ មិនអាច​ធ្វើបែបនេះ​បានទេ​៕

 

Leave a Reply

(*) Required, Your email will not be published